ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រៀបចំ​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី​១

​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រៀបចំ​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី​១

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០២​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២០ នេះ​រដ្ឋបាល​ខេត្ត​កំពត បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​១ ទិសដៅ​បន្ត​ត្រីមាស​ទី​២ និង​ត្រៀម​រៀបចំ​ទិវា​៨ ឧសភា ឆ្នាំ​២០២០ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហម​ខេត្ត ដោយ​មាន​វត្តមាន​ចូលរួម ពី​សំណាក់ លោក លោកស្រី អនុប្រធាន​គណៈកម្មាធិកា​រ​សាខា និង​លោក លោកស្រី​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ព្រមទាំង​លោក លោកស្រី ប្រធានកិត្តិយស លោក លោកស្រី​ប្រធាន​គណៈកម្មាធិការ អនុសាខា​ក្រុង ស្រុក​ទាំង​៨ មន្ត្រី​ប្រតិបត្តិ​សាខា សរុប​ចំនួន ៣៨ នាក់ (​ស្រី​១០​នាក់​)​។

​នា​ឱកាស​នោះ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា ក៏​បាន​ថ្លែង​អំណរ​អរគុណ​ដល់​ក្រុម​ប្រតិបត្តិ​សាខា និង​អនុសាខា​ក្រុង ស្រុក ដែល​កន្លងមក​បាន​ធ្វើ​ការឆ្លើយតប​គ្រោះមហន្តរាយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ បាន​ទាន់ពេលវេលា និង​ខិតខំ​បន្ត​អនុវត្ត​សកម្មភាព​ការងារ​មនុស្សធម៌​ឱ្យ​បាន​កាន់​ល្អប្រសើរ​ជាង​នេះ និង​បាន​ជម្រុញ​ឱ្យ​សាខា អនុសាខា​ក្រុង ស្រុក ខិតខំ​កៀរគរ​ដល់​សប្បុរសជន​ចូលរួម​ជា​សម្ភារ និង ថវិកា ដើម្បី​ចូលរួម​ខួប​ទី​១៥៧ នៃ​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​ខ្ញុំ​ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា​”​។​

​ដូច្នេះ ដើម្បី​ឆ្លើយតប​ក៏ដូចជា​ការចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនាការ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជាវ តា​យ ក៏​សូមឱ្យ​មន្ត្រី​ប្រតិបត្តិ​សាខា អនុសាខា និង​អ្នកស្ម័គ្រចិត្ត ដែល​ជា​ប្រតិបត្តិ​ករ​មនុស្សធម៌​ទាំងអស់ សូម​បន្ត​តាមដាន​ព័ត៌មាន​យ៉ាង​ជាប់លាប់ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រួមគ្នា​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នេះ ហេ​ី​យ​សូម​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ពី​សុខភាព និង​សុវត្ថិភាព​ផ្ទាល់ខ្លួន តាមរយៈ​ការលើកកម្ពស់​ចំណេះដឹង និង​បន្ត​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ស្តីពី​វិធានការ​ការពារ​និង​រក្សា​អនាម័យ ជា​ពិសេស​អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​សារ​អប់រំ​នានា​របស់​ក្រសួង​សុខាភិបាល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com