ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

បុរស​ចំណាស់​ម្នាក់​ត្រូវ​កាឡេ​ថង​ដឹកឈើ​បុក​ស្លាប់​យ៉ាង​អាណោចអាធម្ម​

បុរស​ចំណាស់​ម្នាក់​ត្រូវ​កាឡេ​ថង​ដឹកឈើ​បុក​ស្លាប់​យ៉ាង​អាណោចអាធម្ម​

កំពង់ធំ ៖ លោកតា​ចំណាស់​ម្នាក់​ត្រូវ កា ឡេថង បុក​ពីក្រោយ​ក្នុង​ទិសដៅ​ស្របគ្នា បណ្ដាលអោយ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី កាលពី​ថ្ងៃ​ទី​០១ ខែ ឧសភា ឆ្នាំ​២០២០ ត្រង់​ចំនុច​កែង​ទឹកស្អាត ក្នុងភូមិ អូរ​ត្នោត ឃុំ​ង​ន ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​។​

​តាម​ការរៀបរាប់​របស់​កូន ជនរងគ្រោះ បានអោយដឹងថា ឪពុក​របស់​ខ្លួន​ត្រូវ​កាឡេ​ថង (​គោយន្ត កន្ត្រៃ​)​បុក​ពីក្រោយ​ខ​ណះ​ពេល​គាត់​ជិះ​កង់​ទៅ​បុណ្យ បណ្ដាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ សព​មាន​ឈ្មោះ ចាន់ វ៉ាន អាយុ ៧២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ។​

​ជនបង្ក ឈ្មោះ លឿន អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ ទឹ​កម្លាង ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​។​

​លោក សិត ភូ​យ មេឃុំ​ង​ន ស្រុក​សណ្ដាន់ បានអោយដឹងថា លោក​គ្រាន់តែ​ជា​អ្នក​សម្របសម្រួល​រវាង​ជនបង្ក​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ពី​សំណង់​ក្នុងការ​ធ្វើ​បុណ្យ​តែប៉ុណ្ណោះ​ក្រោយ​ការសម្របសម្រួល​រួច ខាង​ក្រុមគ្រួសារ​ជនរងគ្រោះ​ព្រម​ទទួល​លុយ ១៧០០​ដុល្លា សំរាប់ធ្វើ​បុណ្យសព ចំណែក​រឿង​អី​ផ្សេងៗ​ទៀត លោក​មិន​បានដឹង​ទេ​។​

លោក អ៊ួ​ង ម៉ូ​លី អធិការនគរបាល​ស្រុក​សណ្ដាន់ បានអោយដឹង នៅ​ព្រឹក​ថ្ងៃទី​០២ ខែ ឧសភា ឆ្នាំ​២០២០​នេះ​ថា វត្ថុតាង​និង​មនុស្ស​ត្រូវបាន​ដោះលែង​វិញ​ហើយ​ទៅតាម​បញ្ចា​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ។​

​លោក ស៊ិន វិរះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បានអោយ​ដឹង​តាម​ទូ​ស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​ថា ដោយសារ​តែ​ភាគី​ខាង​ជនបង្ក​ព្រម ជូន​សំណង់​ដល់​ភាគី ជនរងគ្រោះ រួច​ហើយ​ទើប​ជនបង្ក និង​វត្ថុតាង​ត្រូវបាន​ដោះលែង​អោយ​ប្រកប​របរ​វិញ ប៉ុន្ដែរ​មិនមែន​មានន័យថា រួច​បណ្ដឹង​អាជ្ញា​នោះ​ទេ ពេល​តុលាការ​កោះហៅ ជនបង្ក​ត្រូវ​តែ​បង្ហាញខ្លួន​គ្រប់ពេល បើ​មិន​ដូច្នោះ​ទេ​និង​ត្រូវ​ចាប់ខ្លួន​៕ ប៊ុន រិទ្ធី​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com