ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​អាជីវករ​ផ្សារ​ធំ​កំពង់ចាម និង​ផ្សារ​បឹង​កុក បង្ហាញ​អារម្មណ៍​រីករាយ​នូវ​វត្តមាន​អញ្ជើញ​ចុះ​សួ​សុខទុក្ខ ពី​សំណាក់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ជាមួយនឹង​សមិទ្ធផល​ថ្មី​

​អាជីវករ​ផ្សារ​ធំ​កំពង់ចាម និង​ផ្សារ​បឹង​កុក បង្ហាញ​អារម្មណ៍​រីករាយ​នូវ​វត្តមាន​អញ្ជើញ​ចុះ​សួ​សុខទុក្ខ ពី​សំណាក់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ជាមួយនឹង​សមិទ្ធផល​ថ្មី​

ដើម្បី​ឱ្យ​ដឹង​ច្បាស់​អំពី​សុខទុក្ខ និង​ការប្រកប​របរ​រកស៊ី លក់ដូរ​ប្រចាំថ្ងៃ ក៏ដូចជា​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​បងប្អូន​អាជីវករ​យើង នៅ​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២២​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ក្រុង​កំពង់ចាម រួម​និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​បច្ចេកទេស អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ពិនិត្យមើល​ស្ថានភាព​លក់ដូរ​របស់​បង​ប្អូន​អាជីវករ​ផ្សារ​ធំ កំពង់ចាម ស្ថិតក្នុង សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។​

​ក្នុង​ដំណើរ​ចុះ​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​នៃ​ការប្រកប​របរ​លក់ដូ​រ​ប្រចាំថ្ងៃ​របស់​បងប្អូន​អាជីវករ និង​ការចុះពិនិត្យ​សមិទ្ធផល​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាល​ខេត្ត​កំពង់ចាម គឺ​ការសាងសង់​ដំបូល​ថ្មី​បន្ថែម​ដល់​ផ្សារ​ធំ​កំពង់ចាម ចំនួន ៣៣០០​ម៉ែត្រ​ការេ ខណៈ​ដំបូល​ផ្សារ​ពីមុន​មាន​សភាព​ទ្រុឌទ្រោម ហើយ​គិត​មកដល់ពេលនេះ​ការសាងសង់​ដំបូល​ផ្សារ​ខាងលើ​សម្រេចបាន​លទ្ធផល​រួចរាល់ ១០០% ។​

​ទាំង​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​មក​ទិញ​ទំនិញ​នៅ​ផ្សារ​ខាងលើ បាន​បង្ហាញ​នូវ​ការ​សាទរ លាយឡំ​ជាមួយ​ទឹកមុខ​ញញឹម សើច​សប្បាយ ហើយ​ពួកគាត់​បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​អភិបាលខេត្ត ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជានិច្ចកាល​លោក​បាន​គិតគូរ​ពី​សុខទុក្ខ និង​ការលំបាក​របស់​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ គ្រប់ទិសទី​គ្រប់​កាលៈទេសៈ​។​

​បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និង​ក្រុមការងារ បាន​បន្ត​អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​អាជីវករ​ផ្សារ​បឹង​កុក និង​ពិនិត្យមើល​ដំបូល​ផ្សារ​ដែល​បាន​កសាង​សង់​រួចរាល់ ១០០% ដែល​ជា​ការចំណាយ​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាល​ខេត្ត​កំពង់ចាម ដោយ​តប​តាម​ការស្នើសុំ​របស់​បង​ប្អូន​អាជីវករ​ផ្សារ ខណៈ​ដំបូល​ផ្សារ​បឹង​កុក​ពីមុន​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ដូច​ផ្សារ​ធំ​កំពង់ចាម​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com