ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

លោក សាយ គឹម​ឡ​ម អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ត្រូវ​ជួយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​អភិវឌ្ឍ​ស្រុក​ស្ទោង​

លោក សាយ គឹម​ឡ​ម អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ត្រូវ​ជួយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​អភិវឌ្ឍ​ស្រុក​ស្ទោង​

(​កំពង់ធំ​)÷ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ លោក សាយ គឹម​ឡ​ម អភិបាលស្រុក និង​លោក គង់ សំអាត អភិបាលរង​ស្រុក​ស្ទោង និង​សហការី ព្រម​ទាំង​រដ្ឋបាល​ឃុំ​កំពង់ចិនត្បូង បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ផលប៉ះពាល់ ដើម្បី​ធ្វើ​ផ្លូវ​បេតុង ភូមិ​កំពង់ក្តី ឃុំ កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​

​ក្នុង​ឱកាស​នេះ​ដែរ​លោក សាយ គឹម​ឡ​ម បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​អម​សង្ខាង​ផ្លូវត្រូវ​ចូលរួម​សហការ​ទាំងអស់​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ភូមិ​ឃុំ​ស្រុក យើង​មាន​ការអភិវឌ្ឍន៍​ទាំងអស់គ្នា​។ លោក​បាន​បន្តទៀតថា សម្រាប់​រដ្ឋបាល​ស្រុក​ស្ទោង អាជ្ញាធរ​មូលដ្ឋាន​តែ​ម្នាក់ឯង​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​ពិសេស​ជនបទ គឺ​ត្រូវ​មាន​ការចូលរួម​បន្ថែម​ទៀត​ពី​គ្រប់​អ្នកពាក់ព័ន្ធ ជាពិសេស​គឺ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផ្ទាល់​តែម្តង​។​

​ជាមួយ​នេះ​ផង​ដែរ​លោក​អភិបាលស្រុក ក៏​បាន​ជំរុញ​ដល់​រដ្ឋបាល​ឃុំ​កំពង់ចិនត្បូង ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ កសាង​ផ្លូវ​នេះ​ឱ្យបាន​ឆាប់រហ័ស និង​ប្រកបដោយ​បច្ចេកទេស​គុណភាព ធានា​នូវ​ការប្រើប្រាស់​បាន​យូរអង្វែង និង​មាន​ការចូលរួម​ថែរក្សា​ពី​ប្រជាពលរដ្ឋ​នៅ​សង្ខាង​ផ្លូវ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​បេតុង​ដែល​ត្រូវ​ធ្វើ​នៅពេលនេះ​មាន​ប្រវែង​សរុប ២៣៥​ម៉ែត្រ ទទឹង​៥​ម៉ែត្រ និង​មាន​កំរាស់​០,១៥​ម៉ែត្រ ជា​ថវិកា​មូលនិធិ​ឃុំ​កំពង់ចិនត្បូង​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com