ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ទទួល​អនុសាសន៍​ណែនាំ​ការងារ​ជួយ​សង្គម

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ទទួល​អនុសាសន៍​ណែនាំ​ការងារ​ជួយ​សង្គម

​នៅ​ព្រឹក​ថ្ងៃទី​៦ មេសា ២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ទទួល​អនុសាសន៍​ណែនាំ​ការងារ​នូវ​ការរួបរួម​គ្នា​របស់​ឧកញ៉ា​ដើម្បី​ជួយ​ដល់​សង្គម និង​ការងារ​ធ្វើ​សប្បុរសធម៌​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការផ្តួចផ្តើម​បង្កើតឡើង នូវ​សមាគម​ឧកញ៉ា​កម្ពុជា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​ផ្តល់​អនុសាសន៍ និង​ការណែនាំ​មួយ​ចំនួន​ដល់​សមាគម​ឧកញ៉ា​កម្ពុជា ធ្វើយ៉ាងណា​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ពិសេស​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ សម្តេច​តេជោ បាន​លើកទឹកចិត្ត​ឱ្យ​ឧកញ៉ា​ទាំងអស់ ត្រូវ​ពង្រឹង​សាមគ្គីភាព រួម​គ្នា​ជួយ​ដល់​កិច្ចការ​សង្គម ធ្វើ​សកម្មភាព​មនុស្សធម៌ និង​ចេះ​ជួយ​ដល់​ការលំបាក​របស់ ប្រជាពលរដ្ឋ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹកថា ការរស់នៅ​ក្នុង​សង្គម​មួយ​បាន​គឺ​មិន​អាច​កាត់ផ្តាច់​គ្នា​នោះ​ឡើយ រវាង​អ្នកមាន​និង​អ្នក​ខ្សត់ខ្សោយ គឺ​ត្រូវ​ចេះ​យកអាសា​គ្នា ដូច​ពាក្យចាស់​បុរាណ​ទូន្មាន​ថា «​អ្នក​មាន​រក្សា​ខ្សត់​ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ អ្នក​ប្រាជ្ញា​រក្សា​ខ្លៅ ដូច​សំពៅ​ពឹង​សំប៉ាន​»​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​យល់ព្រម​ធ្វើ​ជា​ប្រធានកិត្តិយស​របស់​សមាគម តាម​ការគោរព​អញ្ជើញ​របស់ ឯកឧត្តម​អ្នកឧកញ៉ា ប្រធាន​សមាគម និង​ទទួលស្គាល់ សមាគម​ឧកញ៉ា​កម្ពុជា ជា​ស្ថាប័នឯកជន​តែមួយគត់ ដែល​តំណាងឲ្យ​អ្នក​មាន​គោរម​ងារ ឧកញ៉ា​ទាំងអស់​នៅ​កម្ពុជា​។ ស្ថិតនៅក្រោម​អភិបាលកិច្ច​ផ្នែក​បច្ចេកទេស របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ទទួលស្គាល់ សមាគម​ឧកញ៉ា​កម្ពុជា ជា​ដៃគូរ​របស់​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​លើកកម្ពស់​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។​

​ឯកឧត្តម​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា មានប្រសាសន៍​ជំរាបជូន​សម្តេច​តេជោ អំពី​ការបង្កើតឡើង នូវ​សមាគម​ឧកញ៉ា​កម្ពុជា ព្រមទាំង​ទស្សនវិស័យ និង​បេសកកម្ម​របស់​សមាគម​។

​ឯកឧត្តម​អ្នកឧកញ៉ា លី យ៉ុង​ផាត់ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​យល់ព្រម​ធ្វើ​ជា​ប្រធានកិត្តិយស នៃ​សមាគម​ឧកញ៉ា​កម្ពុជា​។ ឯកឧត្តម​អ្នកឧកញ៉ា លី យ៉ុង​ផាត់ បានចាត់ទុក​វត្តមាន​សម្តេច​តេជោ ជា​ប្រធានកិត្តិយស​របស់​សមាគម គឺជា​ការបង្ហាញ​នូវ​កាយវិការ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ក្នុង​ការយកចិត្តទុកដាក់ និង​លើកស្ទួយ​ដល់​សមាគម ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ធ្វើការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​កសាង​ជាតិ​មាតុភូមិ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​។

​ឯកឧត្តម​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ក៏​បាន​គោរព​ថ្លែងអំណរគុណ​សម្តេច​តេជោ ដែល​បាន​ឆ្លៀត​ពី​ការងារ​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​ក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា​សមាគម​ឧកញ៉ា​កម្ពុជា បាន​ជួប​សម្តែង​ការគួរសម ជា​ពិសេស​បាន​ផ្តល់​នូវ​អនុសាសន៍​ល្អ ដើម្បី​សមាគម​ធ្វើ​សកម្មភាព​បាន​ត្រឹមត្រូវ និង​ជា​ចំណែក​ជួយ​ដល់​សង្គមជាតិ ក្រោម​ការដឹកនាំ​ដ៏​គតិបណ្ឌិត​របស់​សម្តេច​តេជោ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com