ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី​ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី​ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​

នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ប្រមាណ ១៨,២៥៥​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​១១ ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​មកជួប​ក្មួយៗ​ចៅៗ កម្មករ កម្មការិនី​ទាំងអស់​ដែល​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​នេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សម្ដេច​មាន​ការសប្បាយ​រីក​រីក​ចំពោះ​សមិទ្ធផល​នានា ដែល​សម្រេច​បាន​ចំពោះ​បងប្អូន​កម្មករ​និយោជិត​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​នា​ពេលកន្លងមក ជាពិសេស​ការទប់ស្កាត់​ការឆ្លង់​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​រោងចក្រ ដោយ​បងប្អូន​កម្មករ​និយោជិត​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ គ្រប់ៗ​គ្នា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ជា​ថ្មី​ថា ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត សម្តេច​នឹង​ផ្អាក​ធ្វើ​ការចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​និយោជិត​មួយរយៈ ដើម្បី​កុំឲ្យ​មាន​បញ្ហា​ជាមួយនឹង​ច្បាប់​របស់គ​.​ជ​.​ប​. ហើយ​ក្រោយ​ការបោះឆ្នោត​សម្តេច​នឹង​បន្ត​ជួប​ទៀត ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​នៅ​តាម​រោងចក្រ សហគ្រាស់​នានា​ជា​បន្ត​ទៀត​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ប្រកាស​ឧបត្ថម្ភ​ដល់ មន្ដ្រីរាជការ មន្ដ្រី​កម្មសិក្សា និង​ជាប់កិច្ចសន្យា​ទាំងអស់ ឱ្យ​ទទួលបាន​អត្ថប្រយោជន៍​ការឧបត្ថម្ភ លើ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ដ្រី​មាន​ផ្ទៃពោះ រហូត​ដល់​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ដូច​កម្មការិនី​រោងចក្រ​ដែរ​។ រីឯ​ស្ដ្រី​ដែល​ជា​កងទ័ព​សម្ដេច​តេជោ ក៏​ប្រកាស​ឧបត្ថម្ភ​ផងដែរ ប៉ុន្ដែ​ចំណុច​នេះ​សម្ដេច​ត្រូវ​ពិភាក្សា​បន្ថែម​នាពេល​ខាងមុខ​នេះ​។ សម្តេច​តេជោ​អត់​មាន​ប្រ​សាសន៍​បន្ត​ទៀត​ថា​គោលនយោបាយ​គាំពារ​សង្គម​ត្រូវបាន​រាជរដ្ឋាភិបាល​ដាក់ចេញ​ជា​បន្តបន្ទាប់ ដើម្បី​ការពារ​នូវ​សុខុមាលភាព​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បើ​មាន​ប្រសាសន៍​បញ្ជាក់​ថា អ្វី​ដែល​សម្ដេច​ចង់​បាន​បំផុត គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​រោងចក្រ​មួយ​ក្លាយទៅជា​សហគមន៍​សុខសាន្ត​មួយ​។ ដោយ​ការអនុវត្ត​បែប​នេះ​បាន គឺ​ត្រូវ​ធ្វើ​យ៉ាងម៉េច​កុំ​ឱ្យ​ក្នុង​រោងចក្រ​មាន​ហិង្សា កុំឱ្យ​មាន​ការ​ចែកចាយ​គ្រឿងញៀន ហើយ​បើ​មាន​បញ្ហា​អ្វី​ត្រូវ​ពន្លឿន​ក្នុង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត​ជាមួយ​កម្មករ​។ ជាថ្មី​ម្ដងទៀត សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ ចំពោះ​ការ​ផ្ទុះ​ឡើង​វិញ​នូវ​ជំងឺ​អេដស៍​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ដោយ​សម្តេច​សូម​ធ្វើការ​អំពាវនាវ​ដល់​អ្នក​ស្រលាញ់​ភេទដូចគ្នា​មាន​ការប្រុង​ប្រយ័ត្ន​បន្ថែម ខណៈ​ការផ្ទុះ​ជំងឺអេដស៍​ឡើងវិញ​នេះ​គឺ​កើតចេញ​ពី​បុរស​ស្រលាញ់​បុរស​ដូចគ្នា​។​

​ទាក់ទង​ទៅនឹង​បញ្ហា​សន្តិសុខ​សង្គម សម្តេច​តេជោ​ផ្ដាំផ្ញើ​ទៅ​អ្នកលេង​ហ្វេស​ប៊ុក​ទាំងអស់ ហាម​ដាច់ខាត​យក​រឿង​សន្ដិសុខ​ជាតិ​មក​បង្ហោះ​លេង​លើ​ហ្វេ​សប៊ុក​។ ការបញ្ជាក់​របស់​សម្ដេច​បែបនេះ បន្ទាប់ពី​មាន​អ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួន​បានយ​ក​ករណី​យន្តហោះ​គ្មាន​មនុស្ស​បើក​ចូល​ឈ្លានពាន​ដែនដី​កម្ពុជា​នេះ មក​ភ្ជាប់​ជាមួយ​រូបភាព​យន្តហោះ​ពាណិជ្ជកម្ម​នៅ​លើ​បណ្ដាញ​សង្គម ដែល​ជា​ព័ត៌មាន​ក្លែងក្លាយ​។

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ ហ៊ុន សែន ប្រកាស​យក​បណ្ដាញ​តេ​ឡេ​ក្រាម (telegram) ជា​បណ្ដាញ​ផ្សព្វផ្សាយ​ផ្លូវការ​ចំបង​លើ​ការផ្សាយ​ចេញ​នូវ​ព័ត៌មាន រាប់​ទាំង​ការផ្សាយ​ផ្ទាល់​ផងដែរ ខណៈ​ពេល​នេះ​មាន​ពលរដ្ឋ​ចូលចិត្ត និង​ចូល​គាំទ្រ​ជាង ៨៥ ម៉ឺន​នាក់​បាន​ភ្ជាប់​ចូល​រួចហើយ​។ ការប្រកាស​របស់​សម្ដេច​តេជោ បែប​នេះ​បន្ទាប់ពី​សម្ដេច​ពិនិត្យឃើញ​ថា​ការប្រើប្រាស់ បណ្តាញ​ទំនាក់ទំនង​សង្គម telegram មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​ប្រៀបធៀប​ជាមួយ Facebook​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​បាន​ជម្រាបជូន​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ទាំងអស់​ថា បន្ទាប់​ពី​មាន​បទពិសោធន៍​ពី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ រាជរដ្ឋាភិបាល​បាន​កសាង​មន្ទីរពេទ្យ​មួយ​ដែល​មាន​សមត្ថភាព​ទទួល​អ្នកជំងឺ​រហូតដល់​១​ម៉ឺន​គ្រែ សម្រាប់​១​ម៉ឺន​នាក់ គឺ​មន្ទីរពេទ្យ «​តេជោ​សន្ដិភាព​» ដែល​នេះ​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដោយ​មិន​ទុក​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​ឡើយ​។​សម្តេច​តេជោក៏បាន​ប្រកាស​អញ្ជើញ​កម្មករ​-​កម្មការិនី​ទៅ​ទទួល​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ថ្មី​ដែល​រាជរដ្ឋាភិបាល​ទើប​សាងសង់​រួច គឺ «​មន្ទីរពេទ្យតេជោ​សន្ដិភា​ព​» ដែល​មិន​គិតថ្លៃ ខណៈ​មន្ទីរពេទ្យ​នេះ​មាន​សមត្ថភាព​ទទួល​អ្នកជំងឺ​១​ម៉ឺន​គ្រែ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​

​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៤៩៣​នាក់ ក្នុង​ម្នាក់ៗ ២០០​ដុល្លារ ក្នុងនោះ​មាន​ស្ត្រី​មាន​កូនភ្លោះ​២ ចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ ចំនួន​៤០០​ដុល្លារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com