ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ ​យាង​ក្នុង​ព្រះរាជ​ពិធី “​រុក្ខ​ទិវា ៩ កក្កដា​” ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ ​យាង​ក្នុង​ព្រះរាជ​ពិធី “​រុក្ខ​ទិវា ៩ កក្កដា​” ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​

នៅ​ថ្ងៃ​អាទិត្យ ៧​រោច ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដង្ហែ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ក្នុង​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ព្រះរាជ​ពិធី “​រុក្ខ​ទិវា ៩ កក្កដា​” នៅ​ស្ថានីយ៍​ដាំ​ឈើ​ម្សៅ​ក្រដាស ហ៊ុន សែន មា​.​ន​ក ស្ថិតក្នុង​ភូមិ​អូរ​កា​ខុប ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ​។

​នៅក្នុង​ពិធី​នា​ព្រឹក​ថ្ងៃនេះ ក៏​មាន​ការអញ្ជើញ​ដង្ហែ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ ពី​សំណាក់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ឯកឧត្តម លោកជំទាវ​ជា​សមាជិក សមាជិកា នៃ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តា​អង្គទូត ភ្ញៀវ​កិត្តិយស​ជាតិ អន្តរជាតិ អាជ្ញាធរ​ដែនដី មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​បុណ្យ​ព្រៃឈើ​ហៅថា «​រុក្ខ​ទិវា​» ត្រូវបាន​រៀបចំ​ឡើង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជ​តម្រិះ​ព្រះវររាជបិតា​ជាតិ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​។ រហូតមកដល់​ឆ្នាំ​២០២៣​នេះ ការបង្កើត «​រុក្ខ​ទិវា​» គឺ​មាន​រយៈពេល​៧១​ឆ្នាំ​មកហើយ​។​

​ផ្អែក​លើ​ចក្ខុវិស័យ​ដ៏​ត្រចះត្រចង់​របស់​ព្រះ​បរម​រតន​កោដ្ឋ និង​ដើម្បី​បន្ត​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះអង្គ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បង្កើត​ឡើង​វិញ​នូវ «​រុក្ខ​ទិវា​» តាម​សេចក្តីសម្រេច​ចុះ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​១៩៩០ របស់​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី ដែល​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ហើយ​ច្បាប់​ស្តីពី​ព្រៃឈើ​ឆ្នាំ​២០០២ ក៏​បាន​កំណត់​ទិវា​ពលកម្ម​ដាំ​ដើមឈើ​ជា​ប្រពៃណី​ជាតិ ហៅថា «​រុក្ខ​ទិវា​» នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ជា​រៀងរាល់ឆ្នាំ​។ គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូតដល់​ឆ្នាំ​២០១៩ ពិធី «​រុក្ខ​ទិវា​» បាន​ប្រារព្ធ​ធ្វើ​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​ចំនួន​១៤​ទូទាំង​ប្រទេស សរុប​ចំនួន​២៩​លើក នៅលើ​ផ្ទៃដី​ទំហំ​ជាង ៤៧០​ហិកតា​។​

«​រុក្ខ​ទិវា​» ត្រូវបាន​ខកខាន​ប្រារព្ធ​ចំនួន​ពីរ​ឆ្នាំ គឺ​ឆ្នាំ​២០២០ និង​២០២១ ដោយសារ​វិបត្តិ​ជំងឺ​កូវី​ដ​១៩​។ ឆ្នាំ​២០២២ «​រុក្ខ​ទិវា​» ត្រូវបាន​រៀបចំឡើង នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​សំបួរមាស ក្នុងភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com