ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្ដេច​តេជោ ហ៊ុន សែន ​ចេញសារ​ប្រតិកម្ម​សកម្មភាពជ្រុលនិយម​របស់​លោក KO1 និង​សូម​អោយបញ្ឈប់​ជាបន្ទាន់ ហើយបែរមក​ចូលរួម​ពង្រឹង​តម្លៃ​សីលធម៌ សុជីវធម៌ គុណធម៌ និង​ភាពថ្លៃថ្នូរ​របស់​ជាតិ​

សម្ដេច​តេជោ ហ៊ុន សែន ​ចេញសារ​ប្រតិកម្ម​សកម្មភាពជ្រុលនិយម​របស់​លោក KO1 និង​សូម​អោយបញ្ឈប់​ជាបន្ទាន់ ហើយបែរមក​ចូលរួម​ពង្រឹង​តម្លៃ​សីលធម៌ សុជីវធម៌ គុណធម៌ និង​ភាពថ្លៃថ្នូរ​របស់​ជាតិ​

មាន​ប្រសាសន៍​ក្នុងបណ្តាញសង្គម ពាក់ព័ន្ធនឹង​សកម្មភាព​ជ្រុល​និយម​របស់​ក្រុម​លោក K01 ដោយសម្តេចតេជោ ហ៊ុន សែន ​បានចាត់ទុកថា ជា​អំពើ​ដែល​ទៅ​ហួស​ពី​ស្នេហា​ជាតិ និង​ជា​បែបផែន​របស់​ក្រុម​និយម​ជ្រុល​ហួសហេតុ​ ដែលសម្តេចសូមអោយបញ្ឈប់ជាបន្ទាន់ ហើយបែរមក​ចូលរួម​ពង្រឹង​តម្លៃ​សីលធម៌ សុជីវធម៌ គុណធម៌ និង​ភាពថ្លៃថ្នូរ​របស់​ជាតិ ។

សម្តេចបានមានប្រសាសន៍ទាំងស្រុងដូចនេះថា ៖ ​ខ្ញុំ​ទើបបាន​មើល​វីដេអូ​ដែល​មាន​រយៈពេល​ជាង ៨ នាទី របស់​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក KO1 ទាក់ទង​ដល់​ការធ្វើ​ពហិការ​ឈប់​ប្រើប្រាស់​ទំនិញ​ថៃ​ ។

​ខ្ញុំ​ពិតជា​មាន​ការខកចិត្ត​ចំពោះ​អំពើ​មិន​គប្បី​របស់​បងប្អូន​ទាំងនេះ ពិសេស​សម្រាប់​លោក KO1 តែម្ដង​។​
​ការដុត​ចោល​ទំនិញ​ថៃ និង​ការដាក់​បណ្ដាសា​ចំពោះ​អ្នក​លក់​ទំនិញ​ថៃ​ដែល​នៅ​សេសសល់​លក់​មិនទាន់​អស់ គឺជា​អំពើ​ដែល​ទៅ​ហួស​ពី​ស្នេហា​ជាតិ និង​ជា​បែបផែន​របស់​ក្រុម​និយម​ជ្រុល​ហួសហេតុ​។​

​ប្រជាជន​កម្ពុជា​ច្រើន​ណាស់​ដែល​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ទំនិញ​ថៃ មាន​ស្ទើរតែ ៩៩ ភាគរយ​ទៅ​ហើយ មិន​ថា​ប្រជាជន​នៅក្នុង​ប្រទេស ឬ​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​នោះទេ​។

​ចំណោទ​បញ្ហា​ស្ថិត​នៅត្រង់​អាជីវករ​លក់ដូរ​ដែល​មាន​ទំនិញ​ថៃ​នៅ​សល់ តើ​ឲ្យ​ពួក​គាត់​យក​ទៅ​ណា​? ដុត​បំផ្លាញចោល ឬ​បន្ត​លក់​ដើម្បី​ប្រមូល​ដើមទុន​មកវិញ​?

​ប្រសិនបើ KO1 មាន​ប្រាក់ សូម​យក​ទៅ​ទិញ​ទំនិញ​ដែល​នៅ​សេសសល់​ទាំងនេះ ធ្វើ​ជា​ចំណី​សត្វ​ប្រសើរ​ជាង​ដុតចោល ដូច KO1 បាន​ធ្វើ​ដែល​មាន​ក្នុង​វីដេអូ​នេះ​។ បើ​មនុស្ស​មិន​ទទួល​ទាន ទុក​ឲ្យ​សត្វ​ស៊ី​ប្រសើរ​ជាង​ដុត ឬ​កម្ទេចចោល​។​

​ខ្ញុំ​សូមឲ្យ KO1 បញ្ឈប់​សកម្មភាព​បែប​ឆ្កួតៗ​នេះ​ជា​បន្ទាន់ និង​ចូលរួម​ពង្រឹង​តម្លៃ​សីលធម៌ សុជីវធម៌ គុណធម៌ និង​ភាពថ្លៃថ្នូរ​របស់​ជាតិ​។​

​ខ្ញុំ​សរសេរ​បន្ថែម​បន្ទាប់ពី​បាន​អាន​ខ​មិន​
​ខ្ញុំ​គាំទ្រ​ការលក់ទំនិញ​ចាស់​ឲ្យអស់ តែ​មិន​ត្រូវ​នាំចូល​ទំនិញ​ថ្មី​មក​បន្ថែម​ទៀត​ទេ​។ សូម​កុំឲ្យ​មាន​ឈ្មោះ​ថា ទំនិញ​ចាស់​លក់​មិនចេះ​អស់ តែ​វា​ជា​ទំនិញ​នាំ​ចូល​ថ្មី​មក​បោក​អតិថិជន​។​

​ឯ​អ្នក​ទិញ​ក៏​គួរ​ពិនិត្យមើល​តើ​ជា​ទំនិញ​ចាស់ ឬ​ទំនិញ​ថ្មី​? ព្រោះ​ទំនិញ​មាន​កាលកំណត់​របស់​វា​។​

​ត្រូវខិតខំ​ផលិត​ទំនិញ​ក្នុងស្រុក និង​ជួយ​ទិញ​ផលិតផល​ក្នុងស្រុក ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។ KO1 សូម​ចូលរួម​យុទ្ធនាការ​ជំរុញ​ការប្រើប្រាស់​ទំនិញ​ក្នុងស្រុក​វិញ​ប្រសើរ​ជាង​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com