ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ប្ដី​ប្រច័ណ្ឌ​ប្រពន្ធ​បាន​យក​កាំបិត​ចាក់​ប្រពន្ធ​អោយ​រងរបួស​ធ្ងន់ រួច​ចាក់​ខ្លួនឯង​បណ្ដាលឲ្យ​ស្លាប់​

​ប្ដី​ប្រច័ណ្ឌ​ប្រពន្ធ​បាន​យក​កាំបិត​ចាក់​ប្រពន្ធ​អោយ​រងរបួស​ធ្ងន់ រួច​ចាក់​ខ្លួនឯង​បណ្ដាលឲ្យ​ស្លាប់​

​សៀមរាប ៖ ប្ដី​ប្រច័ណ្ឌ​ប្រពន្ធ​បាន​យក​កាំបិត​ចាក់​ប្រពន្ធ​អោយ​រងរបួស​ធ្ងន់ រួច​ចាក់​ខ្លួនឯង​បណ្ដាលឲ្យ​ស្លាប់ ពេល​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហេតុការណ៍​បាន​កើតឡើង​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២០​ចំណុច​វាលស្រែ​ជាប់​វត្ត​ត្រ​កៀត ក្រុមទី​៤ ក្នុង​ភូមិ​គោក​រុន ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​ប្ដី​ឈ្មោះ វង់ ផុស ហៅញា​ញ អាយុ​៣២​ឆ្នាំ ស្រុកកំណើត​នៅ ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​ប្រពន្ធ​ឈ្មោះ បោះ គឿន អាយុ​២៥​ឆ្នាំ រស់នៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​

​លោក​វរសេនីយ៍ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក​បាន​អោយ​នៅ​ព្រឹក​ថ្ងៃទី​៥​ខែ ឧសភា ឆ្នាំ​២០២០​ថា​នេះ​ករណី​អំពើហិង្សា​កើតចេញ​ពី​ការ​ប្រច័ណ្ឌ​រហូត​កើត​ទំនាស់​ឈានដល់​ភាគី​ប្តី បាន​ប្រើ​អាវុធ​កាំបិត​ចុង​ស្រួច​ដង​ឈើ​ស្រោប​ដែក ប្រវែង​៣៧ សង់ទីម៉ែត្រ ចាក់​ទៅលើ​ប្រពន្ធ​និង​ចាក់​ពោះ​ខ្លួនឯង​បណ្ដាលឲ្យ​ស្លាប់​ពេល​ទៅដល់​មន្ទីរពេទ្យ​។​

​លោក​ថា​ភាគី​ប្តី រងរបួស​មុត​ចូល​សាច់​ពោះ​ដាច់ចេញ​ពោះវៀន​មក​ក្រៅ រួច​លោត​ទំលាក់​ទឹកស្រះ ហើយ​បាន​ស្លាប់​ពេល​រថយន្ត​សង្គ្រោះ​បញ្ចូន​ដល់​ពេទ្យ​បង្អែកពួក​។ ចំណែក​ប្រពន្ធ ត្រូវ​រងរបួស​មុត​ចូល​សាច់​ពោះ​ក្បែរ​ក្រលៀន​ខាងស្ដាំ ១​កន្លែង​, មុត​រយះ​សាច់​ដៃស្ដាំ ១​កន្លែង ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ខេត្តសៀមរាប​។​

​តាម​ការបំភ្លឺ​លោក​មេភូមិ និង​ពលរដ្ឋ​រស់នៅ​ជិតខាង​បាន​ឱ្យដឹងថា​ប្តី​ប្រពន្ធ ពួកគេ​មាន​ជំលោះ​ញឹក​ញ៉ាប់ ប្ដី​តែងតែ​ប្រច័ណ្ឌ​ប្រពន្ធ​ខ្លាំង​ក្នុង​អំឡុង​១​ខែ​មុន​នេះ​គ្រួសារ​ពួកគេ​ជំលោះ​គ្នា ប្តី​ហូបបា​យវត្ត​ត្រកៀត (​ជិត​ផ្ទះ​) មិន​បាន​និយាយ​រក​ប្រពន្ធ​ទេ​លុះ​ក្នុង​ពេល​កើតហេតុ​ភាគី​ប្រពន្ធ​កំពុង​បោក​ខោ​-​អាវ​នៅ​មាត់​ស្រះ​ក្នុង​បរិវេណ​វត្ត​ត្រកៀត ត្រូវ​ប្ដី​ដើរ​ទៅ​រក​រឿង​ប្រវាយប្រតប់​គ្នា ឈាន​ដល់​ការ​ចាក់ទៅលើ​ប្រពន្ធ និង​ចាក់​ខ្លួនឯង​តែ​ម្ដង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ធ្វើ​កំណត់ហេតុ ដោយ​លោក​សហការ​ជាមួយ​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត ពិនិត្យ​សាកសព តាម​នីតិវិធី រួច​ក៏​បាន​ប្រគល់​សព ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ត្រកៀត​៕​ប៊ុន​រិទ្ធី​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com