ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា !

ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា !

​ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការ​រង​នគរបាលជាតិ បាន​ថ្លែង​ពី​ទម្រង់​នៃ​ការប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​បាន​កំពុង​កើតមាន​ទូទាំង​ពិភពលោក ដោយ​ក្រុម​ជនល្មើស​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​អូសទាញ​ជនរងគ្រោះ​ឱ្យ​ធ្លាក់​ទៅក្នុង​អន្ទាក់​របស់ខ្លួន​។ នេះ​បើ​តាម​ប្រសាសន៍​លោក​ឧត្តមសេនីយ៍​ឯកអគ្គ​ស្នងការរង ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អង្គភាព​សារព័ត៌មាន​កម្ពុជា​ថ្មី​។

​បើ​តាម​ឧត្តមសេនីយ៍ឯក ជា ពៅ ទម្រង់​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​មាន​ច្រើន ក្នុងនោះ​មាន​ទម្រង់​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡា​ញ ទម្រង់​វិនិយោគ និង​មួយចំនួនទៀត ជាការ​បន្លំ​ខ្លួន​ធ្វើ​ជា​មិត្តភក្តិ​ក្នុង​បណ្ដាញ​សង្គម ឬ​ធ្វើ​ជា​សហការី ខណៈ​ទម្រង់​ផ្សេងទៀត ក៏​អាច​កើតចេញ​ពី​ការលេង​ហ្គេម​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ​។

​ឧត្តមសេនីយ៍ឯក ជា ពៅ បាន​លើក​ឧទាហរណ៍​ថា​”​បើ​ករណី​ហ្គេម នៅពេល​អ្នកលេង​ចាប់ផ្ដើម​វក់​នឹង​ហ្គេម ក្រុម​ឆោក ចាប់ផ្ដើម​ចុះ​តម្លៃ​សម្ភារៈ និង​យក​សម្ភារៈ​ប្លែកៗ​មក​ទាក់ទាញ​ចំណាប់​អារម្មណ៍​ឱ្យ​អ្នក​ហ្គេម​ទាំងនោះ​ចុច​ទាញ​យកមក​ប្រើប្រាស់ ដោយ​ចំណាយ​ប្រាក់ ហើយ​ក្លាយជា​ជនរងគ្រោះ​ដោយ​ពុំ​ដឹង​ខ្លួន​”​។

​លោក​បន្ថែម​ទៀត​ថា ករណី​ខ្លះទៀត ជីវភាព​ប្រជាពលរដ្ឋ​ខ្លះ​នៅ​មាន​កម្រិត ក៏​ជា​ហេតុនាំឱ្យ​ពួក​គេ​ខ្ចី​លុយ​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​ហៅ​ថា​កម្ចី​អន​ឡាញ ដែល​កម្ចី​ទាំងនេះ​ងាយ​នឹង​ឱ្យ​ពួកគេ​ធ្លាក់​ទៅក្នុង​អន្ទាក់ ពីព្រោះ​កម្ចី​នេះ មិន​បាន​តម្រូវ​លក្ខខណ្ឌ​អ្វី​ទាំងអស់ ប៉ុន្ដែ​យកការប្រាក់​ខ្ពស់​ជាងគេ​៕
​ដោយ កញ្ញា សេង សុខ​ហ៊ុន​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com