ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ក្រុម​បាញ់​កាំភ្លើង​កងយោធពល​ខេមរភូមិន្ទ ក្នុងនាម​កងទ័ពជើងគោក​កម្ពុជា ត្រៀម​ចូលរួម​ប្រកួត​បាញ់កាំភ្លើង​ដៃ (AARM អាស៊ាន​) នៅ​ប្រទេស​វៀតណាម ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​

ក្រុម​បាញ់​កាំភ្លើង​កងយោធពល​ខេមរភូមិន្ទ ក្នុងនាម​កងទ័ពជើងគោក​កម្ពុជា ត្រៀម​ចូលរួម​ប្រកួត​បាញ់កាំភ្លើង​ដៃ (AARM អាស៊ាន​) នៅ​ប្រទេស​វៀតណាម ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​

​នា​រសៀល​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជំនួស​មុខ​ឲ្យ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ជួប​សំណេះសំណាល​ផ្តាំផ្ញើ​ជាមួយ ក្រុម​បាញ់​កាំភ្លើង​កងយោធពល​ខេមរភូមិន្ទ ក្នុងនាម​កងទ័ពជើងគោក​កម្ពុជា ចំនួន​០៤​នាក់ ដែល​បាន​ទទួល​ការអនុញ្ញាត​ពី​នាយ​ឧត្តនសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​បាញ់កាំភ្លើង​ដៃ (AARM អាស៊ាន​) នៅ​ប្រទេស​វៀតណាម ដែល​មុនពេល​ប្រកួត ក្រុម​បាញ់​កាំភ្លើង​ដៃ​ទាំង ០៤​នាក់​នេះ ត្រូវ​ទៅ​ហ្វឹកហាត់​សម​ដៃ​ត្រៀម​នៅ​ប្រទេស​វៀតណាម ជាមុន​រយៈពេល​១​ខែ​។​

​នា​ឱកាស​នោះ លោក​វរសេនីយ៍ឯក សៀ ទីន បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​អំណោយ​បន្ថែម​របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មាន​ថវិកា និង​សម្ភារៈ​ជាច្រើន​មុខ ជូន​ដល់​ក្រុម​បាញ់​កាំភ្លើង​ទាំង​០៤​នាក់ ជា​ចំណងដៃ​មុន​ចេញដំណើរ និង​បាន​ជូនពរ​សូម​ឲ្យ​ក្រុម​បាញ់​កាំភ្លើង​ទាំងអស់​ចេញ​ទៅ​ប្រកួត​ប្រកបដោយ​សុវត្ថិភាព និង​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​នាំយក​កិត្តិយស​មក​ជូន​ប្រទេស​កម្ពុជា​វិញ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com