ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ចុះ​អន្តរាគមន៍​បើក​មុខទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​៣១​ហិកតា ក្នុង​ឃុំ​ស្ដើង​ជ័យ​

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ចុះ​អន្តរាគមន៍​បើក​មុខទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​៣១​ហិកតា ក្នុង​ឃុំ​ស្ដើង​ជ័យ​

ខេត្ដ​កំពង់ចាម​៖ អភិបាលខេត្ត​កំពង់ចាម​ឯកឧត្តម អ៊ុន ចាន់​ដា រួម​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​ចុះ​អន្តរាគមន៍​ជាបន្ទាន់ បើកមុខ​ទឹក​ដោយ​ដាក់លូ​បន្ថែម ដើម្បី​សង្គ្រោះ​ដំណាំ​ស្រូវ របស់​ប្រជាពលរដ្ឋ​៣១ ហិកតា ស្ថិតក្នុង​ភូមិ​ពង្រ ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ​។​

​លោក ប្រាក់ សា​រុំ មេឃុំ​ស្តើង​ជ័យ បាន​ប្រាប់ឲ្យដឹង​ថា កន្លង​ទៅ​ថ្មីៗ​នេះ​មាន​ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​ភូមិ​ពង្រ ជាង​១០០​គ្រួសារ បាន​ធ្វើ​លិខិត​សំណូមពរ​មក​អាជ្ញាធរ​ឃុំ ក្នុង​គោលបំណង​សុំឲ្យ​ជួយ​ពង្រីក​មាត់លូ កាត់​ទទឹង​ថ្នល់ ឱ្យមាន​ទំហំ​ស្មើគ្នា ឲ្យ​ទឹក​ហូរ​បាន​លឿន បញ្ជៀ​ស​ការលិចលង់​ខូច​ដំណាំ​ស្រូវ​របស់​ពួកគាត់ ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​លោក​មេឃុំ​បាន​បន្តថា ដោយ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​បែប​នោះ លោក​បាន​យក​សំណូមពរ​នោះ​ទៅជូន លោក​អភិបាលស្រុក​ជើងព្រៃ ដើម្បី​រក​ដំណោះស្រាយ​។​

​ទន្ទឹម​គ្នា​នោះ លោក​អភិបាលស្រុក​ជើងព្រៃ ក៏​បាន​យក​សំណូមពរ​នោះ ស្នើ​សុំ​យោបល់​ពី​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម លុះ​មកដល់​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២២ ឃើញថា ឯកឧត្តម​អភិបាលខេត្ត បាន​អញ្ជើញ​ដឹកនាំ មន្ត្រី​ពាក់ព័ន្ធ ចុះ​អន្តរាគមន៍​ដោយផ្ទាល់ នឹង​បាន​ចាត់​បញ្ជា​ឲ្យ​មន្ត្រី​បច្ចេកទេស​បញ្ជា​គ្រឿងចក្រ កាយ​ដី​ដាក់លូ​បន្ថែម​ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដោយ​កំណត់​ឲ្យ​រួចរាល់​ក្នុង​ថ្ងៃ​នេះ​តែម្ដង​។​

​លោក​មេឃុំ​ស្ដើង​ជ័យ បាន​បញ្ជាក់ទៀតថា ដំណាំ​របស់​ស្រូវ​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួល​រង​ជំនន់​ទឹកភ្លៀង​មាន​ទំហំ ៣១​ហិកតា និង​អាច​សង្គ្រោះបាន​ប្រមាណ​៧០%​មកវិញ ដោយ​កិច្ច​អន្តរាគមន៍​ពី​ឯកឧត្ដម​អភិបាលខេត្ត​នាពេលនេះ​។​

​ជាមួយគ្នានេះ ជំនួស​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ពង្រ​ទាំង​ជាង​១០០​គ្រួសារ លោក ប្រាក់ សា​រុំ មេឃុំ​ស្តើង​ជ័យ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ក្រុមការងារ ដែល​បាន​អញ្ជើញ​ចុះ​អន្តរាគមន៍​ដោយ​ផ្ទាល់ ដើម្បី​ជួយសង្គ្រោះ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com