ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​អ្នកលេង​បណ្តាញ​សង្គម​ជួប​សម្តែង​ការគួរសម​

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​អ្នកលេង​បណ្តាញ​សង្គម​ជួប​សម្តែង​ការគួរសម​

(​ភ្នំពេញ​) ៖​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ពុធ ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​អ្នកលេង​បណ្តាញ​សង្គម ចូលជួប​សម្តែង​ការគួរសម​។​

​តាម​ការ​ឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ប្រាប់ឱ្យដឹង​នៅ​ក្រោយ​ជំនួប​ថា ក្នុងជំនួប​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការសាងសង់​អគារ​សន្តិភាព ព្រមទាំង​ដំណើរការ​ដឹកនាំ​កិច្ច ប្រជុំ​កំពូល​អាស៊ាន និង​អាស៊ី​បូ​ព៌ា នៅ​វិមាន​សន្តិភាព​នេះ​កាលពី​ឆ្នាំ​២០១២ ដែល​កម្ពុជា ជា​ប្រធាន​អាស៊ាន​។ ក្រៅ​ពី​ការ​រំលឹក​ពី​ប្រវត្តិ​វិមាន​សន្តិភាព​ហើយ​នោះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​គូស​រំលេច​ពី​ភាព​លេចធ្លោ​នៃ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្នុងអាណ​ត្តិ​ទី​៦ ផងដែរ​។​

​ភាព​លេចធ្លោ​ដែល​សម្តេច​តេជោ បាន​មានប្រសាសន៍​លើកឡើង​រួមមាន​៖ ១-​ការរក្សាបាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​, ២-​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ បាន​ល្អ​ប្រកបដោយ​សេរី យុត្តិធម៌ និង​គ្មាន​អំពើហិង្សា​, ៣-​ការគ្រប់គ្រង​ជំងឺ​កូវី​ដ​១៩ បាន​យ៉ាង​ល្អ​តាម​រយៈ​វិធាន​សុខាភិបាល និង​ការចាក់​ស្រោច​វ៉ាក់សាំង តាមរយៈ​យុទ្ធសាស្ត្រ​ផ្កា​រីក និង​ប្រភព​ផ្គត់ផ្គង់​វ៉ាក់សាំង​, ៤-​ការគ្រប់គ្រង​សេដ្ឋកិច្ច​បាន​ល្អប្រសើរ​ជម្នះ​នឹង​វិបត្តិកូ​វីដ​១៩ និង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​, ៥-​ការអនុវត្តន៍​នយោបាយ​ការបរទេស​ឈរលើ​ភាព​ឯករាជ្យ ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​៦-​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ឆ្នាំ​២០២២​នេះ ប្រកប​ដោយ​ភាពជោគជ័យ​។​

​បន្ទាប់​ពី​ជំនួប​សម្តែង​ការ​គួរសម​ហើយ​នោះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អញ្ជើញ​រៀបចំ​អាហារ​សាមគ្គី​ជាមួយ​ក្រុមអ្នកលេង​បណ្តាញ​សង្គម​ទាំង​២៦​រូប ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​ក្រៃលែង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com