ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ក្រសួង​ទេសចរណ៍​ណែនាំ​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ពង្រឹងគុណភាព​សេវាកម្ម​ជូន​ភ្ញៀវ​ ក្នុងឱកាសបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ​!

ក្រសួង​ទេសចរណ៍​ណែនាំ​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ពង្រឹងគុណភាព​សេវាកម្ម​ជូន​ភ្ញៀវ​ ក្នុងឱកាសបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ​!

(​កំពង់ធំ​)៖ នា​ព្រឹក​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៧ និង​ក្រសួង​ទេសចរណ៍​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ម្ចាស់​និង​តំណាង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ឱ្យ​ចូលរួម​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ជូន​ភ្ញៀវ​ទេសចរ ដើម្បី​ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍​ឆ្ពោះ​ទៅ​អបអរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្ត​កំពង់ធំ ។​

​សិក្ខាសាលា​នេះ ធ្វើឡើង អម​ជាមួយ​និង​ពិធី​ចែក​បណ្ណ​សរសើរ និង​លិខិត​សរសើរ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ដែល​មាន​ស្នាដៃ​ល្អ ក្រោម​អធិបតីភាព​លោក ទិត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ទេសចរណ៍ លោក ជា វ៉ាន់​ចាន់ អភិបាលរង​ខេត្ត​កំពង់ធំ ព្រមទាំង​មាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍ អង្គភាព​ពាក់ព័ន្ធ​ចំណុះ​រដ្ឋបាលខេត្ត និង​ប្រតិបត្តិ​ករ​ទេសចរណ៍​សរុប​ប្រមាណ​៣៥០​នាក់​។​

​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើ​ក​ទី​៧​នេះ និង​ដើម្បី​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សារលិខិត​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី លោក​រដ្ឋលេខាធិការ​ប្រចាំការ ទិត ចន្ថា បាន​ស្នើ​ដល់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​បម្រើសេវា​កម្ម​ជូន​ភ្ញៀវ​ប្រកបដោយ​គុណភាព​ល្អ​ប្រសើរ និង​មិន​ត្រូវ​ដំឡើង​ថ្លៃ​សេវាកម្ម​ច្រើន​ហួស ដែល​អាច​បង្ក​ជា​រូបភាព​មិនល្អ​នាំឱ្យ​ប៉ះពាល់​ដល់​គោលដៅ​ទេសចរណ៍​ខេត្តកំពង់ធំ​ឡើយ​។​

​លោក​បាន​បន្ត​ណែនាំ​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ត្រូវ​ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ ដោយ​សេវាកម្ម​ត្រូវតែ​ល្អ​ស្ថិតក្នុង​កម្រិត​ស្ដង់ដា និង​ប្រកបដោយ​ទំនុកចិត្ត​សម្រាប់​ភ្ញៀវទេសចរ ស្រប​តាម​យុទ្ធនាការ «​សេវា​មួយ ស្ដង់ដា​មួយ​»​។ ទន្ទឹមនឹងនេះ អាជីវកម្ម​ទាំងអស់​ក៏​ត្រូវ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន ដោយ​ផ្ដើមចេញពី​ការអនុវត្ត​ប្រចាំថ្ងៃ និង​បំពេញ​តាម​តម្រូវការ​ភ្ញៀវ​បច្ចុប្បន្ន​ចូលចិត្ត​កន្លែង​ស្អាត មាន​សេវា​ល្អ គុណភាព និង​អនាម័យ​។​

​លើសពីនេះ លោក ទិត ចន្ថា បានស្នើ​ដល់​រដ្ឋបាល​ខេត្ត​កំពង់ធំ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ភាគី​ឯកជន​ទាំងអស់​ត្រូវ​រួមគ្នា​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ បង្គន់​សាធារណៈ និង​សោភ័ណភាព​ទីក្រុង​ឱ្យបាន​ល្អ​ក្នុង​ឱកាស​ពិធី​បុណ្យ​ទន្លេ​នេះ ដោយ​ឈរ​លើ​មូលដ្ឋាន​ក្រុង​ស្ទឹង​សែន​ជា​ជ័យលាភី​ផ្ការំដួល​២​ទង នៃ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ថ្នាក់ជាតិ​នា​ពេល​កន្លងទៅ​នេះ​។​

​ជាមួយគ្នា​នោះ លោក​អភិបាលរង​ខេត្ត ជា វ៉ាន់​ចាន់ បានបញ្ជាក់​ថា ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​អាជីវកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​កំពង់ធំ រដ្ឋបាល​ខេត្ត​កំពង់ធំ ដោយមាន​មន្ទីរ​ទេសចរណ៍​ជា​សេនាធិការ បាន​ណែនាំ​និង​វាយតម្លៃ​ផ្ដល់​បណ្ណ​សរសើរ និង​លិខិត​សរសើរ​ដល់​សេវាកម្ម​ទេសចរណ៍​ដែល​បាន​ខិតខំ​រៀបចំ​ទីតាំង និង​បម្រើ​សេវាកម្ម​ប្រកបដោយ​គុណភាព​ទាំង​៩០​អាជីវកម្ម (​បណ្ណ​សរសើរ​ចំនួន​៣៦​អាជីវកម្ម និង​លិខិត​សរសើរ​ចំនួន​៥៤​អាជីវកម្ម​) ដែល​បាន​អនុវត្ត​តាម​សារាចរ​ណែនាំ​លេខ ០៤៣ ស​ជណ​.​អគ​ឧ​.​ចុះ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២៣ ដែល​មាន​ការណែនាំ​ចំនួន​១០​ចំណុច ដែល​សំខាន់​នៃ​ការ​ការណែនាំ​មាន​២ គឺ​ទី​១.​ឯកសណ្ឋាន​បុគ្គលិក​សេវាកម្ម​ត្រឹមត្រូវ​ទៅតាម​ផ្នែក​នីមួយៗ និង​ទី​២.​តម្លៃ​សេវាកម្ម​សមរម្យ មិន​ដំឡើងថ្លៃ​ហួសហេតុ និង​មាន​បញ្ជាក់​រាល់​លក្ខខណ្ឌ អនុវត្ត​ផ្សេងៗ​បាន​ច្បាស់លាស់​។​

​​អង្គសិក្ខាសាលា​បានឱ្យដឹងថា ពិធីបុណ្យ​ទន្លេ​មាន​គោលបំណង​បំផុស​ចលនា​មហាជន​ឱ្យ​ចូលរួម​ក្នុង​ការងារ​អភិរក្ស និង​អភិវឌ្ឍ​ធនធាន​ទន្លេ​ប្រកបដោយ​និរន្តរភាព និង​ចូលរួម​សម្រេច​យុទ្ធសាស្ត្រ​ពិ​ពិធ​កម្ម​ទេសចរណ៍ តាមរយៈ​ការបង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មីៗ សម្រាប់​ខេត្ត​តាម​ដង​ទន្លេ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០១៤ ដូច​មាន​បញ្ជាក់​ក្នុង​អនុក្រឹត្យ​លេខ ២៦៥ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១២ ស្ដី​ពី​ពិធី​បុណ្យ​ទន្លេ​ ។

សូមជម្រាបថា បុណ្យ​ទន្លេ​លើក​ទី​៧​នៅ​ខេត្ត​កំពង់ធំ នឹង​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​៨-១០ ខែ​មីនា ឆ្នាំ​២០២៣ ដោយ​ពិធី​បើក​ជា​ផ្លូវការ​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ៕KAP

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com