ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ខេត្ត​កំពង់ចាម បាន​រៀបចំ​មី​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ជ័យជំនះ ៧ មករា ១៩៧៩-២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម យឹម ឆៃលី

​ខេត្ត​កំពង់ចាម បាន​រៀបចំ​មី​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ជ័យជំនះ ៧ មករា ១៩៧៩-២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម យឹម ឆៃលី

​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា​ឆ្នាំ ២០២៣ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​រៀបចំ​មី​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ជ័យជំនះ ៧ មករា ១៩៧៩-២០២៣ នៅ​បរិវេណ​ទីលាន​ខាង​មុខ​វិមានឯករាជ្យ ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍ​វិស័យ​កសិកម្ម​និង​ជនបទ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចូល​មូលដ្ឋាន​ខេត្ត​កំពង់ចាម និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្ត​កំពង់ចាម សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​២ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម ព្រមទាំង ព្រះសង្ឃ មន្ត្រីរាជការ​បណ្ដា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

​បន្ទាប់​ពី ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត នៃ​គណៈ​អភិបាល ខេត្ត​កំពង់ចាម អាន​សារលិខិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​មានប្រសាសន៍ថា ជា​ការពិត ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ជ័យ​ជំ​ម្នះ ៧ មករា គឺ​ផ្សាភ្ជាប់​គ្នា នៃ​ដំណើរ​ប្រវត្តិសាស្ត្រ ២០ មិថុនា ១៩៧៧ នៅ​កោះ​ថ្ម ជា​ថ្ងៃ​ដែល​សម្ដេច​តេជោ​ធ្វើដំណើរ​ឆ្លងកាត់ ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​រៀបចំ​ការតស៊ូ​ផ្នែក​យោធា​រំដោះ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​ដែល​ត​ភ្ជាប់​គ្នា ជាមួយនឹង​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ គឺ​រចនាសម្ព័ន្ធ​អង្គការ​ចាត់តាំង ខាង​យោធា​កើតមុន និង​អង្គការ​ចាត់តាំង ខាង​នយោបាយ​កើត​ក្រោយ ។ ទាំងអស់នេះ គឺជា​ការ​រំលឹក​យើងទាំងអស់គ្នា ឱ្យដឹងថា បើ​គ្មាន​ថ្ងៃ ២០ មិថុនា ១៩៧៧ ក៏​គ្មាន​ថ្ងៃ ១២ ឧសភា ១៩៧៨ នៃ​ការកកើត​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ហើយ​បើ​គ្មាន​ថ្ងៃ ១២ ឧសភា ១៩៧៨ ក៏​គ្មាន​ថ្ងៃ ២ ធ្នូ ១៩៧៨ នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ហើយ​បើ​គ្មាន​ថ្ងៃ ២ ធ្នូ ១៩៧៨ ក៏​គ្មាន​ថ្ងៃ ៧ មករា ១៩៧៩ ផងដែរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា នេះ​ជា​របត់ នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដើម្បី រំដោះ​ប្រទេស​ជាតិ និង​ប្រជាជន ពី​ភាពអត់ឃ្លាន និង​ការកាប់សម្លាប់​ប្រជាជន​ខ្លួន​ឯង នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងបន្តថា ជំនួស​មុខ​ឲ្យ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបា​ល​កម្ពុជា សូម​ថ្លែងអំណរគុណ​ដ៍​ស្មោះស្ម័គ្រ ចំពោះ​ប្រជាជន​ទាំងអស់​នៅក្នុង​ខេត្ត​កំពង់ចាម ដែល​បាន​ចូលរួម​តាម​គ្រប់​មធ្យោបាយ ដើម្បី រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​យើង ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​អគ្គ​មគ្គុទ្ទេសក៍​ដ៍​ឆ្នើម របស់​ជាតិ​យើង ។ ម្យ៉ាងទៀត ក្នុង​ឱកាស​ដ៏​ថ្លៃថ្ល​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​សូម​កោតសរសើរ ដ៏​ស្មោះស្ម័គ្រ ចំពោះ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ នៅក្នុង​ខេត្ត​កំពង់ចាម ដែល​បាន​ខិតខំ​ប្រឹងប្រែង ធ្វើឲ្យ​សម្រេច​រាល់​ភារកិច្ច ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ក្នុងការ​បម្រើប្រជាជន នៅក្នុង​វិស័យ​នានា នៃ​ដែន​សមត្ថកិច្ច​របស់​ខ្លួន ផងដែរ ៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com