ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ស្ដ្រី​ជា​មន្ត្រី​អភិរក្ស​អង្គរ​ម្នាក់​និង​ប្ដី​ត្រូវបាន​ដើមឈើ​រលំ​លើ​បណ្ដាលអោយ​រងរបួស​ធ្ងន់​

ស្ដ្រី​ជា​មន្ត្រី​អភិរក្ស​អង្គរ​ម្នាក់​និង​ប្ដី​ត្រូវបាន​ដើមឈើ​រលំ​លើ​បណ្ដាលអោយ​រងរបួស​ធ្ងន់​

​សៀមរាប​៖ ស្ដ្រី​ជា​មន្ត្រី​អភិរក្ស​អង្គរ​ម្នាក់ និង​ស្វាមី ត្រូវ​បាន​ដើមឈើ​រលំ​សង្កត់ ខណ​:​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ បណ្តាលឲ្យ​រងរបួស ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី ២៦​ខែ​មេសា​ម្សិលមិញ ត្រង់​ចំណុច​ផ្លូវ​មាត់​ស្ទឹង​សៀមរាប ខាងជើង​ផ្សារ​ពោធិ​លង្កា ស្ថិតនៅក្នុង​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

​សមត្ថកិច្ច​ក្រុង​សៀមរាប​បានឲ្យដឹងថា ជនរងគ្រោះ ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​ទៅ​ផ្សារ​ពោធិ៍​លង្កា មកដល់​ចំណុច​ខាងលើ​ស្រាប់តែ ដើម​ក្ងោក ពុក​គល់​ដួលរលំ​សង្កត់ពីលើ​តែម្ដង​។​

​ជនរងគ្រោះ​ទាំង​ពីរ​មានឈ្មោះ មូ ពី​រូ ភេទ​ប្រុស​អាយុ ៥៦ ឆ្នាំ មុខរបរ​បើកបរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប របួសធ្ងន់​ក្បាល​និង​ស្មា ចំណែក​ប្រពន្ធ ឈ្មោះ ពាញ ផល្គុន ភេទ​ស្រី អាយុ ៥៤​ឆ្នាំ​មុខរបរ មន្ត្រី​អភិរក្ស​អង្គរ របួស​ត្រូវ​ចំ​ដើមទ្រូង​និង ខូចខាត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់ zoomer x ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ក្រហម​លាយ​ខ្មៅ​មិន​ចាំ​ស្លាក​លេខ បាក់​កែប​និង​តួ​ចំ​ពាក់កណ្ដាល​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ និង​បញ្ជូន​ជនរងគ្រោះ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ស៊ឹង រិទ្ធី​រេ​ត ចំណែក​ម៉ូតូ កូន​របស់​ជនរងគ្រោះ​បាន​យក​ទៅ​រក្សាទុក​នៅ​ផ្ទះ ៕
​ប៊ុន រិទ្ធី​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com