ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​របាយ​ការណ៍​ប្រចាំ​អាណត្តិ​ទី​៦ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​របាយ​ការណ៍​ប្រចាំ​អាណត្តិ​ទី​៦ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​

​នៅ​រសៀល​ថ្ងៃ​ចន្ទ ២​រោច ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ប្រជុំ​បូក​សរុប​របាយការណ៍​ប្រចាំ​អាណត្តិ​ទី​៦ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​មន្ត្រី​ចុះ​ជួយ​មូលដ្ឋាន​តាំងពី​ឆ្នាំ​១៩៨២​មកម្ល៉េះ ដើម្បី​ផ្សារភ្ជាប់​ភាពស្និទ្ធស្នាល​ជាមួយ​ប្រជាពលរដ្ឋ និង​ចូលរួម​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា ការបញ្ជូន​មន្ត្រី​ចុះ​ទៅ​មូលដ្ឋាន​មិនមែន​ជា​រឿង​ថ្មីថ្មោង​នោះឡើយ សម្រាប់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ តាមរយៈ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​រាជធានី​ខេត្ត យើង​បាន​ដោះស្រាយ​បញ្ហា​ជាច្រើន​រួម​ទាំង​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​ទៀត​សម្រាប់​ជាតិ​មាតុភូមិ​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​មុត​ស្រួច និង​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​គ្រប់គ្រង​លើ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​បាន​ល្អប្រសើរ ដែល​ធ្វើឱ្យ​មាន​លំនឹង និង​កំណើន​សេដ្ឋកិច្ច ព្រមទាំង​ជីវភាព​ប្រជា​ពលរដ្ឋ​ល្អ​ប្រសើរ​ថែមទៀត​ផង​។​ក្នុង​ក្របខណ្ឌ​អន្តរជាតិ កម្ពុជា​បាន និង​កំពុង​ចូលរួម​យ៉ាង​សកម្ម ដោយ​ស្មើភាព ស្មើ​មុខ ស្មើ​មាត់​ជាមួយនឹង​ប្រទេស​នានា​លើ​ឆាក​អន្តរជាតិ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នា​ពេលខាងមុខ ខណៈ​ដែល​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌ និង​តំណាង​រាជរដ្ឋាភិបាល នឹង​ឡើង​ការពារ​វិសោធនកម្ម​ច្បាប់​នេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​រក្សា​ការពារ​បាន​នូវ​សុខសន្ដិភាព និង​ម៉ាក្រូសេដ្ឋកិច្ច ក្នុងពេលដែល​សេដ្ឋកិច្ចពិភពលោក​កំពុង​មាន​ការប្រែប្រួល​មិន​ច្បាស់លាស់​ជា​រៀងរៀលថ្ងៃ​។​គោលនយោបាយ​ការបរទេស​របស់​កម្ពុ​ជា ក្នុងពេលដែល​ពិភពលោក​មាន​ការប្រែប្រួល គឺ​កម្ពុជា​ប្រកាន់​ភ្ជាប់​នូវ​គោលនយោបាយ​ឯករាជ្យ​ផ្អែកលើ​ច្បាប់​។​សម្តេច​តេ​ជោបាន​បន្តទៀ​ត​ថា នៅក្នុង​ក្របខណ្ឌ​តំបន់ កម្ពុជា​សម្រេចបាន​ជោគជ័យ ក្នុងតួនាទី​ប្រធាន​ប្ដូរ​វេន​អាស៊ាន និង​ជោគជ័យ​លើ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ចំណែក​នៅ​លើក​ឆាក​អន្តរជាតិ​កម្ពុជា​កំពុង​ចូលរួម​យ៉ាង​សកម្ម​ដោយ​ស្នើ​ភាព​ស្នើ​សិទ្ធ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ការអនុវត្ត​ការងារ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​-​ខេត្ត គឺជា​ការលើកកម្ពស់​គ​ណ​នេ​យ្យ​ភាព តម្លាភាព និង​ការ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ពិសេស​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ដែល​តែងតែ​កើតមាន​ជាប្រចាំ​នោះ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា នាពេលខាងមុខ រាជរដ្ឋាភិបាល​នឹង​ផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​ចតុកោណ ទៅ​ជា​យុទ្ធសាស្ដ្រ​បញ្ច​កោណ​ដែល​យុទ្ធសាស្ដ្រ​នេះ​នឹង​ប្រមូល​នូវ​ធាតុ​ទាំងឡាយ​ក្នុង​យុទ្ធសាស្ដ្រ​ចតុកោណ និង​បន្ថែម​ធាតុ​ចូល​ថ្មីៗ​ថែម​ទៀត ដើម្បី​ផ្ដោតលើ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ​សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា ដែល​ជា​មន្ត្រី​រដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com