ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អន្តរក្រសួង​និង​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​រហូតដល់​៤​លាន​រៀល​និង​ឈាន​ដល់​ការបិទ​ស្ថានីយ៍​ឬ​ដេប៉ូ​ប្រេង​ណា​ដែល​មិន​បិទ​ផ្លាក​តម្លៃ​អោយបាន​ត្រឹមត្រូវ​

អន្តរក្រសួង​និង​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​រហូតដល់​៤​លាន​រៀល​និង​ឈាន​ដល់​ការបិទ​ស្ថានីយ៍​ឬ​ដេប៉ូ​ប្រេង​ណា​ដែល​មិន​បិទ​ផ្លាក​តម្លៃ​អោយបាន​ត្រឹមត្រូវ​

សៀមរាប ៖ មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​បាន​ចុះ​ធ្វើ​ការត្រួតពិនិត្យ​និង​ផ្ទៀងផ្ទាត់​ជាប្រចាំ នូវ​ការបិទ​ស្លាក​តម្លៃ​ប្រេង​តាម​ស្ថានីយ៍​និង​ដេប៉ូ​ប្រេងឥន្ធនៈ ទូទាំង​ខេត្ត​សៀមរាប ចំនួន​០៨​កន្លែង​។​

​លោក ខៀវ បញ្ញា​វឌ្ឍន៍ ប្រធាន​សាខា (​ក​.​ប​.​ប​) ខេត្តសៀមរាប បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ដឹងថា យោងតាម​ប្រកាស​លេខ​១៤៩ របស់​ក្រសួង​ពាណិជ្ជកម្ម ចុះ​ថ្ងៃ​ទី​១​ខែ​មេសា ឆ្នាំ​២០១៦ ក្រុមហ៊ុន​ប្រេងឥន្ធនៈ និង​ហ្គាស​ទាំងអស់ ត្រូវ​លើក​ប៉ាន់ណូពី​តម្លៃ​លក់រាយ​នៅមុខ​ស្ថានីយ៍​និង​ដេប៉ូ​របស់​ខ្លួន​ជា​ប្រាក់រៀល ដែល​អាច​អោយ​អ្នកប្រើប្រាស់​មើលឃើញ​ពី​ចំងាយ​យ៉ាង​តិច​ជាង​២០០​ម៉ែត្រ​។​

​លោក​ថ្លែងថា​បើ​ផ្អែក​ទៅលើ​ប្រកាស​លេខ​១៧២ ចុះ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៧ ស្តី​ពី​ការបិទ​ស្លាក​ថ្លៃ​លើ​មុខ​ទំនិញ​និង​សេវា​គ្រប់​ប្រភេទ ពាណិជ្ជករ អាជីវករ សេវា​ករ ទាំងអស់​ត្រូវតែ​បិទ​ស្លាក​ថ្លៃ​លើ​មុខ​ទំនិញ​និង​សេវា​របស់​ខ្លួន​។ ហើយ​បើ​ផ្អែក​លើ​ប្រកាស​អន្តរក្រសួង​លេខ​១៧២ ចុះ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ស្តីពី​ការកំណត់​រូបមន្ត​ស្តីពី​ការកែសម្រួល​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទៀតសោត ការ​មិន​បាន​ប្រកាស​លក់​ប្រេងឥន្ធនៈ​តាម​រូបមន្តរ​បស់ប្រកាស​អន្តរក្រសួ​ង ក៏​ដូចជា​ការប្រកាស​តម្លៃ​ប្រេងឥន្ធនៈ​របស់​ក្រសួង​ពាណិជ្ជកម្ម ម្ចាស់​ស្ថានីយ៍​និង​ដេប៉ូ​ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​រហូតដល់ ៤​លាន​រៀល និង​អាច​ឈាន​ដល់​ការបិទ​ស្ថានីយ៍​ជា​បណ្តុះ​អាសន្ន ក្នុងករណី​ដែល​មិន​រាងចាល​។​

​បើ​តាម​លោក ខៀវ បញ្ញា​វឌ្ឍន៍ បាន​សង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួង​ពាណិជ្ជកម្ម​យល់ឃើញថា វា​ល្មម​ដល់​ពេលវេលា​ដែល​ពាណិជ្ជករ អាជីវករ និង​សេវាករ ទាំងអស់​មាន​ការយល់​ដឹង​និង​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ច្បាប់ ការពារ​អតិថិជន និង​ចូលរួម​ការប្រកួតប្រជែង​ប្រកបដោយ​យុត្តិធម៌​និង​តម្លាភាព​ហើយ ៕ ប៊ុន​រិទ្ធី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com