ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ចុះសួរសុខទុក្ខ ប្រជា​ការពារ​នៅ​សង្កាត់​ព្រៃធំ ក្រុងកែប​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ចុះសួរសុខទុក្ខ ប្រជា​ការពារ​នៅ​សង្កាត់​ព្រៃធំ ក្រុងកែប​

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៧​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២០ នេះ លោក កែ​ន សត្ថា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កែប អមដំណើរ​ដោយ លោក លោកស្រី សមាជិក ក្រុម ប្រឹក្សា ខេត្ត អភិបាលរង​ខេត្ត គណៈ​អភិបាលក្រុង និង​ក្រុមការងារ​ថ្នាក់​ខេត្ត បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ប្រជា​ការពារ ចំនួន​៣៦​នាក់ ក្នុងចំណោម​៣​ភូមិ របស់​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក កែ​ន សត្ថា អភិបាលខេត្ត កែប បាន​ថ្លែង​ការកោតសរសើរ​ដល់​ប្រជា​ការពារ​ទាំង​អស់​ដែល​ជានិច្ចកាល​បាន​សហការ​ជ​ឋ​មួយ​កម្លាំងប្រដាប់អាវុធ ក្នុង​កិច្ច​ការងារ​រក្សា​សណ្តាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន​បាន​ល្អប្រសើរ​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​ក៏​បាន​ផ្ដាំផ្ញេ​ី​និង​ផ្សព្វផ្សាយ​ណែនាំ​ដល់​បងប្អូន​ប្រជា​ការពារ​ទាំង​អស់ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​តួនាទី ភារកិច្ច របស់ខ្លួន ដេ​ី​ម្បីការ​ពារ​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ តាម​គោលដៅ​និង​មូលដ្ឋាន​របស់​ខ្លួន មិនតែប៉ុណ្ណោះ បងប្អូន​ក៏​ត្រូវ​ចូល​រួមចំណែក​អនុវត្ត​និង​បង្ការ ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ តាម​សារ​អប់រំ និង​ណែនាំ របស់​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល​។

​ក្នុង​ពិធី​នេះដែរ លោក កែ​ន សត្ថា បាន​ឧបត្ថម្ភ​ជូន​បងប្អូន​ប្រជា​ការពារ​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​២០​គីឡូក្រាម សាប៊ូ​២​ដុំ​តូច ស្ទី​កគ័រអប់រំ ក្រ​ម៉ា​១ ថវិកា​មួយចំនួន ម៉ាស់​៤​ប្រអប់ និង​អាល់កុល​១០​លីត្រ ក្នុង​មួយ​ភូមិៗ សម្រាប់​ការងារ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com