ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អាគារ​ការិយាល័យ​ផលិតកម្ម និង​ព​សុ​ព្យាបាល​ខេត្ត​កំពង់ធំ មាន​សភាព​ចាស់​ទ្រុឌទ្រោម​កំពុង​ខ្វះ​ថវិការ​ជួសជុល​

អាគារ​ការិយាល័យ​ផលិតកម្ម និង​ព​សុ​ព្យាបាល​ខេត្ត​កំពង់ធំ មាន​សភាព​ចាស់​ទ្រុឌទ្រោម​កំពុង​ខ្វះ​ថវិការ​ជួសជុល​

កំពង់ធំ ៖ អាគារ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​កំពង់ធំ មាន​សភាព​ចាស់​ទ្រុឌទ្រោម​រង​ការខូចខាត ប្រេះស្រាំ​ជាច្រើន​កន្លែង​អាច​បង្ក​ហា​នី​ភ័យ​គ្រោះថ្នាក់​ជា យថាហេតុ​ក្នុងពេល​បច្ចុប្បន្ន ត្រូវបាន​ជួលជុល​ឡើងវិញ ក្រោយពី លោក តាន់ ម៉េង​ឆាង ចូល​កាន់ដំណែង​ជា ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​! ការជួសជុល​ឡើង​វិញ​នេះ ក្រោម​ការណែនាំ និង​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ខេត្ត ក្រុមប្រឹក្សា​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ អោយមាន​ការរៀបចំ​ជួសជុល កែលំអរ​ឡើងវិញ​នូវ​អាគា​ធ្វើការ​អោយ​មាន​សភាព​សមរម្យ​សាកស​ម​ជា​ការិយាល័យ​មន្ដ្រីរាជការ​ធ្វើការ និង​ជា​កន្លែង​ផ្ដល់​សេ​វ៉ា​សា​ធារ​ណះ​ជូន​ប្រជាពលរដ្ន អោយបាន​សមរម្យ​។​

​លោក តាន់ ម៉េង​ឆាង បានអោយដឹងថា ក្រោយពី​លោក​ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភះ ឆ្នាំ​២០២០ តាម​ពិធី​ប្រកាស​របស់ ឯកឧត្តម សុខ លូ អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​កំពង់ធំ និង​ឯកឧត្តម ឈុន ឈ​ន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង​ធំ រយះពេល​ជិត​៣​ខែ​ហើយ មកទល់​បច្ចុប្បន្ន លោក​សង្កេតឃើញថា អាគារ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​កំពង់ធំ ខ្វះខាត​សព្វគ្រប់ ទាំង​សម្ភា​រះ​ធ្វើការ អាគារ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ងាយ​និង​បាក់ស្រុត ប្រេះស្រាំ​គ្រប់កន្លែង ពេល​ភ្លៀង​ម្ដងៗ​ទឹក​លិច​ស្ទើរ​គ្រប់កន្លែង ជាក់ស្ដែង​អាគា​ការិយាល័យ​នេះ​គ្មាន​កន្លែង​អង្គុយ​ធ្វើការ​នោះ​ទេ គឺ​ផ្លាស់ប្ដូរ​កន្លែង​គ្នា​អង្គុយ​រហូត ចឹង​ហើយ​ទើប​លោក​បាន​គៀងគរ​រក​សប្បុរសជន​នានា ដោយ​មាន​ការ​ឧបត្ថម​ពី​តាម​បណ្ដា​មន្ទីរ ពី​សាលាខេត្ត​និង​ស្ថាប័ន្ដ​ផ្សេងៗ មកដល់​ពេល​នេះ​ខាង​មន្ទីរ​បរិស្ថាន​បាន​អោយ​លុយ​ទិញ​ម៉ាស៊ីនត្រជាក់​បាន​២​គ្រឿង រួម​និង​កង្ហា​ល ចំណែក​ខាង​មន្ទីរ​កសិកម្ម ផ្ដល់​កុំ​ព្យួរទ័​រថ្មី​១​គ្រឿង និង​ម៉ា​ស៊ី​ព្រិន​១​គ្រឿង ខាង​ក្រុមហ៊ុន ស៊ី​ភី បាន​ផ្ដល់​ម៉ាស៊ីន​សំរាប់​បាញថ្នាំ​សំលាប់​មេរោគ​ឆ្លង​តាម​បណ្ដា​សត្តឃាតដ្ឋាន​១​គ្រឿង ហើយ​អគ្គនាយកដ្ឋាន​ផលិកម្ម​ពហុ​ព្យាបាលស​ត្វ ក៏បាន​ផ្ដល់​កុំ​ព្យួរទ័​រថ្មី​១​គ្រឿង និង​ម៉ា​ស៊ី​ព្រិន​១​គ្រឿង​ផង​ដែរ ៕
​ប៊ុន​រិទ្ធី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com