ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ បើក​កិច្ចប្រជុំ​លើ​របៀបវារៈ​៤ ដើម្បី​ដាក់​ទិសដៅ​ការងារ​សម្រាប់​ខែ​បន្ទាប់​

ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ បើក​កិច្ចប្រជុំ​លើ​របៀបវារៈ​៤ ដើម្បី​ដាក់​ទិសដៅ​ការងារ​សម្រាប់​ខែ​បន្ទាប់​

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)៖ ឯកឧត្តម ដៀប ពី​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម នួន ផា​រ័ត្ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២៥ បាន​ដឹកនាំ​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៧ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ អាណត្តិ​ទី​៤ លើ​របៀបវារៈ​សំខាន់ៗ ចំនួន ៤ ដើម្បី​ដាក់​ទិសដៅ​ការងារ​នៅ​ខែ​បន្ទាប់ នៅ​សាលប្រជុំ​ប្រាសាទ​តោ​។​

​របៀបវារៈ​ទាំង​៤ ដែល​លើក​មក​ប្រជុំ​មានដូចជា​៖ ទី​១-​ពិនិត្យ និង​អនុម័ត កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៦ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត​។ ទី​២-​ពិនិត្យ និង​អនុម័ត របាយការណ៍​ប្រចាំខែ​កញ្ញា និង​ទិសដៅ​ការងារ​ខែ​បន្ទាប់​របស់​រដ្ឋបាល​ខេត្ត​។ ទី​៣-​ពិនិត្យ និង​អនុម័ត សេចក្តីសម្រេច ស្តីពី​ការបែងចែក​សមាសភាព​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​មន្ត្រី​សាលាខេត្ត ដើម្បី​ដឹកនាំ​ដំណើរការ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ប្រចាំឆ្នាំ​២០២៥ របស់​ក្រុមប្រឹក្សា​ខេត្ត និង​ទី​៤-​ពិនិត្យ និង​អនុម័ត សេចក្តីសម្រេច ស្តីពី​ការ​បែងចែក​ភារកិច្ច​ជូន​ក្រុមការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត​។
​បន្ទាប់ពី​បាន​ដាក់ជូន​អង្គពិធី ពិនិត្យ និង​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​នូវ​របៀបវារៈ​រួចមក អង្គប្រជុំ​បាន​អនុម័ត​ដោយ​ការលើកដៃ​។

​ឯកឧត្តម ដៀប ពី​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​របស់​រដ្ឋបាល​ខេត្ត និង​មន្ទីរ​វិស័យ​នានា​ជុំវិញ​ខេត្ត ដែល​បាន​អនុវត្ត​តួនាទី​ភារកិច្ច​កន្លងមក​បាន​ល្អ ក្នុងនោះ​ដែរ​បាន​ណែនាំ​ដល់​កងកម្លាំង​ទាំង​បី បន្ត​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុ​វត្ថ​ភាព ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុ​វត្ថ​ភាព​ជូន​ប្រជាពលរដ្ឋ ជាពិសេស​បង្ការ​ទប់ស្កាត់ ការជួញដូរ ការប្រើប្រាស់ ការ​ចែកចាយ​គ្រឿងញៀន​នៅតាម​មូលដ្ឋាន ភូ​ម​-​ឃុំ​។​

​ឯកឧត្តម នួន ផា​រ័ត្ន អភិបាល​ខេត្ត​កំពង់ធំ បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បន្ត​លើកកម្ពស់​តួនាទី​ភារកិច្ច ក្នុង​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ល្អ​ប្រសើរ​។ លើសពីនេះ​ទៀត​ឯកឧត្តម អភិបាល​ខេត្ត​កំពង់ធំ ក៏​បាន​ជំរុញ​ដល់​អាជ្ញាធរ​ក្រុង​ស្រុក និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ បន្ត​តាមដាន​ស្ថានភាព​ទឹកជំនន់ និង​ចាត់វិធានការ​សង្គ្រោះ​ប្រជាពលរដ្ឋ និង​ផលដំណាំ​របស់​កសិករ ឱ្យបាន​ទាន់​ពេលវេលា ជាពិសេស​បន្ទាប់​ពី​ទឹក​ស្រក​ទៅវិញ ត្រូវតែ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​ណា​ដែល​ទទួល​រងគ្រោះ​ខូចខាត ត្រូវខិតខំ​ស្វែងរក​កញ្ចប់​ថវិកា​បន្ទា​ន់​ណាមួយ ដើម្បី​ត្រៀម​កែសម្រួល​ជួសជុល​ឡើងវិញ សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ៕
​រដ្ឋបាល​ខេត្ត​កំពង់ធំ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com