ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អតីត​អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​អង្គការ CAPDI

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អតីត​អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​អង្គការ CAPDI

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ​ឯកឧត្តម Jusuf Kalla អតីត​អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ (CAPDI) និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​វិហារ​ឥស្លាម​ឥណ្ឌូនេស៊ី​។

​ក្នុងជំនួប​នោះ ឯកឧត្តម Jusuf Kalla បាន​សម្ដែង​នូវ​ការគោរព​ជូន​ដល់​សម្ដេច​តេជោ​ចំពោះ​ការដឹ​ក​នាំ​ដ៏​ឈ្លាសវៃ​ដែល​បាន​នាំ​កម្ពុជា​មក​នូវ​សុខសន្តិភាព ស្ថិរភាព ជាពិសេស​នាំមក​នូវ​សុខដុម​ប​នីយកម្ម​រវាង​សាសនា​។​

​ឯកឧត្តម​Jusuf Kalla បានបញ្ជាក់​គោរព​ជូន​សម្ដេច​តេ​ជោថា ឯកឧត្តម​បាន​នាំ​សាសនិក​អ៊ីស្លាម​មក​កម្ពុជា​ចំនួន​ជាង​១០០​នាក់ មក​ចូលរួម​ស្រាយ​បួស ហើយ​អ្វី​ដែល​ឯកឧត្តម​បាន​ឃើញ​កាល​ពី​ម្សិលមិញ​គឺជា​សុខដុមភាព​និង​សាមគ្គីភាព​យ៉ាង​ល្អ​បំផុត​រវាង​សាសនា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម​ដែល​បាន​ដឹកនាំ​សាសនិក​អ៊ីស្លាម​មក​ចូលរួម​ស្រាយ​បួស​នៅ​កម្ពុជា​។​សម្ដេច​តេជោ បាន​ជម្រាបជូន​ឯកឧត្តម​ថា កម្ពុជា​រៀបចំ​កម្មវិធី​ស្រាយ​បួស​នេះ ជា​រៀងរាល់ឆ្នាំ​ហើយ​សាសនា​នៅ​កម្ពុជា​គឺ​មាន​សុខដុមភាព​ណាស់​ទាំង​រវាង​សាសនា​ឥស្លាម សាសនា​គ្រិស្ត និង​សាសនាព្រះពុទ្ធ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com