ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​កិត្តិ​សង្គហ​បណ្ដិត ម៉ែន សំអន ទទួល​ម៉ាស់​ចំនួន ២៥​មុឺន​ម៉ាស់ ពី​សមាគមន៍​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា សម្រាប់​ចែកជូន ៥​ស្ថាប័ន​

​កិត្តិ​សង្គហ​បណ្ដិត ម៉ែន សំអន ទទួល​ម៉ាស់​ចំនួន ២៥​មុឺន​ម៉ាស់ ពី​សមាគមន៍​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា សម្រាប់​ចែកជូន ៥​ស្ថាប័ន​

ភ្នំពេញ​៖ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​នូវ​ម៉ាស់ ចំនួន ២៥​ម៉ឺន​ម៉ាស់ ពី​សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ពុធ ៨​កើត ខែ ពិសាខ ឆ្នាំ​ជូត ឯកស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ។​

​ថ្លែង​ក្នុង​ឱកាស​នោះ ក្នុងនាម​រាជ រដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ផ្ទាល់​បាន​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស ចិន ដែល​បាន​ជួយឧបត្ថម្ភ​ជា​សម្ភារៈ​បរិក្ខា​ពេទ្យ​បម្រើ​ដល់​វិស័យ​សុខាភិបាល ក៏ដូចជា​គ្រូពេទ្យ​បច្ចេកទេស​ក្នុង​ការចូលរួម​ទប់ស្កាត់​មេ​រោគកូ វីដ​_១៩ នៅ​កម្ពុជា ។

​ដោយឡែក​ថ្ងៃនេះ សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា ក៏​បាន​ចូលរួម​នូវ​ការចែករំលែក​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ លោកស្រី នូវ​ការផ្តល់​នូវ​ម៉ាស់​ទាំងនេះ​សម្រាប់​បែងចែក​ជូន​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចំនួន ១០​ម៉ឺន​ម៉ាស់ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ចំនួន ៥​ម៉ឺន​ម៉ាស់ ស្នងការ​រាជធានី​ភ្នំពេញ ចំនួន ៣​ម៉ឺន​ម៉ាស់ រដ្ឋបាល​ខេត្ត​កណ្តាល ចំនួន ២​ម៉ឺន​មាស់ រដ្ឋបាល​ខេត្ត​ស្វាយរៀង ៥​ម៉ឺន​ម៉ាស់ ។​

​លោក​ជំ ទាវ កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន ឲ្យបាន​ខ្ពស់​គ្រប់ៗ​ក្រុមគ្រួសារ ក្នុង​ការចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​_១៩ ។ ជាពិសេស មិន​ត្រូវ​ភ្លេចខ្លួន​នោះទេ បើទោះបីជា​ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លង​នៅ​មាន​ម​ក្រិត​តិច ក្រោម​ការអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​សារាចរ​ណែនាំ និង​វិធានការណ៍​ជាច្រើន​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ។​

​ស្របពេល​ដែល​កម្ពុជា​ម​ក​ដល់​ថ្ងៃនេះ អ្នក​ឆ្លង​មាន​ចំនួន ១២២​នាក់ អ្នក​ជាសះស្បើយ​មាន​ចំនួន ១១៩​នាក់ និង​ពុំ​មាន​អ្នក​ស្លាប់​នោះ​ទេ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com