ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

រដ្ឋបាល​ខេត្ត​កែប រៀបចំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត​

រដ្ឋបាល​ខេត្ត​កែប  រៀបចំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត​

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១​កេ​ី​ត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែ​មេសា ឆ្នាំ ២០២០ នេះ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជេី​ញដឹក​នាំ​កិច្ចប្រជុំ ដេ​ី​ម្បី​ពិនិត្យ និង​ផ្តល់​យោបល់​លេ​ី​សេចក្តីព្រាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត ក្នុង​គោលបំណង​ឱ្យ​សៀវភៅ​ផែនការអភិវឌ្ឍន៍​រយៈ​ពេល ប្រាំ ឆ្នាំ (២០២០-២០២៤)​របស់​រដ្ឋបាល​ខេត្ត​។​

​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក កម្លាំងប្រដាប់អាវុធ​ទាំង​បី លោក​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត និង​មន្ត្រី​ចំណុះ​ក្នុង​រដ្ឋបាល​ខេត្ត​ទាំងមូល​។​

​មាន​មតិ​លើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ចាំបាច់​ត្រូវ​អនុវត្ត​ផែនការ​ខាងលើ​ទៅ​តាម​ការគ្រោងទុក ព្រោះ​ខេត្ត​មាន​លក្ខណៈ​គ្រប់គ្រាន់ ទាំង​ទម្រង់ អត្ថន័យ និង​ខ្លឹមសារ​ស្រប​តាម​ក្របខ័ណ្ឌ​ច្បាប់ និង​មាន​សង្គតិភាព ជាមួយ​គោលនយោបាយ​ជាតិ ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និង​សេចក្តីណែនាំ​នានា​ជា​ធរមាន​។​

​លើសពីនេះ ដើម្បី​ធ្វើឱ្យ​ផែនការអភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់់ និង​បន្ត​សហការ​គ្នា​ឱ្យបាន​ល្អ ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ទេសចរណ៍​របស់​យើង​ឱ្យ​កាន់តែ​មាន​សក្តានុពល​ខ្លាំងក្លា​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com