ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ជាមួយ​ប្រតិភូ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ជាមួយ​ប្រតិភូ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​

នៅ​ថ្ងៃ​ពុធ ១៥​រោច ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​ដៃគូ ដឹកនាំ​ដោយ ឯកឧត្តម ដា​តុ ប៉ា​ឌុ​កា សឺ​រី ហា​ជី អា​វ៉ាង ហាល់​ប៊ី ប៊ីន ហា​ជី ម៉ូដ យូ​សូ​ហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof) រដ្ឋមន្ត្រី​ទទួលបន្ទុក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ប្រ៊ុយណេ​ដា​រ៉ូ​សាឡាម​។​

​ឯ​ឧត្តម យូ​សូ​ហ្វ ជំនួសមុខ​អោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​ដៃគូ​បាន​គោរព​សម្តែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​សម្តេច​តេជោ​ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។ ឯ​ឧត្តមក យូ​សូ​ហ្វ ក៏​បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​តេជោ នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​និង​កំពុង​រៀបចំ​និង​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​ដៃគូ​បាន​យ៉ាង​ល្អ ហើយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​ដៃគូ​កំពុង​ដំណើការ​ប្រកបដោយ​ផ្លែផ្កា និង​ប្រកបដោយ​ស្មារតី​មិត្តភាព ក្នុងទិសដៅ​ពង្រឹកសន្តិភាព ស្ថិរភាព ដោយ​ឈរ​លើ​ម​ជ្ឈភាព​អាស៊ាន​។​

​ជា​ការឆ្លើយតប​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​ដៃគូ​ដែល​បាន​អញ្ជើញ​មក​កាន់​ទីក្រុង​សៀមរាប​រួមគ្នា ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សន្តិសុខ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានថ្លែងអំណរគុណ​ផងដែរ​ដល់​ថ្នាក់ដឹកនាំ​កំពូល​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​ដៃគូ​ដែល​បាន​គាំទ្រ​ភាពជា​ប្រធាន​អាស៊ាន និង​ប្រធាន​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​របស់​កម្ពុជា​ផងដែរ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អបអរសាទរ​ចំពោះ​ជំនួប​រវាង​រដ្ឋមន្ត្រីការពារ​ជាតិ​ចិន និង​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក ហើយក៏​បាន​មានប្រសាសន៍​ផង​ដែល​ថា​ទីក្រុង​សៀមរាប​ជា​កន្លែង​ដ៏​សក្ដិសម​សម្រាប់​ជំនួប​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com