ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជួប​សំណេះសំណាល និង បំពាក់​ឯកសណ្ឋាន​ដល់​ប្រជ​ប្រជា​ការ​ក្នុង​ក្រុង​កំពង់ចាម​

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជួប​សំណេះសំណាល និង បំពាក់​ឯកសណ្ឋាន​ដល់​ប្រជ​ប្រជា​ការ​ក្នុង​ក្រុង​កំពង់ចាម​

(​កំពង់ចាម​) ៖​នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កំពង់ចាម បាន​អញ្ជើញ ជួប​សំណេះសំណាល និង​បំពាក់​ឯកសណ្ឋាន​ដល់​ប្រជា​ការពារ​ភូមិ​ទាំង​៣២ ចំណុះ​សង្កាត់​ទាំង​៤ ក្នុង​ក្រុង​កំពង់ចាម ដែល​ធ្វើឡើង​នៅ​សាលាខេត្ត​។​

​ក្នុង​ឪ​កាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែងថា ប្រជា​ការពារ​ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច ក៏ដូចជា​មន្ត្រីនគរបាល​យុត្តិធម៌ ដើម្បី​សហការ​បង្ក្រាប​បទល្មើស​ដែល​អាចកេី​តមាន​ឡើងនៅ​ក្នុង​មូលដ្ឋានរប​ស់​ខ្លួន ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ការ​ថ្លែង​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​បងប្អូន​ជា​ប្រជា​ការពារ​ទាំង​អស់ ដែល​បាន​លះបង់​នូវ​ពេលវេលា កម្លាំងកាយ ចិត្ត និង​ប្រាជ្ញា​ស្មារតី ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ធ្វើឲ្យ​ភូមិ​ឃុំ​របស់​យើង​មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ ជា​ភូមិ ឃុំ ប្រកបដោយ​សុវត្ថិភាព ពិសេស​គឺ​ចូលរួម​ការពារ​សមិទ្ធ​ផល​នានា ដែល​ជា​សម្បត្តិ​រួម​របស់​យើង ឲ្យបាន​គង់វង់​យូរអង្វែង ក្រោយ​ម្លប់​ដំបូល​សន្ដិភាព ។

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើឱ្យ​ប្រទេស​មាន​សុខសន្តិភាព និង​បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន​ក្នុង​ន័យ​ពង្រឹង និង​ធ្វើឲ្យ​ប្រសើរឡើង ដូចជា​៖ គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង​គោលនយោបាយ​គាំពារ​សង្គម​ផ្សេងៗ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ប្រជា​ការពារ គឺ​ជា​កម្លាំង​ដ៏​សំខាន់បំផុត ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ ឃុំ​របស់​យើង ហើយ​កម្លាំង​ទាំងនេះ ក៏​ជា​សេនាធិការ របស់​ប៉ុស្តិ៍​រដ្ឋបាលន​គរ​បាល​ឃុំ ដើម្បី​ចូលរួម​ទប់ស្កាត់ នូវ​រាល់​បទល្មើស​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​។​

​គួរបញ្ជាក់​ថា ក្នុង​ពិធី​សំណេះសំណាល​នេះ​ដែរ ឯកឧត្ដម​អ៊ុន ចាន់​ដា បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​បាន​ចូលរួម​គាំទ្រ​ឧបត្ថម្ភ ជូន​បងប្អូន​ប្រជា​ការពារ ហើយ​ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​ផ្ដល់​ជូន​កម្លាំង​ប្រជា​ការពារ ចំនួន​៣០៦​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ឯកសណ្ឋាន​ប្រជា​ការពារ ២​កំប្លេ ថវិកា ៥​ម៉ឺន​រៀល និង​សម្ភារៈ​មួយចំនួន​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com