ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​តួ​ក​គី ប្រចាំ​កម្ពុជា​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​តួ​ក​គី ប្រចាំ​កម្ពុជា​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន អនុញាតិ​ឱ្យ​លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​តួ​ក​គី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២ ។​

​លោកជំទាវ Ulku Kocaefe បាន​គោរព​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម​ប្រធានាធិបតី​តួ​ក​គី ជូន​សម្ដេច​តេជោ ហើយ​គោរព​ប្ដេជ្ញាចិត្ត​ថា បេសកកម្ម​របស់​លោក​ជំទាវ នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ផង និង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ផង ។ ក្នុងន័យនេះ ការិយាល័យ​ពាណិជ្ជកម្ម នឹង​បើក​ឡើង ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទាំង​ទ្វេភាគី ទាំង​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​ក្នុង​ក្រប​ខណ្ឌ​ពិភពលោក ។​

​លោកជំទាវ Ulku Kocaefe បាន​បន្តថា ប្រទេស​យើង​ទាំងពីរ នៅ​មាន​សក្ដានុពល​ច្រើន​សម្រាប់​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កិច្ចព្រមព្រៀង​មួយចំនួន ដែល​បាន​ចុះហត្ថលេខា​ហើយ ដូចនេះ លោកជំទាវ​នឹង​ទាញ​យក​សក្ដានុពល​ទាំងនោះ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​លោកជំទាវ Ulku Kocaefe ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ថ្មី​របស់​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

​សម្ដេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកជំទាវ​ផងដែរ ដែល​បាន​នាំនូវ​ការសួរសុខទុក្ខ​ពី​ឯកឧត្តម​ប្រធានាធិបតី ជូន​ចំពោះ​សម្ដេច ហើយ​សម្ដេច បាន​យល់ស្រប​ជាមួយ​លោក​ជំទាវ​ដែល​ថា​ប្រទេស​យើង​ទាំង​ពីរ នៅ​មាន​សក្ដានុពល​ជាច្រើន សម្រាប់​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​។ ក្នុងន័យនេះ សម្ដេច​តេជោ បាន​ស្វាគមន៍​ការិយាល័យ​ពាណិជ្ជកម្ម​នៅ​ស្ថានទូត​តួ​ក​គី ហើយ​សង្ឃឹមថា ការិយាល័យ​ពាណិជ្ជកម្ម នឹង​ធ្វើ​ការសិក្សា​ស្វែងយល់​រាល់​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​វិនិយោគ ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដទៃ​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com