ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះ​ជួប​បងប្អូន​កម្មករ កម្មការិនី ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះ​ជួប​បងប្អូន​កម្មករ កម្មការិនី ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ជិត​២​ម៉ឺន​នាក់ នៅ​តំបន់​ព្រៃ​ស្ពឺ មកពី​រោងចក្រ សហគ្រាស​ចំនួន​៩ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នេះ ជាថ្មី​ម្ដងទៀត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា តាមរយៈ​ជំនួប​ជាមួយ​កម្មករនិយោជិត គឺ​សម្ដេច​បាន​ទទួល​រាល់​បញ្ហា​របស់​បងប្អូន​កម្មករ​និយោជិត និង​បាន​យក​បញ្ហា​នោះ​មក​ធ្វើ​ការដោះស្រាយ​ជា​បន្តបន្ទាប់ ដូចជា​ករណី​កាលពីមុន​មាន​កម្មការិនី​នៅ​តាម​រោងចក្រ​មួយ​ចំនួន​បាន​ដួលសន្លប់ គឺ​ត្រូវ​បាន​ធ្វើ​ការដោះស្រាយ​។ សម្តេច​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំង​បញ្ហា​ធំ និង​បញ្ហា​តូច​របស់​កម្មករ​និយោជិត​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ថែម​ទៀត​ថា ជាមួយគ្នានេះ គោលនយោបាយ​ប្រាក់​សោធន​និវត្តន៍​សម្រាប់​កម្មករ​និយោជិត ក៏​ជា​គោលនយោបាយ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការដោះស្រាយ​បញ្ហា​ជូន​កម្មករ​និយោជិត​នៅពេល​មាន​វ័យ​ចំណាស់​ទៅ គឺ​មិន​ចាំបាច់​ពឹងផ្អែក​តែ​នៅលើ​កូនចៅ​នោះទេ​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ជោគជ័យ​ក្នុង​ការអភិវឌ្ឍ និង​សុខ​សន្ដិភាព​របស់​ប្រទេស​កម្ពុជា គឺ​បាន​កើតឡើង​ពី​ការចូលរួម​ចំណែក​ពី​សំណាក់​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករ​និយោជិត​ទាំងអស់ ដែល​បាន​ជឿជាក់​មកលើ​រាជរដ្ឋាភិបាល និង​រួម​គ្នា​រក្សា​សន្ដិភាព​របស់​ប្រទេស​កម្ពុជា​យើង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា រដូវ​កាល​នេះ គឺជា​រដូវ​កាល​សន្យា​ខ្យល់​របស់​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន ប៉ុន្ដែ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​សន្យា​អ្វី​ជាមួយ​ប្រជាពលរដ្ឋ​ទេ តែ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ដើម្បី​ប្រយោជន៍​ប្រជាជន​តែ​ម្ដង​។ គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​រួម​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច ដូចជា​ករណី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ជាដើម​រាជរដ្ឋាភិបាល​រក​វិធី​គ្រប់បែបយ៉ាង ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​រួចផុត​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា សម្ដេច​នៅតែ​បន្ត​តាមដាន​លើ​ស្ថានការណ៍​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅ​ឡើយ​ពីព្រោះ​បញ្ហា​កូវី​ដ​-១៩​នេះ មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​យើង​នោះ​ទេ​។​សម្ដេច​តេជោជំ​រុញឱ្យ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​បងប្អូន​កម្មក​រ កម្មការិនី ​ត្រូវប​ន្ត ការយកចិត្តទុកដាក់​ក្នុង​ការចាក់​វ៉ាក់សាំង​បន្ថែមទៀត ​ពីព្រោះ​បច្ចុប្បន្ន ពិភពលោក​ក៏​មិន​អាច​ដឹង​ថា នាពេល​ខាងមុខ​ជំងឺ​នេះ នឹង​មាន​ការវិវត្ត​ទៅជា​ប្រភេទ​ថ្មី​អ្វី​ទៀត​នោះទេ​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រសាសន៍​រម្លឹក​ពី​ការឈឺចាប់ និង​ក្ដី​សោ​ក​សង្រែង​របស់​សម្ដេច​ក្នុង​ពេល​តស៊ូ ដើម្បី​ធ្វើ​ដំណើរ​ទៅ​រំដោះ​ជាតិ​មាតុភូមិ ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​កៀងគរ​កម្លាំង​មក​សង្គ្រោះ​ប្រជាជន​កម្ពុជា ដែល​ពេលនោះ​សម្ដេច បាន​ទៅ​ដល់​ប្រទេស​វៀតណាម​បាន​ទទួលទាន​បាយ​ដោយ​ស្រក់​ទឹកភ្នែក ដោយសារ​ប្រពន្ធ​កូន​កំពុង​រង​ទុក្ខ ព្រោះតែ​សង្គ្រាម​បាន​បង្ក​វិនាសកម្ម​យ៉ាង​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នោះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ការស្វែងរក​សុខសន្ដិភាព​របស់​ប្រទេស​កម្ពុជា គឺ​មាន​ការលំបាក​ខ្លាំងណាស់ ទម្រាំ​ប្រទេស​កម្ពុជា ទទួលបាន​ការអភិវឌ្ឍ និង​សន្ដិភាព​ដូច​បច្ចុប្បន្ន​នេះ​។​ដូច្នេះ​ត្រូវ​រួម​គ្នា​រក្សា​សន្ដិភាព​របស់​ប្រទេស​កម្ពុជា​ឱ្យបាន​។​

​សម្តេច​តេជោ ហ៊ុន សែន បន្ត​អំពាវនាវ​ដល់​ម្ចាស់​រោច​ក្រ និង​កម្មករ​និយោជិត​ត្រូវ​រួមគ្នា​ធ្វើ​យ៉ាងណា ធ្វើ​ឱ្យ​រោងចក្រ​មួយ​ក្លាយទៅជា​សហគមន៍​សុខសាន្ត​មួយ​។ ការធ្វើ​បែប​នេះ​បាន គឺ​កម្មករ​និយោជិត និង​ម្ចាស់​រោងចក្រ​ត្រូវ​រួមគ្នា​កុំឱ្យ​មាន​គ្រឿងញៀន កុំឱ្យ​មាន​បងតូច បងធំ កុំឱ្យ​មាន​ជម្លោះ​រវាង​កម្មករនិយោជិត នឹង​ថៅកែ​រោងចក្រ នៅក្នុង​រោងចក្រ​របស់​ខ្លួន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ប្រឹងប្រែង ដើម្បី​ធ្វើឱ្យ​ស្ថានភាព​នៃ​ការវិនិយោគ​លើ​វិស័យ​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​រឹតតែ​មាន​ការរីកចម្រើន​។ សម្ដេច​តេជោ បន្តថា ទោះពីជា​ពិភពលោក​កំពុង​មាន​បញ្ហា​អតិផរណា​លើ​ផ្នែក​សេដ្ឋកិច្ច​មិន​ច្បាស់លាស់ ប៉ុន្ដែ​ប្រទេស​កម្ពុជា បាន​ខិតខំ​ធ្វើ​បែប​ណា​ឱ្យ​មាន​លំនឹង​ក្នុង​ការវិនិយោគ និង​ការនាំចេញ នាំចូល​ទំនិញ រួម​នឹង​ការ​ផ្ដល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​នៅ​ទូទាំង​ប្រទេស​។ ពាក់ព័ន្ធ​ទៅនឹង​រឿង​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ពី​ការ​ពង្រាង​ស្ដីពី​ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ត្រង់​មាត្រា ១៤២ ថ្មី ដែល​ក្នុងនោះ​ឈាន​ទៅ​ធ្វើការ​ផាកពិន័យ ចំពោះ​បុគ្គល​ណា​ដែល​ធ្វើឱ្យ​មាន​ភាពវឹកវ​រដល់​ការបោះឆ្នោត និង​ធ្វើ​សកម្មភាព​រារាំង ញុះញង់​ដល់​ពលរដ្ឋ​មិន​ឱ្យ​ទៅ​បោះឆ្នោត​ជាដើម​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​ ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៥៨៣​នាក់​ក្នុង​ម្នាក់ៗ ២០០​ដុល្លារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com