ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ស្រុក​ចំនួន​បី​ក្នុង​សៀមរាប​រងគ្រោះ​ខ្យល់​កន្ត្រាក់​លាយឡំ​និង​ភ្លៀង​ផ្គរ​រន្ទះបាញ់​បណ្ដាលអោយ​ខូចខាត​ទ្រព្យសម្បត្តិ របួស​មនុស្ស​និង​សត្វ​

ស្រុក​ចំនួន​បី​ក្នុង​សៀមរាប​រងគ្រោះ​ខ្យល់​កន្ត្រាក់​លាយឡំ​និង​ភ្លៀង​ផ្គរ​រន្ទះបាញ់​បណ្ដាលអោយ​ខូចខាត​ទ្រព្យសម្បត្តិ របួស​មនុស្ស​និង​សត្វ​

សៀមរាប​៖ ស្រុក​ចំនួន​បី​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​លាយឡំ​និង​ភ្លៀង ផ្គរ​រន្ទះបាញ់ បណ្ដាលឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦​ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ស្រុក​ប្រាសាទបាគង ស្រុក​សូទ្រនិគម និង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា ស្រុក​ប្រាសាទបាគង ៖ កាលពី​វេលា​ម៉ោង ១៨​និង​១៧ នាទី​ល្ងាច​ថ្ងៃទី​០៦​ខែ​ឧសភា ឆ្នាំ​២០២០ បណ្តាល​របើក​ដំបូល​ផ្ទះ​១០​ខ្នង និង​រលំ​ផ្ទះ​១​ខ្នង សរុប​ចំនួន ១១ ខ្នង​ផ្ទះ (១១​គ្រួសារ​)​និង​របួស​មនុស្ស​១​នាក់​។ យោងតាម​របាយការណ៍​បញ្ជាក់ថា​៖១-​នៅ​ភូមិ​ល្វា ចំនួន​៥​គ្រួសារ របើក​ដំបូល​ផ្ទះ​។ ២-​នៅ​ភូមិ​សួង ៥​គ្រួសារ របើក​ដំបូល​ផ្ទះ​៤​ខ្នង និង​រលំ​ផ្ទះ​១​ខ្នង ។ ៣-​នៅ​ភូមិ​តា​អី ១​គ្រួសារ របើក​ដំបូល និង​ជញ្ជាំង ជាមួយ​នោះ​ម្ចាស់ផ្ទះ​រងរបួស​ដេរ​៨​ថ្នេរ មានឈ្មោះ ភេ​ម ថា ត្រូវបាន​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ត្រពាំង​ធំ​។​

ស្រុក​សូទ្រនិគម​៖ វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ថ្នល់​ដាច់ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម មាន​ករណី​ខ្យល់​កន្ត្រាក់ បណ្ដាល​អោយ​រលំ​បង្គោល​ខ្សែរ​ភ្លើង​០១​ដើម របើក​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​០១​ខ្នង និង​ធ្លាយ​ដំបូល​០១​ខ្នង​៖ ១/​របើក​ដំបូល​ទាំងស្រុង ផ្ទះ​ប្រក់​ស័ង្កសី ០១​ខ្នង ទំហំ​០៦​ម​x០៨​ម ជញ្ជាំង​ស័ង្កសី ម្ចាស់ផ្ទះ​ឈ្មោះ​ឡា​ច ឃ​ន ភេទ​ស្រី អាយុ​៧៣​ឆ្នាំ​ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ​។ ២/​ធ្លាយ​ដំបូលផ្ទះ​ប្រក់​ស័ង្កសី ០១​ខ្នង ទំហំ​០៤​ម​x០៥​ម ជញ្ជាំង​ស័ង្កសី ម្ចាស់ផ្ទះ​ឈ្មោះ​យិន រី ភេទ​ស្រី អាយុ​៧១​ឆ្នាំ ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ករណី​ខាងលើ​នេះ ពុំ​មាន​បណ្ដាលអោយ​រង​របួស​មនុស្ស​ឡើយ​។​

​ស្រុក​អង្គរជុំ​៖​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល បណ្តាល​អោយ​កាច់​ជើង​សសរផ្ទះ​ដួល ៤​ខ្នង​, របើក​ដំបូល​ផ្ទះ ៥៩​ខ្នង រន្ទះបាញ់​មនុស្ស​របួស​១​នាក់​, ដួលរលំ​ដើមឈើ​សង្កត់​មនុស្ស​របួស​ស្រាល ២​នាក់​, រន្ទះបាញ់​គោ​ងាប់​៤​ក្បាល​៕​ប៊ុន​រិទ្ធី​

 

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com