ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ផ្តល់ជូន​ដល់​ជន​ងាយ​រងគ្រោះ និង​ខ្វះខាត​ជីវភាព​ចំនួន ៥៨​គ្រួសារ មកពី​ឃុំ​ចំនួន​៣ ក្នុងស្រុក​បាធាយ !

ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ផ្តល់ជូន​ដល់​ជន​ងាយ​រងគ្រោះ និង​ខ្វះខាត​ជីវភាព​ចំនួន ៥៨​គ្រួសារ មកពី​ឃុំ​ចំនួន​៣ ក្នុងស្រុក​បាធាយ !

(​កំពង់ចាម​) :​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ចាម អមដំណើរ​ដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ គណៈកម្មាធិការ​សាខា លោក លោកស្រី សមាជិក សមាជិកា​គណ​:​កម្មា​ធិ​ការ​សាខា មន្ត្រី​ក្រុម​ប្រតិបត្តិ​សាខា រួមជាមួយ លោក​ប្រធានកិត្តិយស គណ​:​កម្មា​ធិ​ការ​អនុ​សាខាស្រុក ក្រុម​កាកបាទ​ក្រហម​ឃុំ យុវជន​កាកបាទក្រហម​កម្ពុជា និង​អ្នកស្ម័គ្រចិត្ត​ភូមិ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ជន​ងាយ​រងគ្រោះ និង​មាន​ជីវភាព​ខ្វះខាត​ជីវភាព​ចំនួន ៥៨​គ្រួសារ មកពី​ឃុំ​ចំនួន​៣ ( ឃុំ​ទំនប់ ឃុំ​សណ្តែក និង​ឃុំ​ត្រប់ ) ក្នុងនោះ រួមមាន ចាស់ជរា ១៤ គ្រួសារ​- ជន​មាន​ពិការភាព ៣ គ្រួសារ​- ស្ត្រី​មេម៉ាយ​ក្រីក្រ ២១​គ្រួសារ​- មាន​ជំងឺ​ប្រចាំកាយ ៨​គ្រួសារ​- ទ័ល​លំបាក ៩​គ្រួសារ​- មាន​សតិ​មិន​គ្រប់ ១​គ្រួសារ និង កុមារកំព្រា ២​គ្រួសារ ។ ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេណ វត្ត​សំវរ​សីល ហៅ​វត្ត សណ្តែក ឃុំ​សណ្តែក ក្នុងស្រុក​បាធាយ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន ពាំនាំ​នូវ​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ​ពី សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​លោកតា លោកយាយ បងប្អូន​ទាំងអស់ ដោយ​ក្តី​នឹករលឹក និង​អាណិតអាសូរ​ជាទីបំផុត​ដែល​ជានិច្ចកាល សម្ដេច​តែងតែ​ខ្វល់ខ្វាយ​គិតគូរ ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់រូប ពិសេស​ជន​រងគ្រោះ និង ជន​ងាយ​រងគ្រោះ​បំផុត ដោយ​មិន​រើសអើង ប្រកាន់​និន្នាការ​នយោបាយ ឬ សាសនា អ្វី​ឡើយ ហើយ​តែង​បាន​ចាត់​តំណាង អោយ​ចុះ​អន្តរាគមន៍​ដោះស្រាយ ផ្តល់​ជំនួយ​សង្គ្រោះ ជួយ សម្រាល​ទុក្ខ​លំបាក បាន​ទាន់ពេលវេលា ស្រប​តាម​ទិស​ស្លោក ” កាកបាទក្រហម​មាន​នៅ​គ្រប់​ទីកន្លែង សម្រាប់​យើង​គ្រប់ៗ​គ្នា ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល ” ។​

​ឯកឧត្តម​ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​លោក​តា លោកយាយ​ចាស់ៗ សូម​យកចិត្តទុកដាក់ ក្នុង​ការថែទាំ​សុខភាព សុវត្ថិភាព​ផ្ទាល់ខ្លួន ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត , ពិសារ​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ និង​ត្រូវ​សម្រាន្ត​ក្នុង​មុង ហើយ​សូម​ជូនពរ​លោក​តា លោកយាយ បងប្អូន​ទាំងអស់ មាន​សុខភាព​ល្អ​រឹងមាំ អាយុ​យឺនយូរ បន្ត​រស់នៅ​ក្រោម​ម្លប់​នៃ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​។​

​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ បាន​ក្រើនរំលឹក​ដល់ លោកតា លោកយាយ និង អ្នកចូលរួម​ទាំងអស់ សូម​បន្ត​រស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​បន្ត​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន វិធាន​សុខាភិបាល ” ៣​ការពារ ៣​កុំ​” និង បន្ត​ពន្លឿន​ការចាក់​វ៉ាក់សាំង ទាំងដូស​មូលដ្ឋាន ដូស ទី​៣ ទី​៤ និង​ដូស​ជំរុញ អោយបាន​គ្រប់ៗ​គ្នា​។​

​អំណោយ​មនុស្សធម៌ ដែល​បាន​ផ្តល់ជូន​លោកតា លោកយាយ បងប្អូន ជន​ងាយ​រងគ្រោះ ទាំង ៥៨ គ្រួសារ , ក្នុង ១ គ្រួសារ ទទួលបាន ៖
– អង្ករ ២៥ គ​.​ក្រ , ទឹកត្រី ១​យួរ​, មី​ជាតិ ១​កេស​, ទឹកស៊ីអ៊ីវ ១​យួរ​, ត្រីខ ១០ កំប៉ុង , សាប៊ូ លុច្ស ៤​ដុំ , ឃី​ត ១​កញ្ចប់​, អាវយឺត ៤ , ម៉ាស់ ១០​បន្ទះ និង ថវិកា ៥០,០០០ រៀល ។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ក៏​បាន​អញ្ជើញ​ប្រគេន​ព្រះចៅអធិការ​វត្ត​សំវរ​សីល សណ្តែក នូវ អង្ករ ១០០​គ​ក្រ​- មី ៤​កេស​- ត្រីខ ៤​យួរ និង បច្ច័យ មួយចំនួន ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com