ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ទទួលបាន​ការបណ្តុះបណ្តាល​បន្ថែម​ពី «​ការងារ​បច្ចេកទេស ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ ប្រឆាំង នឹង​ជំងឺ COVID-19»

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ទទួលបាន​ការបណ្តុះបណ្តាល​បន្ថែម​ពី «​ការងារ​បច្ចេកទេស ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ ប្រឆាំង នឹង​ជំងឺ COVID-19»

(​ភ្នំពេញ​)៖ ក្រុមការងារ​គ្រូពេទ្យ​ស័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ប្រមាណ​ជា​ជិត​៤០​នាក់ ដែល​សុទ្ធសឹងតែ​គ្រូពេទ្យ​ជំនាញៗ ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​ថ្មី ដែល​ជា​ការងារ​មនុស្ស​ធម៌​មួយ ហើយ​វគ្គ​សិក្សា​នោះ​ស្តីអំពី «​ការងារ​ចុះ​ផ្សព្វផ្សាយ អប់រំ ចំណេះដឹង ដល់ សហគមន៍ និង ការងារ​បច្ចេកទេស ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ ប្រឆាំង នឹង​វ៉ី​រុស COVID-19» ដែល​ជា​គោលដៅ​ធំ​មួយ​ក្នុង​ការ​យក​ទៅ​អប់រំ​បន្ត ដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​រាជធានី និង​ខេត្ត​។​

​ការបណ្តុះបណ្តាល​ស្តីអំពី​ការងារ​បច្ចេកទេស ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ ប្រឆាំង នឹង​វ៉ី​រុស COVID-19 នេះ បាន​ធ្វើឡើង​ក្រោម​កិច្ចសហការ​ជាមួយ​នឹង​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង ដែល​ដឹកនាំ​ឡើង​ដោយ​លោក វេជ្ជបណ្ឌិត កែរ រដ្ឋា អនុប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ទីតាំង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​មន្ទីរ​ខេត្ត​ស្វាយរៀង​ផ្ទាល់​តែម្តង​។​

​ឱកាស​នោះ លោក វេជ្ជបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងថា «​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម​ហ៊ុន ម៉ា​នី ចំនួន ៣៧​នាក់ បាន​យកចិត្តទុកដាក់​ប្រកប​ដោយ​វិជ្ជាជីវៈ ក្នុង​ការចុះ អប់រំ​ផ្សព្វផ្សាយ​ការបង្ការ និង​ការទប់ស្កាត់ នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នេះ​ខ្លាំងណាស់​»​។​

​ការងារ​មនុស្សធម៌​នេះ ទទួលបាន​ការចង្អុល​បង្ហាញ​ពី​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ជា​ប្រធាន​គណៈកម្មការ​ទី​៧​រដ្ឋសភា ជា​ប្រធាន ស​.​ស​.​យ​.​ក និង​ជា​ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ហើយ​លោក​តែងតែ​លើក​ទឹកចិត្ត​ដល់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ទោះបីជា​ពួក​គាត់​មាន​ការនឿយហត់​យ៉ាងណាក្តី ក៏​ត្រូវតែ​បន្ត​ចុះ​អប់រំ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ ដែល​ជា​គោលដៅ​មួយ​ធ្វើ​យ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​។​

​ជាមួយគ្នា​នោះ​ដែរ លោក លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ក៏បាន បញ្ជាក់ថា «​ខ្ញុំ​សូម​ថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ លោក លោក ស្រី ដែល ជា គ្រូ បង្គោល នៃ មន្ទីរ សុខាភិបាល ខេត្ត ស្វាយរៀង ដែល បាន ចំណាយ ពេល វេលា ថ្ងៃ ឈប់សម្រាក ជួយ បណ្ដុះបណ្ដាល​ស្តីអំពី ការងារ​បច្ចេកទេស ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ ប្រឆាំង នឹង​វ៉ី​រុស COVID-19 ដល់ ក្រុម ការងារ គ្រូពេទ្យ ស្ម័គ្រ ចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី យើងខ្ញុំ នាពេលនេះ​»​។​

​លោក លេង ផា​លី ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា លោក​ក៏​បាន​ចាត់ចែង​ក្រុមការងារ​របស់​លោក​ទៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ចុះ​ទៅ​បន្ត​ផ្សព្វផ្សាយ និង​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​អោយបាន​ដឹង និង​យល់​ច្បាស់​ពី​ផលវិបាក និង​វិធីសាស្ត្រ​ទប់ស្កាត់ ធ្វើ​យ៉ាងណា​មិនឲ្យ​មាន​ការឆ្លង​នៃ​វ៉ី​រុស​កូវី​ដ​១៩​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមការងារ​គ្រូពេទ្យ​ស័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ដែល​មាន​ការចង្អុលបង្ហាញ​ដោយ​ផ្ទាល់​ពី​លោក ហ៊ុន ម៉ា​នី បាន​អនុវត្ត​ការងារ​មនុស្សធម៌ ដោយ​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់ស្កាត់ នៃ​ការឆ្លង​រីក​រាលដាល​របស់​វ៉ី​រុស​កូវី​ដ​១៩ ចាប់តាំងពី​ពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០២០ ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ប្រជាពលរដ្ឋ​តាម​តំបន់​ដាច់​ស្រ​យ៉ាល​យល់​កាន់តែ​ច្បាស់ ពី​ផលប៉ះពាល់ និង​វិធានការ​ទប់ស្កាត់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com