ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សម្តេច​តេជោ ហ៊ុន សែន ៖ អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ កុំ​ខ្លាច​ប៉ូលីស​ចរាចរណ៍ តែ​ខ្លាច​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​វិញ​

​សម្តេច​តេជោ ហ៊ុន សែន ៖ អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ កុំ​ខ្លាច​ប៉ូលីស​ចរាចរណ៍ តែ​ខ្លាច​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​វិញ​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​យានជំនិះ​គ្រប់​ប្រភេទ​មាន​ម៉ូតូ កង់ ឬ​រថយន្ត ត្រូវ​បើកបរ​លើ​ដងផ្លូវ​សាធារណៈ​អោយមាន​ការប្រុងប្រយ័ត្ន​ជានិច្ច ដើម្បី​បញ្ចៀស​ពី​គ្រោះថ្នាក់​ចរាចរណ៍​អោយ​ស្ថិត​នៅក្នុង​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការធ្លាក់ចុះ​។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​បែប​នេះ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២២ នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន កែលំអរ​ផ្លូវជាតិ​លេខ​៤១ ភ្ជាប់​ពី​ខេត្ត​កំពង់ស្ពឺ ទៅ​ខេត្ត​កំពត​។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែងបន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​ជា​រៀងរាល់ថ្ងៃ នេះ​ចំណុច​គួរឱ្យ​សោកស្តាយ ដែល​មាន​អ្នករងគ្រោះ​បង្ក​ឱ្យ​ពិការ​កាយសម្បទា ឬ​ស្លាប់ ដោយសារ​ធ្វេសប្រហែស​ក្នុងការ​បើកបរ​មិន​គោរព​ច្បាប់​ចរាច​រណ៍​។ សម្តេច​តេជោ ថ្លែង​បញ្ជាក់ថា សូម​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ទាំងអស់ សូម​កុំ​ខ្លាច​ប៉ូលីស​ចរាចរណ៍ ត្រូវ​ខ្លាច​ពិការ ឬ​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នេះ​ទើបបាន​ត្រឹមត្រូវ ពីព្រោះ​ប៉ូលីស​ពិន័យ ឬ​ចាប់​អ្នក​ដែល​ល្មើស​ច្បាប់​ចរាចរណ៍​តែប៉ុណ្ណោះ បើ​ម្ចាស់​យានជំនិះ​ទាំងអស់ បើកបរ​ដោយ​គោរព​ច្បាប់​ចរាច​រណ៍ នាំមក​នូវ​សុខ​សុវត្ថិភាព​តាម​ផ្លូវ​សាធារណៈ​ទាំងអស់គ្នា​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com