ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី បិទ​ជា​ផ្លូវការ ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ (12th ASEAN Para Games)

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី បិទ​ជា​ផ្លូវការ ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ (12th ASEAN Para Games)

នៅ​ល្ងាច​ថ្ងៃ​សុក្រ ៦​រោច ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បិទ​ជា​ផ្លូវការ ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ (12th ASEAN Para Games) នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​។ ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​៣-៩ ខែមិថុនា ឆ្នាំ​២០២៣​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ និង​កោតសរសើរ ព្រមទាំង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​គណៈកម្មការ​រៀបចំ​កីឡា​ជនពិការ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ សហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន និង​ប្រតិភូ​កីឡា​ជនពិការ​អាស៊ាន និង​ទី​ម័រ​ឡេស ដែល​បាន​រួមគ្នា​លើក​តម្កើន​គុណ​តម្លៃបន្ថែម ជូន​អត្ត​ព​លិក មាន​ពិការភាព និង​ផ្តល់​នូវ​ស្មារតី​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ព្រឹត្តិការណ៍​កីឡា​ជនពិការ​អាស៊ាន លើក​ទី​១២ នៅ​កម្ពុជា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ត​ថា ក្នុងនាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​ព្យាយាម​អស់ពី​សមត្ថភាព និង​លទ្ធភាព ដើម្បី​ធានា​រៀបចំ​ការធ្វើ​ជា​ម្ចាស់ផ្ទះ កីឡា​ជនពិការ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ ឲ្យ​ប្រព្រឹត្តមទៅ​តាម​និយាម និង​ស្តង់ដារ​កីឡា​ជនពិការ​អន្តរជាតិ​ពិតប្រាកដ​។​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ជាមួយ​ការបិទ​ព្រឹត្តិការណ៍​កីឡា​នេះ សង្ឃឹម​ថា​ប្រជាជន​អាស៊ាន និង​ទី​ម័រ​ឡេស ដែល​មាន​ជាង​៦០០​លាន​នាក់ ពិតជា​ចងចាំ​នូវ​អនុស្សាវរីយ៍​ទាំងឡាយ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ស៉ី​ហ្គេម និង​ក្របខណ្ឌ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​។​

​ស​ម្តេ​តេជោ​បាន​បន្តទៀតថា បន្ទាប់ពី​ទទួលបាន​ជោគជ័យ ដ៏​ត្រ​ចេះ​ត្រចង់​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រគួត​កីឡា​អាស៉ីអាគ្នេយ៍ (​ស៉ី​ហ្គេម​) និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម និង​ដោយ​ការទទួល​បាន​ការប្រគល់​សិទ្ធិ​រួច​ហើយ ពី​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៉ី កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៉ី លើក​ទី​៥ នៅ​ឆ្នាំ​២០២៩ បន្តទៀត​។​សម្តេច​តេជោ​បាន​បន្ថែម​ទៀតថា ព្រឹត្តិការណ៍​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៉ី នឹង​មាន​ការចូលរួម​ពី​ប្រតិភូ​កីឡា ទ្រង់ទ្រាយ​ធំ​ជាង​ស៉ី​ហ្គេម​ទៅទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្នុង​ព្រះបរមនាម ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​សូម​ប្រកាស​បិទ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជនពិការ​អាស៊ាន (​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​) លើក​ទី​១២ ឆ្នាំ​២០២៣ ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com