ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ក្រោយ​រឹបអូស​ត្រាក់ទ័រ​២​គ្រឿង​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់​ខ្លូន​អ្នក​ស៊ីឈ្នួល​បើក​គ្រឿងចក្រ​២​នាក់ ធ្វើតាម​អ្នកបញ្ជា​នៅ​ភ្នំពេញ​

ក្រោយ​រឹបអូស​ត្រាក់ទ័រ​២​គ្រឿង​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់​ខ្លូន​អ្នក​ស៊ីឈ្នួល​បើក​គ្រឿងចក្រ​២​នាក់ ធ្វើតាម​អ្នកបញ្ជា​នៅ​ភ្នំពេញ​

សៀមរាប ៖ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​បាន​សហកា​រ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក អាជ្ញាធរ​មូលដ្ឋាន​ចុះ​បង្ក្រាប​សកម្មភាព​លួច​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​មួយ​កន្លែង​នៅក្នុង​ស្រុក​ជីក្រែង​ហើយ​ចាប់​ឃាត់​ត្រាក់ទ័រ​ចំនួន​២​គ្រឿង​រួចមក សមត្ថកិច្ច្ច​ចម្រុះ​បាន​ឈាន​ដល់​ឃាត់​ខ្លួន​អ្នក​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​បាន​ពីរ​នាក់​នៅ​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ចេក ឃុំ​ពង្រ​លើ​ស្រុក​ជី​ក្រែង ខេត្តសៀមរាប ជា​កន្លែង​ដែល​ប្រព្រឹត្ត​បទល្មើស​។​

នៅ​ល្ងាច​ថ្ងៃទី​៣០ ខែ មេសា ឆ្នាំ​២០២០​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ខ្វាវ លោក ភោគ វីរ​: បានឲ្យដឹងថា កម្លាំង​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​ម្ចាស់​គ្រឿងចក្រ​មាន ឈ្មោះ អ៊ិន ហេង ភេទ​ប្រុស រស់នៅ ភូមិ​ព្រៃ​ឆ្កា ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប និង​ឈ្មោះ អៃ លាស់ ភេទ​ប្រុស រស់នៅ​ភូមិ ត្រពាំង​ព្រៃ ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ក្រោយ​ឃាត់ខ្លួន​ទាំង​២​នាក់​ពួកគេ​បាន​សារភាព​ថា​ខ្លួន​បាន​មក​ស៊ីឈ្នួល​ឈូសឆាយ​ដី​ព្រៃ​ឲ្យគេ នៅ​ចំណុច​ខាងលើ​ដោយ​ធ្វើ​តាម​ឈ្មោះ​អ៊ី គឹម​សាន្ដ រស់នៅ​ក្រុងភ្នំពេញ (​មិនដឹង​មាន​មុខងារ​អ្វី​)​ជា​អ្នក​ជួល​ឲ្យមក​ឈូសឆាយ​។​

​លោក ភោគ វីរ​: បានឲ្យដឹងថា ដី​នេះ​ជា​ដី​ព្រៃ​ល្បោះ​វាល​លើ​មាន​ទំហំ​រាប់រយ​ហិកតា ស្ថិតនៅ​ភូមិ​ចេក ឃុំ​ពង្រ​លើ ស្រុក​ជី​ក្រែក​ខេត្តសៀមរាប ដែល​ជា​ដី​គ្រប់គ្រង​ដោយ​រដ្ឋ​ទុក​សម្រាប់​អភិរក្ស​សត្វព្រៃ​និង​សត្វ​ស្លាប​។​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ស្រាប់តែ​មាន​គ្រឿងចក្រ​២​គ្រឿង​ខាងលើ​មក​ឈូសឆាយ​បំផ្លាញ​ព្រៃ​ល្បោះ​ជា​ជម្រក​សត្វព្រៃ​ក្នុង​បំណង​យក​ធ្វើជា​កម្មសិទ្ធិ​របស់​បុគ្គ​ល​ម្នាក់​រស់នៅ​ក្រុងភ្នំពេញ​។​ដូច្នេះហើយ​ទើប​កម្លាំង​ចម្រុះ​សហការ​គ្នា​ចុះ​មក​បង្ក្រាប​ឃាត់​បាន​គ្រឿងចក្រ​២​គ្រឿង​និង​អ្នកបើកបរ​២​នាក់​តែ​ម្តង​។​

​លោក ភោគ វិរ​: បន្តទៀតថា ម្ចាស់​គ្រឿងចក្រ​ទាំង​២​នាក់​ខាងលើ​នេះ រួម​នឹង​វត្ថុតាង​ត្រាក់ទ័រ​ម៉ាក​KUBUTA​ពណ៌​ក្រហម​មួយ​គ្រឿង​និង​ម៉ាក​TALOS​ពណ៌​បៃតង​មួយ​គ្រឿង​ត្រូវបាន​រឹបអូស​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

​ចំណែក​លោក ពៅ ប៊ុនធឿន អភិបាលស្រុក​ជីក្រែង​បាន​ប្រាប់​ភ្នាក់ងារ​យក​ព័ត៌មាន​មជ្ឈមណ្ឌល​ព័ត៌មាន​នគរវត្ត​កាលពី​ព្រលប់​ថ្ងៃទី​៣០​មេសា​នេះ​ថា ដី​ដែល​ជនខឹលខូច​ឈូសឆាយ​បម្រុងយ​កធ្វើក​ម្ម​សិទ្ធិ​នោះ​មាន​ចំនូ​ន​តិចតួច ហើយដោយ​អាជ្ញាធរ​ដែនដី​ដឹង​ទៅ​បង្ក្រាប​ទាន់​ទើប​គេ​គ្មាន​លទ្ធភាព​ឈូសឆាយ​ទ្រង់ទ្រាយ​ធំ​បាន​ឡើយ​។​លោក​អភិបាលស្រុក​បញ្ជាក់ថា យើង​កំពុង​ឲ្យ​ជំនាញ​សន្និដ្ឋាន​រឿងហេតុ​ដើម្បី​មាន​វិធានការណ៍​អនុវត្ត​តាម​ច្បាប់​និង​ឈានទៅ​ឃាត់ខ្លួន​ឈ្មោះ អ៊ី គឹម​សាន្ត រស់​នៅ​រាជធានី​ភ្នំពេញ ដែលជា​អ្នក​បញ្ជា​ឲ្យ​ឈូសឆាយ​បំផ្លាញ​សម្បត្តិ​រដ្ឋ ដើម្បី​នាំ​ខ្លួន​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕​ប៊ុន រិទ្ធី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com