ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែ​មីនា ឆ្នាំ​២០២៣​នេះ បន្ទាប់ពី​បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​សឹង​ពោធិ៍សាត់​១​រួច​ហើយ​នោះ​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អញ្ជើញ​ធ្វើដំណើរ​មក​កាន់​កន្លែង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់ និង​ជួប​កម្មករ កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​នៅ​ការដ្ឋាន​នេះ​ផងដែរ​។

​សូមជម្រាបថា វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ មាន​អានុភាព​ប្រមាណ ៨០​មេហ្កា​វ៉ាត់ មាន​ទីតាំង​ស្ថិតនៅ​តាម​ដងស្ទឹង​ពោធិ៍សាត់ ក្នុង​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់​កាលពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៩​។​

​បន្ទាប់ពី​ទទួលបាន​សិទ្ធិ​ក្នុង​ការសាងសង់ និង​វិនិយោគ​រួចមក ក្រុមហ៊ុន​បាន​ខិតខំ​ស្វែងរក​ប្រភព​ទុនវិនិយោគ និង​ក្រុមហ៊ុន​ដៃគូ​សាងសង់​ដែល​មាន​បទពិសោធន៍​ខ្ពស់ ដោយ​បាន​ជ្រើស​យក​ក្រុមហ៊ុន Power China មកពី​ប្រទេស​ចិន ដែល​ធ្លាប់មាន​បទពិសោធន៍​ក្នុង​ការសាងសង់​គម្រោង​វា​រី​អគ្គិសនី​នៅ​កម្ពុជា​នា​ពេលកន្លងមក​។​

​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ បានចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ រហូតមកដល់​បច្ចុប្បន្ន​ក្រុមហ៊ុន បាន​យកចិត្តទុកដាក់​សាងសង់ និង​សម្រេចបាន​លទ្ធផល​មួយចំនួន​រួមមាន បោសសំអាត​មីន យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះលើ​ផ្ទៃដី ៥៦៦​ហិកតា​, កាប់ឆ្ការ​ព្រៃ​នៅ​ទីតាំង​សំខាន់ៗ​របស់​គម្រោង​លើ​ផ្ទៃដី​ទំហំ ៥៦៦​ហិកតា ព្រមទាំង​បាន​សាងសង់​ផ្លូវ​ចូល​ទៅ​កាន់​ទំនប់ និង​ទីតាំង​សំខាន់ៗ​របស់​គម្រោង​សរុប​ជិត ៣៦​គីឡូម៉ែត្រ​។​

​គម្រោង​កំពុង​ដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​មួយចំនួនទៀត ហើយ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់ ព្រមទាំង​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៦​ខាងមុខ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com