ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ខេត្តកំពង់ធំ​ប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៧ ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ

ខេត្តកំពង់ធំ​ប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៧ ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្ត​កំពង់ធំ ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ជាច្រើន​រូប កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៣ នៅ​សាលា​ខេត្តកំពង់ធំ ។​

​ឆ្លៀត​ក្នុង​ឱកាស​ស​នេះ​ឯកឧត្តម​បណ្ឌិត ថោង ខុន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ក៏​មាន​ប្រសាសន៍ថា ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ និង​ផ្តល់​ជូន​សកម្មភាព​សំខាន់ៗ​គឺ ការផ្សាយ​បន្ត​ផ្ទាល់​នូវ​ការសម្ដែង​ទស្សនីយភាព​សិល្បៈ ការប្រគុំ​តន្ត្រី ដោយ​មាន​ការចូលរួម​ពី​សំណាក់ ក្រុម​សិល្បករ សិល្បការិនី តារាចំរៀង​ជាតិ អន្តរជាតិ និង​ការបាញ់​កាំជ្រួច​អបអរសាទរ​ពិធីបុណ្យ​ទន្លេ មហោស្រព​ម្ហូបអាហារ​ខ្មែរ និង​អន្តរជាតិ ស្រា និង​ភេសជ្ជៈ ព្រមទាំង​ការបង្ហាញ​ផលិតផល​ទេសចរណ៍ និង​គម្រោង​អភិវឌ្ឍ​ទេសចរណ៍​របស់​ខេត្ត​តាម​ដង​ទន្លេ និង​ការតាំងពិព័រណ៍ ផលិតផល​ក​សិ​ទេសចរណ៍​និង​ផលិតផល​ក្នុងស្រុក​។ សកម្មភាព​កីឡា ដោយ​មាន​ការចូលរួម​ពី​សំណាក់​កីឡាករ កីឡាការិនី​ជាតិ អន្តរជាតិ​។​

​ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ ក៏​បាន​ថ្លែងថា ពិធីបុណ្យ​ទន្លេ​ក្នុង​ខេត្ត​កំពង់ធំ គឺ​ដើម្បី​ឲ្យមាន​ភាពស្រស់ស្អា​ត ត្រូវមាន​ការរៀបចំ​ទីកន្លែង​ឲ្យមាន​អនាម័យ និង​សណ្ដាប់ធ្នាប់​ល្អ រួម​ទាំង​ទីកន្លែង​តាំង​លក់​ផលិតផល​ផ្សេងៗ​ទៅតាម​ផ្នែក និង​កន្លែង​សម្រាប់​លេង​កីឡា​នៅលើ​ឆ្នេរ​ខ្សាច់​។ សម្រាប់​រដ្ឋបាល​ខេត្ត​កំពង់ធំ​ក៏​បាន​រៀបចំ​ក្លោងទ្វារ​ធំ​០២ ទី​១​រៀបចំ​ដាក់​នៅ​ទីតាំង​ព្រំប្រទល់​កំពង់ចាម​-​កំពង់ធំ ទី​២​រៀបចំ​ដាក់​នៅ​ទីតាំង​ព្រំប្រទល់​កំពង់ធំ​-​សៀមរាប និង​ក្លោងទ្វារ​តូចៗ​ដាក់​នៅក្នុង​ទី​រួម​ខេត្ត​ផងដែរ​។ សម្រាប់​នៅ​មាត់​ស្ទឹង​ទល់មុខ​សាលាខេត្ត ដាក់​ប៉ាណូ​ផ្ទាំង​ធំ នៅ​ថ្ងៃ​ពិធីបុណ្យ​ទន្លេ ដែល​មាន​អត្ថន័យ​ថា​(​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើ​ក​ទី​៧ និង​អរគុណ​សន្តិភាព​)​។​

​សូមបញ្ជាក់​ថា​៖ ពិធីបុណ្យ​ទន្លេ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៨-១០ ខែ​មីនា ឆ្នាំ​២០២៣ ហើយ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ នា​ល្ងាច​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០២៣​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com