ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អភិបាល​ខេត្ត​កំពង់ធំ ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​គណៈបញ្ជាការ​ឯកភាព​ក្រុង​ស្រុក បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង នៅ​មូលដ្ឋាន​ឲ្យមាន​ប្រសិទ្ធ​ភាព​

អភិបាល​ខេត្ត​កំពង់ធំ ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​គណៈបញ្ជាការ​ឯកភាព​ក្រុង​ស្រុក បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង នៅ​មូលដ្ឋាន​ឲ្យមាន​ប្រសិទ្ធ​ភាព​

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)៖ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ ថ្លែងថា កងកម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក​ទាំង ៩ មាន​ភាពជា​ម្ចាស់ ក្នុង​ការអនុវត្ត​បទ​បញ្ជារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យបាន​ម៉ឺងម៉ាត់ ក្នុង​ការចាត់វិធានកា​រ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។​

​ការ​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធិ​ដឹកនាំ​កិច្ចប្រជុំ​ការងារ​បង្ក្រា​ប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​កំពង់ធំ នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២​។​

​ឯកឧត្តម អភិបាល​ខេត្ត​កំពង់ធំ បាន​អរគុណ​ការប្ដេជ្ញា​ចិត្ត​ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​កម្រិត ក្នុង​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ ក្រុង ស្រុក ឃុំ សង្កាត់ នៃ​ខេត្ត​កំពង់ធំ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស ដើម្បី​ឆ្លើយតប​ទៅ​នៃ​ការចង់បាន​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ត្រូវតែ​បង្ក្រាប​ឲ្យ​ខាន​តែ​បាន និង​ស្រាវជ្រាវ​បន្ថែម រាល់​សកម្មភាព​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ។

​ឯកឧត្តម អភិបាលខេត្ត​បន្ថែម​ទៀ​ថា បញ្ហា​ប្រឈម ក្នុង​ការបង្ក្រាប​ឲ្យចំ​គោលដៅ​បទល្មើស​ផ្សេងៗ និង​បើកចំហ​ការ​ផ្តល់​លេខ​ទូរស័ព្ទ​របស់​សមត្ថកិច្ច ដើម្បី​ទទួលបាន​រាល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែង​ដែល​មាន​លេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com