ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ អគារសិក្សា​ថ្មី នៅ​ស្រុក​បាធាយ​

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ អគារសិក្សា​ថ្មី នៅ​ស្រុក​បាធាយ​

(​កំពង់ចាម​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ អគារសិក្សា​ថ្មី ១​ខ្នង ៣​បន្ទប់ ដែលជា​អំណោយ​របស់​សប្បុរសជន ស្ថិត​នៅ​សាលាបឋមសិក្សា កោះ​ចំប៉ា ស្ថិតក្នុង​ឃុំ​ព្រីង​ជ្រុំ ស្រុកំ​ជើងព្រៃ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​សង្កត់ធ្ងន់ថា អ្វី​ដែល​យើង​ព្រួយបារម្ភ​បំផុត នោះ​គឺ​ភាពល្ងង់ខ្លៅ ដែល​អាច​នាំមក​នូវ​ភាពក្រីក្រ ដូច្នេះ​យើង​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ ដើម្បី យក​ចំណេះដឹង និង​ជំនាញ​តម្រូវ​ទៅ​នឹង​ទីផ្សា​ការងារ​នា​សម័យ​សកលភាវូនីយ៍កម្ម ដែល​កំពុង មាន​ការរីកចម្រើន​យ៉ាង​លឿន ដើម្បី​នាំមក​នូវ​ការអភិវឌ្ឍ​រីកចម្រើន​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ជំរុញ​ដល់ លោកគ្រូ អ្នកគ្រូ​ឲ្យ​ពង្រឹងគុណភា​ពសិក្សា​ក៏​ដូច​ជា​ការ​ខិត ខំ​បង្រៀន​សិស្ស ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ធនធាន មនុស្ស​ឈានទៅដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​យើង ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ចំពោះ​ក្មួយ ៗ សិស្សានុសិស្ស ក៏​ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ផងដែរ បន្ទាប់ពី​មាន​សាលា​ថ្មី​ហើយ​នោះ ព្រោះ​ធនធានមនុស្ស ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួមចំណែក​កសាង និង​អភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យមាន​ការរីកចម្រើន ខណៈ​រាជរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យមាន​ការបណ្ដុះ​បណ្តាល ធនធានមនុស្ស​តាំងពី​កម្រិត​ថ្នាក់​មូលដ្ឋាន រហូត​ដល់​មហាវិទ្យាល័យ បន្ទាប់​ពី​ប្រទេស​យើង​មាន​សុខសន្តិភាព ពេញ​បរិបូណ៌ ក្រោម​ការដឹកនាំ​ប្រកប​ដោយ​កត្តិ​បណ្ឌិ​តរបស់​សម្តេច​អគ្គម​ហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com