ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាង ៧​ពាន់​នាក់

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាង ៧​ពាន់​នាក់

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាង ៧​ពាន់​នាក់ បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។​

​និស្សិត​ជ័យលាភី​ដែល​ទទួល​សញ្ញាបត្រ​នេះ មាន​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ និង​ឆ្នាំ​សិក្សា​២០១៩-២០២០ សរុប​ចំនួន ៧,០២១​នាក់ នារី ៣,៧០១​នាក់​។ គិត​ចាប់តាំងពី​ឆ្នាំ​១៩៨០ មកទល់​ឆ្នាំ​សិក្សា​២០១៩-២០២០ និស្សិត​បាន​បញ្ចប់​ការសិក្សា​សរុប ៥៤,៧០៦​នាក់ (​នារី ២០,៧៣៨​នាក់​)​។ ក្នុងនោះ​មាន​និស្សិត​អាហារូបករណ៍​សរុប ១៩,៧៨៦​នាក់ (​នារី ៦,១៦១​នាក់​) និង​និស្សិត​ជ័យលាភី​អាហារូបករណ៍​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សរុប ៩៧​នាក់ (​នារី ៦៣ នាក់​)​។

​ក្នុង​ឆ្នាំ​សិក្សា ២០២២-២០២៣​នេះ និស្សិត​កំពុង​សិក្សា​សរុប ១៩,៨៦៤​នាក់ (​នារី ១១,២២៥ នាក់​) ក្នុងនោះ​និស្សិត​អាហារូបករណ៍​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សរុប ២៤៩​នាក់ (​នារី ១៣៩​នាក់​)​។​

​មុន​នឹង​ថ្លែង​ទៅកាន់​និស្សិត នៅ​ព្រឹក​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹកថា នៅសល់តែ ៧០​ថ្ងៃ​ប៉ុណ្ណោះ នឹង​ឈាន​ដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ហើយ​។ នៅ​ព្រឹក​នេះ សម្តេច​តេជោ​បាន​សម្តែង​ការរីករា​យ​ជាមួយ​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ទាំងអស់​ដែល​បញ្ចប់​ការសិក្សា និង​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ​។ សម្តេច​តេជោ បានចាត់ទុក​និស្សិត​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ គឺជា​សមិទ្ធផល​ដ៏​សំខាន់​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅតែ​ជា​សាកលវិទ្យាល័យ​ដើរតួនាទី​សំខាន់​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​។ សម្តេច​តេជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​និស្សិត​បញ្ចប់​ការសិក្សា ឱ្យ​បន្ត​សិក្សា​រៀនសូត្រ​បន្ថែម​ទៀត​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការ​មិន​ព្រម​រៀន មិន​ព្រម​ស្វែងយល់​ពី​បច្ចេកវិទ្យា នឹង​ក្លាយទៅជា​ឧបសគ្គ​សម្រាប់​ការងារ នាពេលខាងមុខ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​រដ្ឋមន្ត្រី​អប់រំ ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ឡាវ ឱ្យ​ផ្តល់​ថ្លៃ​អាហារូបករណ៍​ជូន​និស្សិត​ជា​ប្រាក់​ដុល្លារ ដើម្បី​ឆ្លើយតប​ការប្រែប្រួល​អត្រា​ប្តូរ​ប្រាក់​។​

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ដំឡើង​ប្រាក់ឧបត្ថម្ភ​ទៅកាន់​បណ្ណាល័យ​របស់​ស​ម្តេច​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ១០​លាន​រៀល​ក្នុង​មួយ​ខែ ចាប់ពី​ខែ​មីនា ឆ្នាំ​២០២៣​។​សម្ដេច​តេជោ​បានបញ្ជាក់​ថា​បណ្ដាល័យ​នេះ​គឺជា​ឃ្លាំង​ចំណេះដឹង​ដ៏​សំខាន់​សម្រាប់​សិស្ស​និស្សិត​ដែល​ត្រូវការ​ចំណេះដឹង​ផ្សេងៗ​ជាពិសេស​ការសិក្សា​ស្រាវជ្រាវ​របស់​និស្សិត​គ្រប់ៗ​រូប​។

​ទៅ​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​បង្រៀន​លោក ស៊ន តារា ថា ស្រឡាញ់​អ្នកដទៃ​បាន​បែប​ណា បើ​ឪពុកម្តាយ​ខ្លួនឯង​មិន​ស្រឡាញ់​ផង​ហ្នឹង​? សម្តេច​តេជោ​ផ្តាំ​ទៅ​លោក ស៊ន តារា កុំឱ្យ​ភ្លេច​កំណើត​។ សម្ដេច​តេ​ជោបាន​ផ្តាំ​ទៅ​កុំ​ឲ្យ​ភ្លេច​អ្នកមានគុណ​។

​សម្តេច​តេជោ បញ្ជាក់ថា ពេល​ម្តាយ​របស់​សម្តេច​ដួល​បាក់ឆ្អឹង គឺ​សម្តេច កំពុង​នៅ​ប្រទេស​វៀតណាម​។ សម្តេច​តេជោ បញ្ជាក់ថា ម្តាយ​សម្តេច​ដួល​បាក់ឆ្អឹង​ដោយសារ​តែ​គ្រាប់ផ្លោង​ថ្ងៃ​៦-៧ កក្កដា ១៩៩៧ មិន​ដូច​ការចោទប្រកាន់​របស់​ពួក​ប្រឆាំង​ថា សម្ដេច​បាន​វៃ​ធ្វើបាប​ម្ដាយ​នោះទេ​។

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោក៏បាន​ជូន​ពរ និង​អបអរសាទរ​និស្សិត​ជ័យលាភី​ទាំងអស់ឲ្យ​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​ក្នុង​ការសិក្សា និង​ក្នុង​ការងារ​ជា​បន្តបន្ទាប់​ទៀត​នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com