ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​អបអរសាទរ ខួប​លើក​ទី​៤៦ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះទៅ​រក​ការផ្តួលរំលំ របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​អបអរសាទរ ខួប​លើក​ទី​៤៦ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះទៅ​រក​ការផ្តួលរំលំ របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៣​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​អបអរសាទរ​ខួប​៤៦​ឆ្នាំ នៃ​ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះ​ទៅរក​ការផ្តួលរំលំ របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែល​ពិធី​អបអរសាទរ​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ក្រសួង​ការពារជាតិ​។

​គួររំលឹកថា នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ គឺជា​ខួប​គម្រប់ ៤៦​ឆ្នាំ នៃ​ដំណើរ​តស៊ូ​ឆ្ពោះទៅរក​ការរំដោះ​ជាតិ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត ដើម្បី​រំដោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ចេញ​ពី​ការកាប់សម្លាប់​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ជា​ពេល​ដែល​សម​មិត្ត ហ៊ុន សែន ក្នុង​វ័យ​២៥​ឆ្នាំ រួម​នឹង​យុទ្ធ​មិត្ត​ដ៏​ស្ម័គ្រស្មោះ​៤​រូប​ផ្សេងទៀត បាន​សម្រេចចិត្ត​ក្នុងស្ថានភាព​ដ៏​តាន់តឹង​បំផុត​លាចាក​ទឹកដី លាចាក​ឧត្តម​ភរិយា និង​កូន​ក្នុង​ផ្ទៃ​ជា​ទី​ស្រឡាញ់​ធ្វើដំណើរ​ជ្រែក​ស្បៃ​រាត្រី​ឆ្លងកាត់​ព្រំដែន​ទាំង​គ្រោះថ្នាក់​បំផុត ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​គាំទ្រ​ក្នុង​ការ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា ចេញពី​ក្រញាំ​បិសាច​ដ៏​សែន​ឃោរឃៅ ប៉ុល ពត​។

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត មិថុនា ១៩៧៧-២០ មិថុនា ២០២៣ នេះ​។ នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍លើក​ទឹកចិត្ត​ឲ្យ​អាជ្ញាធរ​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់​សាងសង់​វិមាន​អនុស្សាវរីយ៍ ឈ្នះ ឈ្នះ ដើម្បី​ជា​ការ​រំលឹក​អតីតកាល​របស់​កម្ពុជា និង​អាច​ជា​កន្លែង​កម្សាន្តរ​បស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ចោទ​ជា​សំនួរ​ថា កាលពី​៤៦​ឆ្នាំមុន បើ​សម​មិត្ត​ហ៊ុន សែន មិន​សម្រេច​ចិត្ត​យក​ជីវិត​ធ្វើ​ជា​ដើមទុន​ក្នុងការ​រំដោះជាតិ ក្នុងការ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត ទេ តើ​អាច​នឹង​មាន​អ្វី​កើតឡើង​សម្រាប់​ប្រទេស​កម្ពុជា​បន្ត​ទៀត​? ខណៈ​ដែល​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ស្ថិតនៅក្រោម​កណ្តាប់ដៃ​របស់​ពួក​ខ្មែរក្រហម​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន បានបង្ហាញ​សៀវភៅ​ប្រវត្តិសាស្ដ្រ​របស់​កម្ពុជា ដែល​ជា​ការដកស្រង់​ប្រសាសន៍​សំខាន់ៗ​របស់​សម្ដេច​រយ​:​ពេល​ជាង​៤០ ម៉ោង ប៉ុន្ដែ​សៀវភៅ​ទាំងអស់នេះ នឹង​ត្រូវ​មាន​ការត្រួត​ពិនិត្យ និង​កែតម្រូវ​ពី​សម្ដេច​បន្ថែម​ទៀត​ទើប​ឈានទៅដល់​ការបោះពុម្ពផ្សាយ​។ សម្ដេច​តេ​ជោបាន​ណែ​នាំឲ្យ​មាន​ការ​សិក្សា​ជាមួយ​អ្នកច្បាប់ ចំពោះ​ការរៀបចំ​បង្កើត​ច្បាប់​ស្ដីពី​ប្រវត្តិសាស្ដ្រ​យោធា បន្ទាប់ពី​មាន​ការស្នើសុំ​គោលការណ៍ ពី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​រម្លឹក​ពី​ការឈឺចាប់​អំឡុង​ពេល​សម្ដេច និង​យុទ្ធ​មិត្ត​បាន​ធ្វើដំណើរ​ទៅ​ដល់​ប្រទេស​វៀតណាម នា​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ដែល​ពេលនោះ វៀតណាម​បាន​ទទួល​បាយ​ដល់​យុទ្ធ​មិត្ត​កម្ពុជា​ដែល​ពេលនោះ ធ្វើឱ្យ​សម្ដេច​ពិសា​បាយ​ទាំង​ស្រក់​ទឹកភ្នែក ព្រោះ​ដោយសារ​តែ​ការ​នឹករលឹក​ដល់​ប្រពន្ធ កូន និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រងគ្រោះ​ពី​ការកាប់សម្លាប់​របស់​ខ្មែរក្រហម​។

​ផ្តើមចេញ​ពី​ការលះបង់​ដ៏​ធំធេង​របស់​យុទ្ធជន ហ៊ុន សែន និង​យុទ្ធ​មិត្ត​កាលពី​៤៦​ឆ្នាំ​មុន​នោះ ដែល​ជា​បុព្វហេតុ​ដ៏​ធំធេង​បំផុត​ក្នុង​ការនាំ​ជាតិ និង​ប្រជាជន​កម្ពុជា​ឲ្យទទួល​បាន​ពន្លឺ​នៃ​ភាព​រីកចម្រើន និង​ស្រស់បំព្រង​ដូច​ពេល​បច្ចុប្បន្ន​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com