ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ឯកឧត្តម ងួន រតនៈ ស្នើ​ដល់​មន្ត្រី​ជំនាញ បន្ត​ពង្រឹង​នូវ​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឹងម៉ាត់ តឹងរឹង​បំផុត លើ​ជនល្មើស​ដែល​បាន​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍​ដែល​ជា​ដី​របស់​រដ្ឋ និង​ធ្វើ​ការដកហូត​ដី​មក​វិញ​ទៅតាម​ផ្លូវច្បាប់

ឯកឧត្តម ងួន រតនៈ ស្នើ​ដល់​មន្ត្រី​ជំនាញ បន្ត​ពង្រឹង​នូវ​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឹងម៉ាត់ តឹងរឹង​បំផុត លើ​ជនល្មើស​ដែល​បាន​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍​ដែល​ជា​ដី​របស់​រដ្ឋ និង​ធ្វើ​ការដកហូត​ដី​មក​វិញ​ទៅតាម​ផ្លូវច្បាប់

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)៖ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី នគរបាល​យុត្តិធម៌ និង​គណៈបញ្ជាការ​ឯកភាព​ស្រុក​/​ឃុំ ត្រូវ​បន្ត​ពង្រឹង​នូវ​ការអនុវត្ត​ច្បាប់​នេះ ឱ្យបាន​ម៉ឹងម៉ាត់ តឹងរឹង​បំផុត លើ​ជនល្មើស​ដែល​បាន​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍​ដែល​ជា​ដី​របស់​រដ្ឋ កាន់កាប់​អាស្រ័យ​ផល ព្រមទាំង​ធ្វើការ​ដកហូត​ដោយ​ស្របច្បាប់ ចំពោះ​ព្រៃ​ដែល​ទើបនឹង​កាប់ គឺ​ត្រូវតែ​ដកហូត​ភ្លាម រីឯ​ព្រៃ​ដែល​បាន​កាប់​រុករាន​កន្លងមក យើង​ត្រូវ​ធ្វើការ​ផ្ទៀងផ្ទាត់​ទិន្នន័យ និង​ផលប៉ះពាល់​ផ្សេងៗ​។ ហើយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ធ្វើ​កិច្ចការងារ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងនាម​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក​។​

​ការលើកឡើង​នេះ ត្រូវបាន​ឯកឧត្តម អភិបាល​ខេត្ត​កំពង់ធំ ថ្លែង​ក្នុង​ពិធី​រុក្ខទិវា​នៅ​តំបន់​ព្រៃ​សហគមន៍​វាល​អូរ​ក្តី ស្ថិតនៅក្នុង​ឃុំ​ក្រ​យា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃ​១៥ ខែ​សីហា ឆ្នាំ​២០២២ ដោយ​មាន​ការអញ្ជើញ​ចូលរួម ព្រះចៅអធិការ​វត្ត ឯកឧត្តម លោកជំទាវ លោក​លោកស្រី ប្រធាន​/​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ កង​កលាំង​ទាំងបី ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ប្រមាណ​ជាង​៥០០​នាក់​។​

​ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា សហគមន៍​វាល​អូរ​ក្តី មាន​ការទទួលស្គាល់​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​ប្រ​ប្រគល់​សិទ្ធ​ក្នុង​ការគ្រប់គ្រង​ជូន​រដ្ឋបាល​ព្រៃឈើ និង​សហគមន៍ ជា​អ្នកមើលការខុសត្រូវ កុំឲ្យ​មាន​ការបាត់បង់ ឬ ការកាប់​ទន្ទ្រាន​ពី​ជនល្មើស​បន្តទៀត ដោយ​ត្រូវ​កំណត់​ព្រំប្រទល់​រវាង​ដី​រដ្ឋ និង​ដី​ប្រជាពលរដ្ឋ​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ឈាន​ទៅដល់​ការធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​លើ​ដី​រដ្ឋ ងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ងាយស្រួល​នៅក្នុង​ការចាត់វិធានកា​រ​ទៅ​ជនល្មើស​ទាំងឡាយ​ដែល​មាន​បំណង់​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍ ។

​ចុងក្រោយ ឯកឧត្តម អភិបាល​ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ដាំ​ដើមឈើ​ឲ្យបាន​គ្រប់​គ្នា គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា ហើយ​ការដាំ​កូនឈើ​នេះ ត្រូវ​មាន​ការថែទាំ និង​ការពារ​ឲ្យបាន​ល្អ ជៀសវាង​មាន​ការ​បំភ្លេច​បំផ្លាញ​ដោយ​មនុស្ស ដោយ​សត្វ ឬ​ក៏​តាម​ធម្មជាតិ​ផ្សេងទៀត ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កូនឈើ​ដែល​យក​មក​ដាំ​នៅពេលនេះ មាន​កូន​ឈើ ៥​ប្រភេទ រួមមាន ធ្នង់ គ្រញូង បេង គគីរ និង​ឈើទាល​) សរុប​ចំនួន ២៥០០​ដើម លើ​ផ្ទៃដី​ទំហំ ២​ហិច​តា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com