ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​កំពង់ធំ​

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​កំពង់ធំ​

កំពង់ធំ​៖ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ព្រឹក​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២២ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​កំពង់ធំ ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុល ត្រូវបាន​ផ្លាស់ប្តូរ​មុខតំណែង​ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា ថ្នាក់​អគ្គបញ្ជាការដ្ឋាន និង​តែ​តាំង លោក ឧត្តមសេនីយ៍ត្រី មាស យ៉​ត ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ជំនួស​វិញ​។​

​លោកនាយ ឧត្តមសេនីយ៍ សៅ សុខា បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវ​កិត្តិយស​ទាំងអស់ ដែល​បាន​ចូលរួម​តប​តាម​ការអញ្ជើញ​របស់​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ និង​
​បាន​បន្តថា ការតែងតាំង​ដំឡើង ផ្លាស់ប្តូរ​មុខតំណែង កន្លែងធ្វើការ នៅក្នុង​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល ក៏ដូចជា​វិស័យ​ឯកជន នោះ​គឺជា​ក្រឹត្យក្រម​នៃ​ការងារ​ចាត់តាំង រៀបចំ​ធនធានមនុស្ស ដើម្បី​ភាព​រីកចម្រើន​ការងារ និង​ក៏​ជា​ឱកាស​នៃ​ការផ្លាស់ប្តូរ​បរិយាកាស ទីកន្លែង​ធ្វើ​ការងារ ការផ្លាស់ប្តូរ​មុខ​តំណែង​គឺ​មាន​អត្ថប្រយោជន៍ ៤​ជា​គន្លឹះ
១- ដើម្បី​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​នាយ​ទាហាន
២- រៀបចំ​ធនធានមនុស្ស​ឱ្យស្រប​និង​សមត្ថភាព​ជំនាញ និង​និស្ស័យ​
៣- ជា​ការផ្តល់​ឱកាស​សម្រាប់​អ្នក​បន្តវេន​
៤- ជា​ការចែករំលែក​បទ​ពិសោធន៍​ល្អ ក្នុង​បំណង​ធ្វើ​ឱ្យ​អង្គភាព ស្ថាប័ន​រីកចម្រើន ព្រមៗ​គ្នា​។​

​លក្ខខណ្ឌ​ក្នុង​ការតែងតាំង​នាយទាហាន ដឹកនាំ​បញ្ជា ក៏​ដូចជា​ប្រធាន​បណ្តា​ស្ថាប័ន ក្នុង​កងរាជអាវុធហត្ថ​ទាមទារ​នូវ​លក្ខណសម្បត្តិ​គឺ សុខភាព​ល្អ កាយ​សប្ប​ទា​មាំមួន មាន​សមត្ថភាព វិជ្ជាជីវៈ ជំនាញ​និង​បទពិសោធន៍ ក្នុង​ការដឹកនាំ​បញ្ជា គ្រប់គ្រង និង​មាន​ភាព​ឆ្លាត​វៃ មាន​សីលធម៌ សុជីវធម៌ គុណធម៌ មាន​ភាពស្មោះត្រង់ មាន​ឆន្ទៈ ការលះបង់ គម្រូ ឧស្សាហ​ព្យាយាម មាន​ភាពក្លាហាន និង​មាន​ស្មារតី​ទទួលខុសត្រូវ ចំពោះ​តួនាទី ភារកិច្ច ពុំ​ធ្លាប់​ទទួល​ទណ្ឌកម្ម​តាម​ច្បាប់​លក្ខន្តិក​នៃ​កងយោធពល​ខេមរភូមិន្ទ​ឬ​ការផ្តន្ទាទោស​តាម​ផ្លូវ​តុលាការ ព្រមទាំង​ទទួលបាន​នូវ​ការគោរព​ស្រឡាញ់​ពី​មិត្តភក្តិ​ក្នុង​អង្គភាព និង​មហាជន​ប្រជាជន​។​

​លោក នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុល ដែល​បាន​ជួយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​ការដឹកនាំ បញ្ជា គ្រប់គ្រង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ សម្រេចបាន​នូវ​តួនាទី ភារកិច្ច​របស់​ខ្លួន​ក្នុង​អាណត្តិ ហើយ​ត្រូវបាន​ផ្លាស់​ចេញ​ប្រកបដោយ កិត្តិយស ទៅតាម​ក្រឹត្យក្រម​ការងារ​ចាត់តាំង ដោយ​ពុំ​មាន​កំហុស​ខុសឆ្គង ឬ​ទទួល​វិន័យ​ទណ្ឌកម្ម និង​សូម​ជូនពរ​លោក​ឧត្តមសេនីយ៍ ទទួល​តួនាទី ភារកិច្ច​នៅ​កន្លែង​ថ្មី បន្ត​ទទួល​បាន​ជោគជ័យ​។​

​ចំពោះ​មេបញ្ជាការ ដែល​ត្រូវ​ទទួលបាន​នូវ​ការតែងតាំង​នា​ថ្ងៃនេះ គឺ​លោក ឧត្តមសេនីយ៍ត្រី មាស យ៉​ត គម្បី​ត្រូវ​យកចិត្តទុកដាក់​នូវ​ភារកិច្ច​ស្នូល​ត្រូវ​យល់​ដឹង​និង​អនុវត្ត ៧​ចំណុច រួម​មាន​ហូប​, ស្លៀកពាក់​, ស្នាក់នៅ​, សុខភាព​, អប់រំ​រៀនសូត្រ​, មធ្យោបាយ​ធ្វើដំណើរ​, កំសាន្ត​សប្បាយ និង​ដោះស្រាយ​ទុក្ខលំបាក​, ថែទាំ​មធ្យោបាយ បរិក្ខារ និង​គ្រឿង​បំពាក់​, គ្រប់គ្រង​អចលនទ្រព្យ ដំណើរការ ការងារ​តាម​បែបបទ​រដ្ឋបាល និង​ឋានានុក្រម​កងទ័ព​, ការងារ​កសាង​អង្គភាព​ទីកន្លែង​ធ្វើ​ការងារ​, ទី​កន្លែង​អប់រំ ហ្វឹកហ្វឺន រៀនសូត្រ​, ទីកន្លែង​សម្រាប់​ការ​ស្នាក់នៅ ហូបចុក​របស់​កងទ័ព​ក្នុង​អង្គភាព​, ការងារ​ដឹកនាំ គ្រប់គ្រង បញ្ជា​អង្គភាព​មាន​សណ្តាប់ធ្នាប់ កងទ័ព​មាន​វិន័យ​ល្អ ផ្ទៃក្នុង​មាន​សាមគ្គី​ឯកភាព មាន​ស្មារតី​ឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាច​ក្លាហាន ឧស្សាហ៍​ព្យាយាម យល់​ច្បាស់​នូវ​តួនាទី ភារកិច្ច គោរព​ច្បាប់ វិន័យ​កងទ័ព ក្រមសីលធម៌​វិជ្ជាជីវៈ​កងរាជអាវុធហត្ថ សហការ​សម្រេច​ភារកិច្ច ត្រូវ​ក្តាប់ជាប់​នឹង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​ទិស​ស្លោក​ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ ចំពោះ​ប្រជា ត្រូវតែ​បម្រើ ច្បាប់ ត្រូវតែ​គោរព បទល្មើស ត្រូវតែ​បង្ក្រាប​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com