ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​

រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​

​ខេត្ត​ស្វាយរៀង ៖ ៥ នា​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​អណ្តូង​តា​សី ក្រុង​ស្វាយរៀង និង ពិធី បើក​ការដ្ឋាន​សាងសង់​គម្រោង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត​បន្ថែម សម្រាប់​ខេត្ត ។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា កម្ពុជា និង​ជប៉ុន បាន​បន្ត​ចូលរួម​អភិវឌ្ឍ ហេ​ដ្ឋា​រចនា សម្ព័ន្ធ និង​សមិទ្ធផល​ជា ច្រើន​ជា​បន្តបន្ទាប់​ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ ហើយ​ជាក់ស្តែង ថ្ងៃនេះ​ក៏​បាន​រួមគ្នា សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​វិស័យ​ទឹកស្អាត​សម្រាប់​ប្រជាជន ខេត្ត ស្វាយ រៀង​។ ខេត្ត​ស្វាយរៀង គឺជា​ខេត្ត​ប្រកប​ដោយ​សក្កា​នុព​ល​សេដ្ឋកិច្ច​ដ៏​ធំ បូក បន្ថែម​លើ​វិស័យ​កសិកម្ម ដែល​ការណ៍​នេះ រាជរដ្ឋាភិបាល​បាន​ជំរុញ​ឱ្យមាន​ការវិនិយោគ​លើ​វិស័យ​ក​សិ​- ឧស្សាហកម្ម និង​ឧស្សាហកម្ម ដើម្បី​នឹង​ក្លាយជា​តំបន់​សម្រាប់​ការវិនិយោគ​លើ​រោងចក្រ សហគ្រាស​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កំពុង​រៀបចំ កម្ពុជា ឱ្យ​ក្លាយជា​ប្រទេស​អភិវឌ្ឍ ដោយ​ឈរ​លើ​សមត្ថភាព​របស់​ប្រជាជន​ខ្មែរ ពិសេស​យុវជន ដែល មាន ចំណេះ និង​ជំនាញ​លើ​គ្រប់​វិស័យ ដូចជា ក​សិ​-​ឧស្សាហកម្ម​, ឧស្សាហកម្ម​, កម្មន្ដសាល និង កសិកម្ម ជាដើម​។ ឈរ​លើ​ការប្តេជ្ញាចិត្ត​នេះ​, កម្ពុជា បាន​និង​កំពុង​អនុវត្ត​យុទ្ធនាការ​យ៉ាងសកម្ម​ក្នុងការ បោស សម្អាត​ភាព​អសកម្ម និង​សកម្មភាព​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ធានា​ឱ្យបាន​នូវ​សន្តិសុខ និង សណ្តាប់ធ្នាប់​សង្គម ព្រម​ជាមួយនឹង​ការ​បង្កលក្ខណៈ​អំណោយផល និង កាន់តែ​ល្អប្រសើរ សម្រាប់​វិនិយោគិន​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏​មាន​ប្រសាសន៍​បន្ថែម​ថា រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​អណ្តូង​តា​សី ក្រុង​ស្វាយរៀង នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សហគមន៍ ខាង​ផ្នែក​សុខភាព​សាធារណៈ និង បរិស្ថាន​, តាមរយៈ​ការកាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ និង ការការពារ​បរិស្ថាន​, សំដៅ​ចូលរួម​លើកកម្ពស់​សុខភាព និង សុខុមាលភាព របស់​ប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅ​ក្នុង​ខេត្ត​ស្វាយរៀង ។ ជាមួយគ្នានេះ​, គម្រោង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត​បន្ថែម​សម្រាប់​ខេត្ត​ចំនួន​៥ ៖ ស្វាយរៀង​, កំពង់ធំ​, មណ្ឌលគិរី​, ពោធិ៍សាត់ និង កំពត នឹងចូលរួម​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត ក៏ដូចជា ពង្រឹង​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​, ការលើកកម្ពស់​សុខុមាល​ភាព​សាធារណៈ​, ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​, និង ការបំពេញ​តម្រូវការ​ជា​សារវន្ដ​នៃ​ការអភិវឌ្ឍ​វិស័យ​ឧស្សា​កម្ម និង សិប្បកម្ម នៅ​កម្ពុជា ។​

​ជាទី​បញ្ចប់​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​សម្រាប់​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ដោយ​ផ្តោត​លើ ការលើកកម្ពស់​សេដ្ឋកិច្ច​បៃតង​, ការពង្រឹង​អភិបាលកិច្ច​បរិស្ថាន និង ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​, ទាំង​ពេល​បច្ចុប្បន្ន និង អនាគត​, ក្នុងនោះ រាជរដ្ឋាភិបាល​នឹង​បន្ត​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គន្លឹះ រួមទាំង ការផ្គត់ផ្គង់​ទឹកស្អាត​, អនាម័យ​, និង ប្រព័ន្ធ​គ្រប់គ្រង​សំណល់ នៅ​ទូទាំង​ប្រទេស​កម្ពុជា​, ស្រប​តាម​ទិស​ស្លោក «​ទីណា​មាន​ទឹក​ស្អាត​, ទីនោះ​នឹង​មាន​ការផ្លាស់ប្តូរ​ជា​សេដ្ឋកិច្ច​», ព្រមទាំង បន្ត​លើកកម្ពស់ អភិបាលកិច្ច​, ការថែទាំ និង ការប្រើប្រាស់​ក្នុង​វិស័យ​ទឹកស្អាត ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com