ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​វគ្គ​អប់រំ​នយោបាយ សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ ភូមិ ក្នុង​ស្រុក​កងមាស​

​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​វគ្គ​អប់រំ​នយោបាយ សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ ភូមិ ក្នុង​ស្រុក​កងមាស​

​កំពង់ចាម​) :​នា​រសៀល ថ្ងៃអាទិត្យ​ទី​២ ខែតុលា ឆ្នាំ​២០២២ នេះ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​វគ្គ​អប់រំ​នយោបាយ សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ ភូមិ ក្នុង​ស្រុក​កងមាស ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ស្រុក និង​មន្ត្រី​គណបក្ស​ពាក់ព័ន្ធ ព្រមទាំង​សិក្ខាកាម​ចូលរួម​ប្រមាណ​ជាង ២០០​នាក់ នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ខេត្ត បានធ្វើការ​ដាស់តឿន​ដល់​មន្ត្រី​គណបក្ស សូម​បន្ត​ធ្វើ​នូវ​អំពើ​ល្អ​ឱ្យ​ដូចជា​ភ្លៀងរលឹម​។ ឯកឧត្តម ប្រធាន​គណបក្ស​ខេត្ត បាន សង្កត់ធ្ងន់​ថា​÷
-​មូលដ្ឋាន​រឹងមាំ គណបក្ស​ទទួល​បានកា​រ​គាំទ្រ​ខ្លាំង​
-​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់​មាន​សុវត្ថិភាព ត្រង់​លក្ខណៈសម្បត្តិ​ទី​១ -​ការផ្តល់​សេវាសាធារណ​: ជា​ពិសេស​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត​ខ្ពស់​ពី​ប្រជាពលរដ្ឋ​។​
-​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​នៅ​ថ្នាក់​មូលដ្ឋាន ត្រូវ​ប្រកាន់​ជំហរ ការពារ​ដាច់ខាត សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ទប់ស្កាត់​ការប៉ុនប៉ង​បង្ក​ចលនា​របស់​បក្សពួក​ប្រឆាំង និង​មជ្ឈដ្ឋាន​អគតិ សំដៅ​ធានា​ដំណើរការ​អភិវឌ្ឍ ការរស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន​កម្ពុជា នឹង​ចូលរួម​គាំទ្រ​យ៉ាង​ក្លៀវក្លា​នូវ​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com