ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អាជ្ញាធរ​ខេត្ត​កំពង់ធំ​បើកប្រ​ត្តិ​ការ​ទ្រង់ទ្រាយ​ធំ​ចុះចាប់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​

អាជ្ញាធរ​ខេត្ត​កំពង់ធំ​បើកប្រ​ត្តិ​ការ​ទ្រង់ទ្រាយ​ធំ​ចុះចាប់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​

កំពង់ធំ​៖ ដី​ព្រែ​លិច​ទឹក​ត្រូវបាន​ក្រុម​ល្មើស​លួច​ឈូសឆាយ​រាងរាល់ឆ្នាំ បើ​ទោះបី​មាន​ការបង្ក្រាប់​និង​ចាប់យក​គ្រឿងចក្រ​ជាច្រើន​មក​ហើយ​ក៏ដោយ​ក៏​បទល្មើស​ទាំងនោះ​មិន​បាន​រាំង​ចាល​ឡើយ ជាក់ស្ដែង​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ ២០២០ វេលា​ម៉ោង​១៦ និង ៣០ នាទី កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ចុះបង្ក្រាប​ករណី​ត្រាក់ទ័រ​លួច​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​មួយ​កន្លែង នៅត្រង់ ចំណុច​អាង​កំបុត ស្ថិតនៅ​ភូមិ​ខ្សាច់​ជី​រស់ ឃុំ​កំពុង់​គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​

​កិច្ច​ប្រតិបត្តិការ​នេះ​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី លោក ស៊ិន វីរៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​។​

​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២០​នេះ​ថា ករណី​ឈូសឆាយ​ដី​ព្រៃ​នេះ​មាន​រយៈពេល ២-៣​ថ្ងៃ​មក​ហើយ ក្នុង​នោះ​កម្លាំង ការិយាល័យ​នគរបាល បាន​ចុះ​បង្ក្រាប​ករណី​ត្រាក់ទ័រ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​ខាងលើ តែ​ដោយ​ដឹងខ្លួន​ថា​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប អ្នកបើក​ត្រាក់ទ័រ​ក៏​បាន​បើក​រត់គេច​ពីរ​កន្លែង​ធ្វើ​សកម្មភាព​ឈូសឆាយ រហូត​ដល់​ចំណុច​លើ​ខ្នង​អាង​តា​ណា​រ៉េ ស្ថិតនៅ​ភូមិ​រលួស សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន​ខេត្ត​កំពង់ធំ​។​

​ក្នុង​ប្រតិបត្តិ​ចុះបង្ក្រាប​ករណី​ត្រាក់ទ័រ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក ហើយ​ដកហូត​សម្ភា​រះ​បាន​ដូច​ខាងក្រោម :
១- ត្រាក់ទ័រ​ម៉ាក់ គូ​បូ​តា​៨៥-៤០ ចំនួន​២​គ្រឿង
​ពណ៍​ក្រហម ។​
២-​គូ​បូ​តា​៩៥-៤០​ចំនួន​១​គ្រឿង ពណ៍​ក្រហម ។​
៣-​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ មាន​
​ទី​១ ឈ្មោះ ហ៊ុន រស្មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ជ័យ ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់ធំ ។​
​ទី​២ ឈ្មោះ វ៉ែន ថេង ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ជ័យ ឃុំ​សា​ន់គរ ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់ធំ​។​
​ទី​៣ ឈ្មោះ យ៉ុត ពន្លក ភេទ​ប្រុស អាយុ​២០​ឆ្នាំ​នៅ​ភូមិ ជ័យ ឃុំ​សា​ន់គរ ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់ធំ​។
ទី​៤ ឈ្មោះ ហ៊ុន ហង្ស​ស៊ឺ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ជ័យ ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​
​សម្ភា​រះ​វត្ថុតាង និង​ជនសង្ស័យ​ខាងលើ យក​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​
គួរ​បញ្ជាក់​ផង​ដែរ​ថា​អាជ្ញាធរ​ខេត្ត​កំពង់ធំ​បាន​ចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ដោយ​ចាប់​បាន​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​កាលពី​កន្លង​រួចមកហើយៗ​កាលពី​ថ្ងៃ​ទី​១៦​ថ្មីៗ​នេះ​ក៏​បាន​ចាប់​ត្រាក់ទ័រ​ចំនួន ២​គ្រឿង​ផង​ដែរ​។​ប៊ុន​រិទ្ធី​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com