ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា

នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែ​កត្តិក ឆ្នាំ​ម្សាញ់ សប្ដស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​។

​យោងតាម ឯកឧត្តម ជា ធីរិទ្ធ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឱ្យដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន​បាន​សម្ដែង​នូវ​ក្តីរីករាយ និង​ស្វាគមន៍​ឯកឧត្តម និង​គណៈប្រតិភូ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ឯកឧត្តម​ជា​ឯកអគ្គរដ្ឋទូត ក្នុងពេល​ឯកឧត្តម​បំពេញ​បេសកកម្ម​ការងា​រ ថ្វី​ត្បិត​តែ​ពេល​នេះ ឯកឧត្តម​បាន​ផុត​អាណត្តិ​ក៏ពិតមែន ប៉ុន្តែ​សម្ដេច​តេជោ​បានបញ្ជាក់​ថា បេសកកម្ម​របស់​ឯកឧត្តម​ឯកអគ្គរ​ដ្ឋ​ទូតនៅ​កម្ពុជា បាន​ចូលរួម​ចំណាយ​យ៉ាងសំខាន់​នៅក្នុង ការអភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អូទ្រីស​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អូទ្រីស​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម និង​ប្រតិភូ​បាន​ចូលជួប​សម្ដែង​ការគួរសម​នៅ​ពេល​នេះ​។

​ឯកឧត្តម​បាន​បញ្ជាក់​អំពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា​និង​អូទ្រីស ដែល​មាន​នា​ពេលកន្លងមក ហើយ​បច្ចុប្បន្ន​កំពុងតែ​ពង្រីក​បន្ថែម​ទៀត ក្នុងនោះ​ឯកឧត្តម​ក៏​បាន​រំលេច​អំពី ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ឯកឧត្តម​បាន​ឃើញ​ប្រទេស​កម្ពុជា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ ក្នុងនោះ​មាន​អគារ​ខ្ពស់ៗ​ជាច្រើន​នាពេល​បច្ចុប្បន្ន​នេះ​។

​ឯកឧត្តម​ក៏បាន​រំលេច​នៅក្នុង​ក្របខ័ណ្ឌ​ទំនាក់ទំនង​ទ្វេភាគី ដោយ​ឯកឧត្តម​បានបញ្ជាក់​ថា កន្លង​មក​អូទ្រីស​បាន​ចូលរួម​ចំណែក​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា នៅក្នុង​វិស័យ​ដោះមីន រួម​មាន​ការជួយជ្រោមជ្រែង​ដល់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហើយ​ឯកឧត្តម​រំពឹងថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ នឹង​កើនឡើង​នាពេលខាងមុខ ដោយ​នៅក្នុង​ខែ​ក្រោយ​នេះ អ្នកវិនិយោគ​របស់​អូទ្រីស​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​អូទ្រីស​ដែល​បាន​ចូលរួមចំណែក នៅក្នុង​វិស័យ​ដោះមីន ក្នុង​ការជួយ​ជ្រោមជ្រែង​ដល់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា រួមទាំង​កិច្ចសហប្រតិបត្តិការ មួយចំនួនទៀត ដែល​កម្ពុជា​និង​អូទ្រីស​បាន​ធ្វើ​ជាមួយគ្នា​នា​ពេល​កន្លង​ទៅ​។
​សម្ដេច​ក៏​បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​ឯកឧត្តម​ឯកអគ្គរ​ដ្ឋ​ទូត ដែល​ធ្វើ​យ៉ាងណា​ជំរុញ​វិស័យ​ពាណិជ្ជកម្ម រវាង​កម្ពុជា និង​អូទ្រីស​មាន​ការកើនឡើង​។
​សម្ដេច​តេជោ​បញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាព​ទំនាក់ទំនង​នយោបាយ​ការបរទេស​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​រីកចម្រើន​ហើយ ដូច្នេះ​ទាមទារ​បន្ថែមទៀត​នូវ​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ឱ្យមាន​ការរីកចម្រើន​ទៅ​ជាមួយគ្នា​។​សម្ដេច​តេ​ជោក៏​ចង់ឃើញ​នូវ​កិច្ចសហប្រតិបត្តិការ​នយោបាយ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ នៅក្នុង​ក្របខ័ណ្ឌ​នយោបាយ ជាពិសេស​នៅ​ទំនាក់ទំនង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ស្វែងរក​នៅ​យន្តការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ជា​បន្តបន្ទាប់​ទៀត​។

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន​សែន បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​ប្រតិភូ​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការងារ​ជា​បន្តបន្ទាប់​ទៀត​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com