ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបប្រជុំ​ប្រចាំឆ្នាំ​ជា​មួយ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបប្រជុំ​ប្រចាំឆ្នាំ​ជា​មួយ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​

នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី ២៨ ខែ​មីនា ២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួបប្រជុំ​ប្រចាំឆ្នាំ​ជា​មួយ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក ចូ​សែ​ហ្វ សូ​យ័រ (Joseph Scheuer ) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។

​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេជោ បានឱ្យដឹងថា ជំនួប​ប្រជុំ​នេះ បាន​យកចិត្តទុកដាក់​ទៅលើ​ប្រធានបទ​ចំនួន​០២ ដែល​ប្រធានបទ​ទី​១​គឺ​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកប​ដោយ​ភាព​ធន់​ឆ្ពោះ​ទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល ដែល​បែងចែក​ចេញ​ជា​ពីរ គឺ​១-​ទិសដៅ​អាទិភាព​រាជរដ្ឋាភិបាល​ក្នុង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​ភាព​ធន់ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល និង​២- ការគាំទ្រ​របស់​អង្គការសហប្រជាជាតិ​ដល់​ទិសដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​ភាព​ធន់​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល ។ ប្រធានបទ​ទី​២ គឺ​ការ​ប្រព័ន្ធ​គាំពារ​សង្គម ក៏​មាន​ការបែងចែក​ជា​ពីរ​ចំណុច​ដែរ គឺ​១- ទិសដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ និង​ការពង្រីក​ការ​គ្របដណ្តប់​ប្រព័ន្ធ​គាំពារ​សង្គម​ដែល​គាំពារ​ប្រជា​ពលរដ្ឋ​គ្រប់រូប​នៅ​កម្ពុជា ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដែល​មាន​ហានិភ័យ និង​វិបត្តិ​ផ្សេងៗ និង​២- ការគាំទ្រ​របស់​អង្គការសហប្រជាជាតិ​ដល់​ទិសដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​បន្ថែមទៀត នូវ​ប្រព័ន្ធ​គាំពារ​សង្គម​។​

​ពាក់ព័ន្ធ​ទៅនឹង​កិច្ច​ពិភាក្សា​ទាំង​ពីរ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើការ​សន្និដ្ឋាន​ថា ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ បាន​ប្រកាន់​ភ្ជាប់​នូវ​ភាពទន់ភ្លន់ និង​បត់បែន​តាម​សភាពការណ៍​ក្នុង​ការអនុវត្ត​យូ​អ៉ិន​ដាស្ស (UNDAF) តាមរយៈ​ដាក់​ឲ្យ​អនុវត្ត​ក្របខណ្ឌ​ឆ្លើយតប​សង្គម​សេដ្ឋកិច្ច និង​ពិនិត្យ​កែសម្រួល​មូលធន និង​គោលដៅ​អន្តរាគមន៍​ឡើងវិញ សំដៅ​គាំទ្រ​រាជរដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់ នៃ​ជំងឺ​រាតត្បាត​មក​លើ​ក្រុម​ងាយ​រងគ្រោះ​បំផុត​។​

​ទន្ទឹមនឹងនេះ ក៏បាន​កៀរគរ​ធនធាន​ថ្មី​បន្ថែម​សម្រាប់​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការឆ្លើយតប​នឹង​តម្រូវការ​ផ្នែក​សុខភាព និង​ការស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ អ្វី​ដែល​គួរឲ្យ​អបអរសាទរ និង​កោតសរសើរ គឺ​ការសម្រេច​បាន​វឌ្ឍនភាព​វិជ្ជមាន​លើ​លទ្ធផល​រំពឹង​ទុក​លើ​យុទ្ធសាស្ត្រ​ទាំង​ប្រាំ​របស់ យូ អ៉ិន ដាស្ស (UNDAF) នៅ​ក្នុង​កាលៈទេសៈ​ដ៏​សែន​លំបាក ទាំងនេះ​អាច​បញ្ជាក់បាន​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្ត​រួម​គ្នា​របស់​ភ្នាក់ងារ​ទាំងអស់​របស់​អង្គការសហប្រជាជាតិ និង​កិច្ច​សហ​ប្របត្តិ​ការយ៉ាង​ល្អ​ប្រពៃ​ក្នុង​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ និង​យូរអង្វែង​ជាមួយនឹង​ក្រសួង​ស្ថាប័ន នៃ​រាជរដ្ឋាភិបាល ។​

​ទាក់ទង​ទៅនឹង​ការរៀបចំ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ ការអនុវត្ត​ប្រកបដោយ​ចីរភាព នៃ​ប្រព័ន្ធ​អង្គការ​សហ​ប្រជាតិ ២០២៤-២០២៨ ក៏​មាន​វឌ្ឍនភាព​ល្អប្រសើ​រ តាមរយៈ​កិច្ច​ពិគ្រោះ​យោបល់​ក្នុង​ភាព​ជា​ដៃគូ​ប្រកបដោយ​បរិយាប័​ន្ន ។ សម្តេច ក៏​បាន​លើកទឹកចិត្ត​ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​កិច្ចសហការ​ដើម្បី​ឈាន​ទៅ​បញ្ចប់​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ប្រកបដោយ​ចីរភាព នៃ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​នេះ​តាម​ការគ្រោងទុក​នៅ​ខែ​ឧសភា ឆ្នាំ​២០២៣​។​

​សម្រាប់​ជា​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​សំខាន់​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ ឆ្នាំ​២០២៤ – ២០២៨ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ស្នើឲ្យ​ភ្នាក់ងារ​ពាក់ព័ន្ធ នៃ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​បន្ត​រៀបចំ​តាម​យន្តការ​កិច្ច​ពិគ្រោះ​យោបល់​ដែលមាន​ស្រាប់ ដោយ​រាជរដ្ឋាភិបាល​ផ្តល់​ការគាំទ្រ​ជា​ផ្លូវការ​លើ​ឯកសារ​ទាំងនេះ សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការពិនិត្យ និង​អនុម័ត​ក្នុង​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិ ។​

​ចំពោះ​ប្រធានបទ ស្ដី​ពី​ការពង្រឹង​សុខាភិបាល​ប្រកបដោយ​ភាព​ធន់​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល និង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម កិច្ចពិភាក្សា បាន​បង្កើន​ការយល់ដឹង​រួម​គ្នា​អំពី​វឌ្ឍនភាព​អំពី​បញ្ហា​ប្រឈម គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​អាទិភាព​ទាំង​ពីរ​នេះ ដែល​ជា​មូលដ្ឋាន​ស្នូល នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស​ដែល​នឹង​ត្រូវ​រំលេច​ចេញ​លម្អិត​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ដែល​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​ភាព​ធន់ ឆ្ពោះ​ទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល និង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម ក្នុង​គោលដៅ​បន្ត​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា ប្រកប​ដោយ​ភាព​ធន់ ចីរភាព និង​បរិយាប័​ន្ន ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា នៃ​រាជរដ្ឋាភិបាល​បន្ត​ធ្វើកា​រងារ​នេះ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​ជាមួយនឹង​ភ្នាក់ងារ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រែក្លាយ​ការប្ដេជ្ញាចិត្ត និង​ការគាំទ្រ​ទាំងនេះ​ឲ្យទៅ​ជា​សកម្មភាព​ជា​ក់​ស្ដែង ។ សម្តេច​តេជោ​ក៏បានវាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​ទាំងឡាយ​ដែល​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​កន្លង​មក​សម្រាប់​រួមចំណែក​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com