ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អំណោយ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ត្រូវបាន​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​នាំយក​ទៅ​ឧបត្ថម្ភ​ជូន «​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​»

អំណោយ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ត្រូវបាន​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​នាំយក​ទៅ​ឧបត្ថម្ភ​ជូន «​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​»

(​ភ្នំពេញ​)៖ អំណោយ​របស់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ព្រមទាំង​សប្បុរសជន​នានា ត្រូវបាន​ប្រធាន​ក្រុមការងារ​ទី​៣ នៃ​សមាគមនិស្សិត​អាហារូបករណ៍ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​នាំយក​ទៅ​ឧបត្ថម្ភ​ជូន «​ជូន​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​» និង​លោកគ្រូ អ្នក​គ្រូពេទ្យ តាមរយៈ​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​។​

​សកម្មភាព​យកចិត្តទុកដាក់​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ព្រមទាំង​សប្បុរសជន​នានា ចំពោះ «​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​» ខាងលើនេះ បាន​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២០ ដោយ​មាន​ការ​រួម​ដំណើរ​ដោយ​អភិបាលរង​ខណ្ឌ​ឫស្សីកែវ លោកស្រី សួស សូ​លីដា និង​ក្រុម​និស្សិត អ​.​ម​.​ត មួយចំនួនទៀត ផងដែរ​។​

​លោក ជា ពិសី ប្រធាន​ក្រុមការងារ​ទី​៣ នៃ​សមាគមនិស្សិត​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ជា​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ឆ្លៀតឱកាស​នាំយក​នូវ​ការ​ផ្ដាំផ្ញើ​ប្រសាសន៍​សាកសួរ​សុខទុក្ខ លោកស្រី​ប្រធាន​មន្ទីរ​ពី​សំណាក់ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី មក​ជូន​លោកស្រី​ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដើម្បី​ជម្រាបជូន​ដល់​បងប្អូន ដែល​ជា​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ដូចជា ត្រូវ​ចេះ​ថែទាំ​សុខភាព និង​នៅ​ពេល​ព្យាបាល​ជា​សះស្បើយ​ពី​គ្រឿងញៀន​ត្រូវតែ​ជួយ​ឪពុក​-​ម្តាយ​កុំ​ធ្វើឲ្យ​ពួកគាត់​ពិបាក​ដោយសារ​យើង​ទៀត ហើយ​យក​ចំណេះវិជ្ជា ដែល​បាន​ហាត់រៀន​ពី «​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​» នេះ​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ដាច់ខាត និង​ជា​ពិសេស​នៅពេល​បច្ចុប្បន្ន​នេះ​កំពុងតែ​មាន​ជំងឺ​កូវី​ដ​-១៩ កើតឡើង ដោយ​ចាំបាច់​បំផុត ដើម្បី​បង្ការ​ជំងឺ​មួយ​នេះ សូម​ឲ្យ​ប្អូនៗ​ក្មួយៗ សូម​លាងដៃ​ឲ្យបាន​ញឹកញាប់ ជាមួយ​សាប៊ូ នឹង​ទឹក​ស្អាត អាល់​កុល ជាដើម មុន​នឹង​បរិភោគ​អាហារ បន្ទាប់ពី​ចេញពី​បន្ទប់ទឹក ឬ​យក​ដៃ​ទៅ​ប៉ះពាល់​មុខ ហើយ​នៅពេល​ក្អក ឫ​កណ្តាស់ ត្រូវ​ខ្ទប់មាត់ ច្រមុះ ដោយ​ប្រើ​កន្សែង ក្រមា កែងដៃ ឬ​ក្រដាស រួច​បោះចោល​ក្នុង​ធុងសំរាម​ឲ្យបាន​ត្រឹមត្រូវ​។​

​ប្រធាន​ក្រុមការងារ​ទី​៣ នៃ​សមាគមនិស្សិត​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ជា​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ផ្ដាំផ្ញើ​ទៀតថា បើ​ក្នុង​ករណី​មាន​រោគសញ្ញា​ណាមួយ​ដូចជា គ្រុ​នក្តៅ ហៀរ​សំបោរ ឈឺ​បំពង់ក ក្អក កណ្តា​ស់ ពិបាក​ដកដង្ហើម ត្រូវតែ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្លាមៗ នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​បំផុត​។ ត្រូវ​ស្វាគមន៍​គ្នា​ដោយ​ការគោរព ឬ​លើក​ដៃ​សំពះ​តាម​ទំនៀម​ទំលាប់​ខ្មែរ ជៀសវាង​ការ​ចាប់ដៃ ពេល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល​ដែល​មាន​រោគសញ្ញា ត្រូវ​រក្សា​ចំងាយ​សុវត្ថិភាព​លើសពី​១.៥​ម និង​តម្រូវ​ឲ្យ​គាត់​ពាក់​ម៉ាស់​ជាប្រចាំ​។​

​សូមជម្រាបថា អំណោយ​របស់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ព្រមទាំង​សប្បុរសជន​នានា ដែល​ត្រូវបាន​លោក ជា ពិសី និង​ក្រុម​និស្សិត អ​.​ម​.​ត នាំយក​មក​ឧបត្ថម្ភ​ជូន «​ជូន​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​» តាមរយៈ​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ នាពេល​នេះ​រួមមាន​៖ អង្ករ ៥​បាវ (២៥០​គ​.​ក​), ទឹកក្រូច ១០០​កេស​, ទឹក​សុទ្ធ ១០០​កេស​, ទឹកត្រី ៣០​យួរ​, ទឹកស៊ីអ៊ីវ ៣០​យួរ​, អាល់​កុល ១​កាន​, ឧបករណ៍​បាញ់​អាល់កុល​មួយចំនួន​, និង​ថវិកា​២​លាន​រៀល​(​ពីរ​លាន​រៀល​) ព្រមទាំង​ផ្តល់​ជូន​លោកគ្រូ​ពេទ្យ អ្នក​គ្រូពេទ្យ ៨០​ម៉ឺន​រៀល និង​ថវិកា​បានមកពី​សប្បុរសជន ១,០៥០​ដុល្លារ ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com