ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ខែ្មរ​ដែល​បាន​ប្រគល់ជូន​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ខែ្មរ​ដែល​បាន​ប្រគល់ជូន​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​

នៅ​ព្រឹក ថ្ងៃ​សុក្រ ១១​រោច ខែ​ផល្គុន ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ខ្មែរ​ដែល​បាន​ប្រគល់ជូន​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​វិមាន​សន្តិភាព នៃ​ទីស្ដីការ​នាយករដ្ឋមន្ត្រី​។

​ជា​កិច្ច​ចាប់ផ្ដើម​ថ្លែង​នូវ​សុន្ទ​ក​ថា សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៅ​កាន់​អង្គពិធី​ថា ថ្ងៃនេះ សម្តេច​ពិតជា​រីករាយ​បានទទួល​នូវ​វត្ថុ​បុរាណ​ខ្មែរ ដែល​ទទួលបាន​ពី​បរទេស​មក​វិញ ដែល​បាន​បាត់​ពី​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​សម្តេច​តេ​ជោបាន​ស្វាគមន៍​ដោយ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​ការវិលត្រឡប់​នៃ​ព្រលឹង​ដូនតា​ខ្មែរ​មក​វិញ​នាពេលនេះ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សុខសន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ ដែលនាំឱ្យ​កម្ពុជា​ទទួលបាន​នូវ​ព្រលឹង​វប្បធម៌​ដូនតា​ខ្មែរ​ត្រឡប់​វិញ​។ សុខ​សន្តិភាព​បាន​ធ្វើឱ្យ​គ្រួសារ​អាទិទេព ព្រះ​ឥសូរ ព្រះ​ស្កន្ធ និង​ព្រះ​គណេស បាន​វិល​ជួប​គ្នា​វិញ ក្រោយ​បែក​គ្នា​ប្រមាណ​៤​ទសវត្សរ៍​កន្លងមក​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ក៏​អំពាវនាវ​ផងដែរ​ដល់​អ្នក​ដែល​កំពុង​កាន់កាប់​រត​ន​វត្ថុ​របស់​ខ្មែរ​មួយចំនួនទៀត សូម​ប្រគល់​មក​ឱ្យ​ខ្មែរ​វិញ​។​សម្តេច​តេជោ​បន្តថា កម្ពុជា​កំពុង​ធ្វើ​សមាហរណកម្ម​ខ្លួន​យ៉ាង​រហ័ស​ក្នុង​តំបន់ និង​អន្តរជាតិ ហើយ​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ក្នុង​ការថែរក្សា​សម្បត្តិ​មរតក​វប្បធម៌​មនុស្សជាតិ​។

​ពិធី​ទទួល​វត្ថុ​បុរាណ​ត្រឡប់​មក​កម្ពុជា​វិញ​នា​ថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​មាន​អត្ថន័យ​ដ៏​ឧត្តុង្គឧត្តម មិនមែន​សម្រាប់​តែ​ប្រជាជន​កម្ពុជា ដែល​ជា​ម្ចាស់​ដើម​ពិតប្រាកដ​នៃ​សម្បត្តិ​វប្បធម៌​នោះទេ ប៉ុន្តែ​ក៏​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​សារៈសំខាន់ នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​ប្រទេស​នានា និង​ការខិតខំ​ប្រឹងប្រែង​របស់​សហគមន៍ អន្តរជាតិ​នៅក្នុង​យុទ្ធនាការ​សកល​ប្រយុទ្ធ​ទប់ស្កាត់​អំពើ​ចោរកម្ម ការ​ចរាចរ និង​ការជួញដូរ​ខុស​ច្បាប់​នៃ​សម្បត្តិ​វប្បធម៌ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល​ទៀតផង​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បាន ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​សហរដ្ឋអាមេរិក ចំពោះ​ការផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ក្នុង​ការទប់ស្កាត់ និង​បញ្ជូន​ត្រឡប់មកវិញ នូវ​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ និង​សម្តែង​ការកោតសរសើរ​ដល់​រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស សមត្ថកិច្ច​ពាក់ព័ន្ធ និង​ស្ថានទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅ​កម្ពុជា ដែល​ថ្មីៗ​នេះ​បាន​សហការ​ដ៏​ល្អ​ប្រសើរ និង​ជួយ​សម្របសម្រួល​ក្នុង​ការបញ្ជូន​រូបចម្លាក់ និង​គ្រឿងអលង្ការ បុរាណ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ​។​សម្តេច​តេជោ​ក៏​បាន​អំពាវនាវ​ផង​ដែរ​ទៅ​ដល់​វិស័យ​ឯកជន​នានា សូម​ចូលរួម​គាំទ្រ ឱ្យ​កាន់តែ​ច្រើន​ក្នុង​សកម្មភាព​កិច្ចការពារ​វប្បធម៌​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បួងសួង​ដល់​បារមី​វត្ថុ​ស័ក្តិ​សិទ្ធ និង​ដួង​វិញ្ញាណក្ខន្ធ​បុព្វបុរស​ខ្មែរ តាម​ឃុំគ្រង​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ បាន​ជួប​តែ​ក្តី​សុខ សេចក្តីចម្រើន ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com