ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្ដេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក​

សម្ដេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក​

នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ស៊ូ​រ៉ាប់ ប៉ូ​ឡូ លី​កាស់ វី​លី (Zurab polo likashvili ) អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក​។

​ឯកឧត្តម ស៊ូ​រ៉ាប់ បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេជោ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៣៥ នៃ​គណៈកម្មការ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក និង​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​ខាងត្បូង នៃ​អង្គការ​ទេសចរណ៍​ពិភពលោក ដែល​ទទួលបាន​ជោគជ័យ ក្នុង​ការសម្រេចបាន​នូវ​ក្រម​ការពារ​ទេសចរណ៍ ។​

​ឯកឧត្តម ស៊ូ​រ៉ាប់ ក៏​បាន​សំដែង​នូវ​ការគោរព​ជូន​ចំពោះ​សម្ដេច​តេជោ ដែល​មាន​ទស្សនៈ​វែងឆ្ងាយ​សម្រាប់​វិស័យ​ទេសចរណ៍ និង​មាន​ការប្ដេជ្ញាចិត្ត​ខ្ពស់​សម្រាប់​វិស័យ​ទេសចរណ៍ ជាអាទិ៍​៖ ការគាំទ្រ​ក្រុម​ការពារ​ទេសចរណ៍ និង​ជា​ពិសេស ការជួយ​អ្នក​ទេសចរណ៍​ដែល​ជាប់​នៅ​លើ​កប៉ាល់ Westerdam អនុញ្ញាត​ឲ្យ​កប៉ាល់​បាន​ចុះចត​នៅ​កម្ពុជា ក្នុងពេល​ដែល​ប្រទេស​ដទៃ មិនឲ្យ​ចូលចត ដែល​ខ្លាច​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ។​

​ឯកឧត្តម ក៏​បាន​សំដែង​នូវ​ការអបអរសាទរ​ជូន​ដល់​សម្ដេច​តេជោ​ផងដែរ ចំពោះ​ការរៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ឆ្នាំ​២០២២ បាន​យ៉ាង​ជោគជ័យ និង​ថ្មីៗ​នេះ បាន​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម , អាស៊ាន​ប៉ា​រ៉ា​ហ្គេម បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដែល​ទាំងនេះ​សុទ្ធតែ​មាន​ការតភ្ជាប់​ជាមួយ​វិស័យ​ទេសចរណ៍​ដោយ​ផ្ទាល់​ផង និង​ដោយ​ប្រយោជន៍​ផង ។​

​ឯកឧត្តម អគ្គលេខាធិការ ក៏​បាន​ជម្រាប​សម្ដេច​តេ​ជោថា អង្គការ​ទេសចរណ៍​ពិភពលោក និង​បន្ត​គាំទ្រ​កម្ពុជា ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្រម​ការពារ​ទេសចរណ៍ មាន​សារៈសំខាន់​ណាស់​សម្រាប់​ផ្ដល់​ការការពារ ជំនឿ​ទុកចិត្ត​ដល់​ទេសចរណ៍​មក​កាន់​កម្ពុជា​។ លើស​ពី​នោះ​ទៅ​ទៀត កម្ពុជា បាន​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល ដើម្បី​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ ធ្វើយ៉ាងណា​ឲ្យ​ទេសចរណ៍​មក​កម្ពុជា ធានា​បាន​ទាំង​សុខ​សុវត្ថិភាព​ផង ទាំង​សុខភាព​ល្អ​ផង ។​

​ចំពោះ​កប៉ាល់ Westerdam , សម្ដេច​តេជោ បាន​មានប្រសាសន៍ថា ជា​ការងារ​មនុស្សធម៌ និង​ជា​ការទទួលខុសត្រូវ ជួយ​ដល់​ជីវិត​មនុស្ស​នៅ​ពេល​នោះ ខណៈ​ដែល​មិន​មាន​ប្រទេស​ណា​អនុញ្ញាត​ឲ្យ​កប៉ាល់​ចូល​ចត​ទេ​។ ប្រសិនបើ​កម្ពុជា មិន​អនុញ្ញាតឲ្យ​ចូលចត​ទេនោះ ជីវិត​មនុស្ស​នៅ​លើ​កប៉ាល់​នោះ គឺ​នឹង​អាណោចអាធម្ម​ខ្លាំងណាស់ ។​

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រទេស​ចរណ៍​ពិភពលោក ដែល​មាន​ជំនឿ​លើ​កម្ពុជា មក​ប្រជុំ​នៅ​កម្ពុជា កសាង​នូវ​ភាពជោគជ័យ​ថ្មី​មួយទៀត សម្រាប់​វិស័យ​ទេសចរណ៍ ហើយ​ក្រុម​ការពារ​ទេសចរណ៍​នេះ គួរ​មាន​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​អនុវត្ត​ឱ្យបាន​ល្អ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com